30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៤,៥២១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០២,៤៥៥
សរុប ៣៨៥,៥៨៩,១៤៨
អានអត្ថបទ
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៦៦,៥៧៨ ដង)

សេចក្ដីចម្រើន​ព្រោះការ​សេពគប់​មិត្តល្អ



ស្តាប់សំឡេង
 
សេចក្ដីចម្រើន​ព្រោះការ​សេពគប់​មិត្តល្អ

ព្រះមានព្រះភាគអង្គ​ណា ជា​ព្រះសយម្ភូ ឥត​មាន​គ្រូ​អាចារ្យ បាន​ត្រាស់​ដឹង​សច្ចធម៌​ដោយ​ព្រះអង្គ​ឯង ក្នុង​ធម៌​ទាំង​ឡាយ​ដែល​មិន​ធ្លាប់ឮ​ក្នុង​កាល​មុន​ផង ក្នុង​ធម៌​ទាំង​ឡាយ​ដែល​មិន​ធ្លាប់​ឮ​ក្នុង​កាល​មុន​ផង ទ្រង់​ដល់​នូវ​សព្វញ្ញុតញ្ញាណ ក្នុង​សច្ចៈ​នោះ​ផង ទ្រង់​ដល់​នូវ​ភាវៈ​ស្ទាត់​ក្នុង​ពលៈ​ទាំង​ឡាយ​ផង ព្រះមានព្រះភាគ​អង្គ​នោះ ឈ្មោះ​ថា ពុទ្ធ។

ទ្រង់​ព្រះនាម​ថា ព្រះពុទ្ធ ព្រោះ​ហេតុ​ព្រះអង្គ​ត្រាស់​ដឹង​សច្ចៈ​ទាំង​ឡាយ។ ព្រះនាម​ថា ព្រះពុទ្ធ ព្រោះហេតុ​ព្រះអង្គ​ញ៉ាំង​ពួត​សត្វ​ឲ្យ​ត្រាស់​ដឹង។

ព្រះពុទ្ធ​អង្គ​នោះ ទ្រង់​ជាព្រះសាស្ដា ទ្រង់​ប្រៀនប្រដៅ​សព្វសត្វ​ដោយ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ប្រយោជន៍​ក្នុង​លោក​ខាង​មុខ និង​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់ គឺ​ព្រះនិព្វាន តាមសមគួរ។ ទ្រង់​ត្រាស់​ចំពោះ​ការ​សេព​គប់​មិត្ត​ថា៖


"​បុគ្គល​គប់​រកបុគ្គល​ណាៗ ជាសប្បុរស ឬ​ជា​អសប្បុរស មានសីល ឬ​មិន​មាន​សីល រមែង​លុះ​នូវ​អំណាច​នៃ​បុគ្គល​នោះ​ៗ​ឯង។ បុគ្គល​ធ្វើ​បុគ្គល​បែប​ណា​ឲ្យ​ជាមិត្ត​ផង សេពគប់​បុគ្គល​បែប​ណា​ផង បុគ្គល​នោះ រមែង​ប្រាកដ​ដូច​បុគ្គល​នោះ​ដែរ​ព្រោះថាការ​នៅ​រួម​គ្នា បុគ្គល​នោះ រមែង​ប្រាកដ​ដូច​បុគ្គល​នោះ​ដែរ ព្រោះថា​ការ​នៅរួម​គ្នា រមែង​ប្រាកដ​ដូច្នោះ។ អាចារ្យ​ដែល​កូន​សិស្ស​ពាល់​ត្រូវ​ហើយ រមែង​ប្រឡាក់​កូន​សិស្ស​ដែល​មិន​ទាន់​ប្រឡាក់ កាល​កូន​សិស្ស​ពាល់​ត្រូវ​អាចារ្យ​ដទៃ រមែង​ប្រឡាក់​ដូច​ព្រួញ​លាប​ថ្នាំ​ពិស ប្រឡាក់​បំពង់​ព្រួញ​ដូច្នោះ អ្នកប្រាជ្ញ​មិន​ត្រូវ​មានសម្លាញ់​ដ៏លាមក ព្រោះ​ខ្លាច​អំពី​ការ​ប្រឡាក់។ ជន​ណា​ខ្ជាប់​ត្រីស្អុយ​ដោយ​ស្បូវ​ភ្លាំង ស្បូវភ្លាំងរបស់​ជន​នោះ ទៅ​ជា​មាន​ក្លិន​ស្អុយ​ផ្សាយ​ទៅ យ៉ាង​ណា​មិញ ការ​សេព​គប់​នឹង​បុគ្គល​ពោល ក៏​យ៉ាង​នោះ​ដែរ។ ជន​ណា​ខ្ជប់​ខ្លឹមក្រស្នា​ដោយ​ស្លឹក​ឈើ ស្លឹកឈើ​របស់​ជន​នោះ ទៅ​ជា​មាន​ក្លិន​ក្រអូប​ផ្សាយ​ទៅ យ៉ាង​ណាមិញ ការ​សេពគប់​អ្នក​ជា​ប្រាជ្ញ ក៏​យ៉ាង​នោះ​ដែរ។ ព្រោះហេតុ​នោះ បណ្ឌិត​កាល​ដឹង​ច្បាស់​នូវ​ភាព​នៃ​ខ្លួន​ដែល​ប្រែប្រួល​បាន ដូច​ជាកញ្ចប់​នៃ​ស្លឹក​ឈើ មិនត្រូវ​សេពគប់អសប្បុរស​ទេ ត្រូវ​សេពគប់​តែ​ពួកសប្បុរស។ ព្រោះ​ថា ពួក​អសប្បុរស​តែង​នាំ​ទៅ​កាន់​នរក ពួក​សប្បុរស​តែង​ឲ្យ​ដល់​សុគតិ"។

ក្នុងសម្បទា ៨ យ៉ាង ទ្រង់​ត្រាស់​នូវ​គោលធម៌​សម្រាប់​ប្រតិបត្តិ​ដើម្បី​សេចក្ដីចម្រើន និងប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ផង​ដើម្បី​សេចក្ដី​សុខ​ក្នុងលោកខាង​មុខ​ផង ក្នុងនោះ​ក៏​មាននូវភាព​ជាអ្នក​មាន​មិត្ត​ល្អ (លក្យាណមិត្តតា) មួយ​ផង​ដែរ។

"​បុគ្គល​អ្នក​ប្រឹងប្រែង មានវិធានការ មិនបណ្ដែតបណ្ដោយ​ក្នុងការងារ​ទាំងឡាយ តែង​ចិញ្ចឹម​ជីវិត​ស្មើ រក្សាទ្រព្យ​ដែល​ខ្លួន​រក​បាន​មក មាន​សទ្ធា បរិបូរណ៍​ដោយ​សីល​ឈ្លាស​ក្នុងសំដី លះ​ចោល​សេចក្ដី​កំណាញ់ ជម្រះ​នូវ​ផ្លូវ​សម្រាប់​ទៅ​កាន់​លោក​ខាង​មុខ ឲ្យ​មាន​សួស្ដី​ជានិច្ច ធម៌​ទាំង ៨ យ៉ាង​នេះ នាំ​មក​នូវ​សេចក្ដី​សុខ​ក្នុង​លោក​ទាំង​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ព្រះនាម​ថាសច្ចៈ ទ្រង់​សម្ដែង​ហើយ​ដល់​កុលបុត្ត​អ្នក​មាន​សទ្ធានៅ​គ្រប់គ្រង​ផ្ទះ មួយ​ទៀត​ការបរិច្ចាគ និង​បុណ្យ​ដ៏វិសេស​នេះ តែង​ចម្រើន​ដល់​ពួក​គ្រហស្ថ ដើម្បី​សេចក្ដីចម្រើន និង​ប្រយោជន៍​ក្នុង​បច្ចុប្បន្នផង ដើម្បី​សេចក្ដី​សុខ​ក្នុង​លោក​ខាង​មុខ​ផង យ៉ាង​នេះ។

ភាព​ជា​អ្នក​មាន​មិត្តល្អ នេះ​ ពិត​ជា​នាំ​ឲ្យ​បាន​សម្រេច​នូវ​ប្រយោជន៍​ទាំង ៣ ព្រោះ​បាន​ការ​ណែនាំ​ល្អ។ បើ​យើង​សេពគប់​ខុស គឺ​សេពគប់​បាប​មិត្ត បាន​ការ​ណែនាំ​ខុស រមែងសាបសូន្យ​ចាកប្រយោជន៍។ ដូច​ជា​មហាធនសេដ្ឋី​បុត្រ៖

ក្នុងអដ្ឋកថាធម្មបទ មានសម្ដែង​ថា មហាធនសេដ្ឋី​បុត្រ​មានទ្រព្យ ១៦០ កោដិ តែ​មិន​បាន​ណែនាំ​ល្អមាតាបិតា សេពគប់មិត្ត​មិនល្អ មិនប្រព្រឹត្ត​ព្រហ្មចរិយធម៌។ មាតាបិតា​របស់​គេ​គិត​ថា "​ក្នុងត្រកូល​របស់​យើង មានគំនរ​ភោគៈ​ជាច្រើន យើង​នឹង​ប្រគល់​គំនរ​ភោគៈនោះ​ទុក​ក្នុង​ដៃ​បុត្រ​របស់យើង ធ្វើ​ឲ្យ​ប្រើប្រាស់​យ៉ាង​សប្បាយ កិច្ច​ដោយ​ការងារ​យ៉ាង​ដទៃ​មិន​ត្រូវ​មាន" ដូច្នេះ​ហើយ​ទើប​គេ​ឲ្យ​សិក្សាសិល្បៈ​ត្រឹម​តែ​ការ​រាំ ច្រៀង និង​ប្រគំ​តែម្យ៉ាង។ ខាង​ក្រោយ​មក​មាតាបិតា​ក៏​បាន​ស្លាប់​ទៅ។ បុត្រ​សេដ្ឋី​នោះ សេព​គប់​ជាមួយ​មិត្ត​មិន​ល្អ​ដែល​ជាបាបមិត្ត បាន​ញ៉ាំង​ទ្រព្យ​សូម្បី ១៦០ កោដិ នោះ​ឲ្យ​សាបសូន្យ​ហើយ គេ​នាំភរិយា​ទៅ​នៅ​អាស្រ័យ​ជញ្ជាំង​ផ្ទះ​របស់​ជន​ដទៃ កាន់​បំណែក​អម្បែង ត្រាច់​ទៅ​សូម​ទាន។

គ្រា​នោះ ព្រះ​សាស្ដា​ទត​ព្រះនេត្រ​ឃើញ​គេ​ឈរ​ទៀប​ទ្វារ​រោង​ឆាន់ ធ្លាប់​ទទួល​ភោជន​ដែល​សល់​អំពី​ភិក្ខុ​កំលោះ និង​សាមណេរឲ្យ ក្នុង​ថ្ងៃ​មួយ​ទើប​ទ្រង់​ធ្វើ​ការ​ញញឹម​ព្រះឱស្ឋ។

លំដាប់​នោះ ព្រះអានន្ទត្ថេរ ទទួលដល់​ហេតុ​ដែល​ទ្រង់​ញញឹម​ចំពោះ​ព្រះអង្គ។ ព្រះសាស្ដាកាល​នឹង​ត្រាស់​ប្រាប់​ហេតុ​ដែល​ទ្រង់​ញញឹម ទើប​ត្រាស់​ថា "​ម្នាល​អានន្ទ អ្នក​ចូល​មើល​បុត្រសេដ្ឋី​អ្នក​មាន​ទ្រព្យ​ច្រើន​នេះ ញ៉ាំង​ទ្រព្យ ១៦០ កោដិ ឲ្យ​អស់​ទៅ នាំភរិយា​ត្រាច់​សូម​ទាន​នៅ​ក្នុង​នគរ​នេះ​ឯង ក៏​បើ​បុត្រសេដ្ឋី​មិនញ៉ាំង​ទ្រព្យ​ឲ្យ​អស់ទៅ​ទេ នឹង​ប្រកប​ការងារ​ក្នុងបឋមវ័យ​ក៏​នឹង​បាន​សម្រេច​អរហត្ត ក្នុងនគរនេះឯង។ ក៏​បើ​នឹង​ចេញ​បួស​ក៏​នឹង​បាន​សម្រេច​អរហត្ត សូម្បី​ភរិយា​របស់​គេ​ក៏​នឹង​តាំង​នៅ​ក្នុង​អនាគាមិផល។ បើ​មិន​ញ៉ាំង​ទ្រព្យ​ឲ្យ​អស់​ទៅ​ទេ នឹង​ប្រកប​ការងារ​ក្នុង​មជ្ឈឹមវ័យ នឹង​បាន​ជាសេដ្ឋី​ទី២ ចេញបួស​នឹង​បាន​អនាគាមី សូម្បភរិយារបស់​គេ ក៏​នឹង​តាំង​នៅ​ក្នុង​សកទាគាមិផល។ បើ​មិន​ញ៉ាំង​ទ្រព្យ​ឲ្យ​អស់​ទៅ​ទេ ប្រកប​ការងារ​ក្នុង​បច្ឆិមវ័យ នឹង​បាន​ជាសេដ្ឋី​ទី៣ សូម្បី​ចេញ​បួស ក៏​នឹង​បាន​ជាសកទាគាមី សូម្បី​ភរិយារបស់គេ ក៏​នឹង​តាំង​នៅ​ក្នុង​សោតា​បត្តិផល។ តែឥឡូវ​នេះ បុត្រ​សេដ្ឋី​នោះ សាបសូន្យ​ហើយចាកភោគៈ​ជារបស់​គ្រហស្ថ ទាំងសាបសូន្យ​ហើយចាក​សាមញ្ញ​ផល។ ក៏​ឯ​គ្រាសាបសូន្យ​ហើយ ទើប​ដូច​ជាសត្វ​ក្រៀល​ក្នុង​ភក់ស្ងួត ដូច្នោះ។

ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៣,៣៥៣ ដង)
ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២០,៩១៣ ដង)
អ្នកបរិភោគ សាច់សត្វ ជាហេតុ​នាំឱ្យគេ​សម្លាប់​សត្វ ?
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៥,៤០២ ដង)
ការ​ធ្លាក់​ទឹក​ចិត្ត និង ជម្ងឺ​ធ្លាក់​ទឹកចិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.69
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿