30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣២៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៧៨,២៥៧
សរុប ៣៨៥,៤៦៤,៩៥០
អានអត្ថបទ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ១៧,៦០៨ ដង)

ព្រះ​សារី​បុត្ត​ដ៏​មាន​អាយុ​គង់​នៅក្នុង​នាល​គ្រាមនា​ដែន​មគធៈ



 
ព្រះ​និព្វាន
(ស្រង់​ចាក សំយុត្ត​និកាយ  បិ​ដក​លេខ ៣៦ ទំព័រ​  ១០៨)

សម័យ​មួយ​    ព្រះ​សារី​បុត្ត​ដ៏​មាន​អាយុ​គង់​នៅក្នុង​នាល​គ្រាមនា​ដែន​មគធៈ  ។   គ្រានោះ​ឯង   បរិព្វា​ជក​ឈ្មោះ​ ជម្តុ​ខាទកបាន​ចូល​ទៅ​រកព្រះ​សារីបុត្ត​ដ៏​មាន​អាយុ   លុះ​ចូល​ទៅ​ដល់​ហើយ  ក៏​ពោល​សំណេះ​សំណាល​ជាមួយនឹង  ព្រះ​សារីបុត្ត​​ដ៏​​មាន​​អាយុ លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីក​រាយ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ ។   លុះ​ជម្តុ​ខាទក​បរិព្វាជក   អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ   ក៏​និយាយ​នឹង​ព្រះ​សារី​បុត្ត​ដ៏​មាន​អាយុ​ដូច្នេះ​ថា   ម្នាល​អាវុសោ​ ដូចម្តេច​ហ៎្ន ហៅ​ថា   និព្វាន ? ព្រះ​សារី​បុត្ត​តប​ថា  ​ម្នាល​អា​វុសោ   សភាវៈ​ដែល​ជា​ទី  អស់​ទៅ​នៃ​រាគៈ  អស់​ទៅ​នៃ​ទោសៈ  អស់​ទៅ​នៃ​មោហៈ  នេះ​​ហៅ​ថា  និព្វាន  ។

ជម្តុខាទក​បរិព្វាជក   សួរ​បន្ត​ទៀត​ថា  ម្នាល​អា​វុសោ​ ចុះ​មគ្គ​  និង​​បដិ​បទា  ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ធ្វើ​ឲ្យ​ជាក់​​ច្បាស់​នូវ​ព្រះ​និព្វា​នុ៎ះ​មាន​ដែរ​ឬ ? ព្រះ​សា​រី​បុត្ត​ឆ្លើយ​ថា   ម្នាល​អា​វុសោ មគ្គ  នឹង​បដិ​បទា  ដែល​ប្រព្រឹត្ត​ទៅ  ដើម្បី​ឲ្យជាក់​ច្បាស់​​​ នូវ​ព្រះ​និព្វាន​មាន​ដែរ ។ ព្រះ​សា​រី​បុត្ត​ឆ្លើយ​ថា   ម្នាល​អា​វុសោ   មគ្គ​ប្រកប​ដោយ​អង្គ ៨​  នោះ​គឺ សម្មា​ទិដ្ឋិ ១   សម្មា​​សង្កប្បៈ ១  សម្មា​វាចា ១   សម្មា​កម្មន្តៈ ១ សម្មា​អាជីវៈ ១   សម្មា​វាយាមៈ  ១   សម្មា​សតិ  ១  សម្មា​សមាធិ ១  ។ ម្នាល​អា​វុ​សោ  នេះ​ហៅ​ថា  មគ្គ  ​នេះ​ហៅ​ថា  បដិ​បទា​ដែល​ប្រព្រឹត្ត​ទៅ  ដើម្បី​ធ្វើ​ឲ្យជាក់​ច្បាស់​នូវព្រះនិព្វាន  នុ៎ះបាន ។ ជម្តុខាទក​បរិព្វាជក​ពោល​ថា  ម្នាល​អាវុសោ​សារីបុត្ត  បើ​ដូច្នេះ បុគ្គល​គួរ (តម្កល់ចិត្ត) ក្នុង​អប្បមាទធម៌ ។

ដកស្រង់​ចេញពីសៀវភៅ  ជំនួយ​សុខ​ភាព​ផ្លូវ​ចិត្ត​ភាគ  ៤  
រៀបរៀង​ដោយៈ  ​ សាមណេរ  ធម្មា​លង្ការោ  ចាន់​  សុជន
វាយអត្ថបទ​ដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៦៤៣ ដង)
គុណ​នៃ​ការ​ចិញ្ចឹម​មា​តា​បិ​តា​
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ១២,០៩៩ ដង)
វិធីការសិក្សានិងអនុវត្តន៍បែប ៣
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.7
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿