អានអត្ថបទ
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៦៩,៧៦៥ ដង)
សេចក្តីផូរផង់នៃព្រះនិព្វាន

|
ស្តីអំពី សេចក្តីផូរផង់នៃព្រះនិព្វាន
(ស្រង់ចាក សំយុត្តនិកាយ បិដកលេខ ៣៧ ទំព័រ ២១២) បណ្តាមនុស្សទាំងឡាយ ជនទាំងឡាយឯណា ដល់នូវត្រើយគឺព្រះនិព្វាន ជនទាំងឡាយនោះ មានតិចតួចទេ សត្វក្រៅអំពីនេះ សរសៀរទៅតាមត្រើយ គឺវដ្តៈ ។ ពួកជនណាប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគតសម្តែងប្រាប់ប្រពៃហើយ ពួកជននោះនឹងឆ្លងផុតទីកន្លែងរបស់មច្ចុ ដែលគេឆ្លងដោយលំបាកពេក ហើយដល់នូវត្រើយគឺ ព្រះនិព្វានបាន ។ បណ្ឌិតលះបង់នូវធម៌ខ្មៅ ហើយចម្រើននូវធម៌ស ចេញចាកអាល័យអាស្រ័យព្រះនិព្វាន ដែលគ្មានសេចក្តីអាល័យ ហើយ គប្បីលះបង់កាមទាំងឡាយ ជាអ្នកឥតមានកង្វល់ប្រាថ្នានូវ សេចក្តីត្រេកអរចំពោះសេចក្តីស្ងប់ស្ងាត់ ដែលសត្វត្រេកអរ ក្នុងការលះបង់ សេចក្តីប្រកាន់ពួកជននោះ រមែងអស់អាសវៈ មានសេចក្តីរុងរឿង បរិព្វានហើយក្នុងលោក ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូវចិត្តភាគ ៤ រៀបរៀងដោយៈ សាមណេរ ធម្មាលង្ការោ ចាន់ សុជន វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |