30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៥,៣៧៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៦៥,៩៩១
សរុប ៣៨៩,៧៤៨,៤៧៥
អានអត្ថបទ
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៧៩,២២៥ ដង)

ឱវាទព្រះសាស្ដា



ស្តាប់សំឡេង
 
ឱវាទព្រះសាស្ដា
បណ្ដាំលោកគ្រូ

លោក​គ្រូ​ជាម្ចាស់​បាន​សម្ដែង ខ្ញុំ​ព្រះករុណា​នាង​ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​សាស្ដា​ទ្រង់​ត្រាស់​ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​សម្រេច​ដល់​សេចក្ដីសុខ​ដែល​មិន​អាស្រ័យ​កាម​ទៀត​ទេ។ ព្រម​ជាមួយ​គ្នា​នោះ ព្រះអង្គ​បានសម្ដែង​ដាស់តឿន​អ្នក​ប្រព្រឹត្ត​ធម៌​ឲ្យ​ចាំ​ទុក​ថា បើ​អរិយសាវ័ក បាន​ឃើញ​ច្បាស់​តាមសេចក្ដី​ពិត ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​យ៉ាង​នោះ​ថា កាម​ទាំង​ឡាយ​មាន​សេចក្ដី​សុខ​តិច មាន​ទុក្ខ​ច្រើន មានសេចក្ដី​ចង្អៀតចង្អល់​ច្រើន ទោស​ក្នុង​កាម​ទាំង​ឡាយ​មាន​ច្រើន​ពេក​ក្រៃ។ អរិយសាវ័ក​នោះ​ឯង បាន​វៀរចាកកាម​ទាំង​ឡាយ​ វៀរចាក​អកុសល​ទាំង​ឡាយ​ហើយ តែ​មិន​ទាន់​បាន​នូវ​បីតិ និងសុខៈ​នោះ​ទេ កាល​បើ​ដូច្នេះ អរិយសាវ័ក​នោះ​នឹង​ឈ្មោះ​ថា មិន​វិល​ត្រឡប់​មករកកាម​ទាំង​ឡាយ​នោះ មិន​មែន​ឡើយ។

ឈ្មោះ​ថា​កាម​មាន កាមតណ្ហា គឺ​ចំណង់​ក្នុង​កាម បាន​ដល់​ការ​ចង់​បាន ចង់​យក និង​ សេពសោយ។ កាម​ទាំង​ឡាយ​មានឧបមា​ដូច​ជាលំពែង និង អណ្ដោត ជាទី​កាប់ចិញ្ច្រាំ​នូវ​ខន្ធ​ទាំង​ឡាយ។

ខន្ឌ​ទាំង​ឡាយ​មាន ៥ គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។ ព្រះសាស្ដា ព្រះអង្គ​ទ្រង់​ត្រាស់​ថា បុគ្គល​ឃើញ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែល​ជាទី​របស់​មិន​ទៀង ថាមិនទៀង ការ​ឃើញ​របស់​បុគ្គល​នោះ ជាសម្មាទិដ្ឋិ។ កាល​ដែល​បុគ្គល​បាន​ឃើញ​ត្រូវ​ដូច្នេះ ក៏​រមែង​នឿយ​ណាយ។ សម្មាទិដ្ឋិ គឺ​ជា​ការ​យល់​ត្រូវ តាម​ហេតុ​ផល​ពិត​យល់​ត្រូវ​ក្នុង​សច្ចធម៌។ សម្មាទិដ្ឋិ យល់​ត្រូវ​ក្នុង​ជីវិត​ដែល​មាន​បរមត្ថធម៌ ជាធម៌​ដែល​អាស្រ័យ​បច្ច័យ​កើត​ឡើង ហើយ​រលត់​ទៅវិញ។ ជីវិត​រស់​នៅ​មាន​តែ​ចិត្ត​ដឹង​អារម្មណ៍ និង​អារម្មណ៍​របស់​ចិត្តតៗ​គ្នា។ នេះ​ជាការ​កើត​ឡើង​នៃ​សង្ខារធម៌សុទ្ធ និង​ជាតំណ​នៃសង្ខារ​ធម៌​នោះ។ អ្វីៗ​គ្រប់​យ៉ាង ជាអារម្មណ៍​របស់​ចិត្ត។ ចិត្ត​កើត​ឡើង ចិត្ត​រស់នៅ ចិត្តបែកធ្លាយ។ ការ​រស់​នៅជាប្រក្រតី គឺ​ចិត្ត​ដឹង​អារម្មណ៍ កើត​ហើយ​រលត់​ទៅ​មិន​មាន​ទេ។ ចិត្ត​គិត​បាន​សាង​ប្រឌិត​នូវ​លោក និង​សាង​គ្រប់រឿងរ៉ាវ​ទាំង​អស់​ដូច​ក្នុង​សុបិន។ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​ចូល​យក​ខ្លួន​ជាទីពឹង យកខ្លួន​ជាទីរឮក កុំ​យក​របស់​ដទៃ​ជាទីពឹង​ទរឮកឡើយ ចូរយកធម៌​ជាទីពឹង​យកធម៌ជាទីរឮក កុំយក​របស់​ដទៃ​ជាទីពឹង​ទីរឮក​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​បើ​យក​ខ្លួន​ជាទីពឹង យកខ្លួន​ជាទីរឮក មិន​យក​របស់​ទៃ​ជាទីរឮក យកធម៌​ជាទីពឹង យកធម៌​ជាទីរឮក​ហើយ គប្បី​ពិចារណា​រកហេតុ​ផល​ដោយ​យោបល់​ថា សេចក្ដី​សោក សេចក្ដីខ្សឹកខ្សួល សេចក្ដី​ទុក្ខទោមនស្ស និង​សេចក្ដី​ចង្អៀត​ចង្អល់​ចិត្ត កើត​មក​អំពី​អ្វី មាន​មក​អំពីអ្វី។ ម្នាល​ភិក្ខុទាំង​ឡាយ បុថុជ្ជន​ក្នុង​លោក​នេះ ជាអ្នក​មិន​ចេះ​ដឹង មិន​បាន​ឃើញ​ពួក​ព្រះអរិយៈ មិនឈ្លាស​វៃ​ក្នុង​អរិយធម៌ មិន​សិក្សា​ក្នុង​អរិយធម៌ មិន​បាន​ឃើញ​ពួក សប្បុរស មិនឈ្លាសវៃ​ក្នុង​សប្បុរសធម៌ មិនសិក្សា​ក្នុង​សប្បុរសធម៌ រមែង​ពិចារណា​ឃើញ​នូវ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន ឃើញ​នូវ​ខ្លួន​ថា មានក្នុង រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ លុះ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ នោះ របស់បុគ្គល​នោះ​ប្រែប្រួល​វិបត្តិផ្សេងៗ​ទៅ សេចក្ដី​សោក សេចក្ដី​ខ្សឹកខ្សួល​សេចក្ដី​ទុក្ខទោមនស្ស សេចក្ដី​ចង្អៀតចង្អល់ចិត្ត ក៏​កើត​ឡើងដល់​បុគ្គល​នោះ។

ម្នាល​ភិក្ខុទាំង​ឡាយ កាល​បើ​ភិក្ខុ​ដឹង​ច្បាស់​នូវ​សេចក្ដី​មិន​ទៀត សេចក្ដី​ប្រែប្រួល សេចក្ដីវិនាស និង សេចក្ដី​រលត់​ទៅនៃ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ហើយ​ឃើញ​ច្បាស់តាម​ពិត​ដោយប្រាជ្ញា​ដ៏​ប្រពៃ យ៉ាង​នេះ​ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុង​កាល​មុន​ក្ដី ក្នុង​កាល​ឥឡូវ​នេះ​ក្ដី របស់​ទាំង​អស់​នេះ មិនទៀត ជាទុក្ខ មានសេចក្ដី​ប្រែប្រួលជាធម្មតា ភិក្ខុ​នោះក៏លះបង់​សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល សេចក្ដីទុក្ខ ទោមនស្ស និង សេចក្ដី​ចង្អៀតចង្អល់​ចិត្ត​ចេញ​បាន កាល​បើ​ភិក្ខុ​នោះ​លះ​បង់​សេចក្ដី​សោក​ជាដើម​ទាំង​នោះ​ចេញ​ហើយ រមែង​មិន​តក់ស្លុត កាល​បើ​មិន​តក់ស្លុតហើយ រមែងនៅជាសុខ ភិក្ខុ​អ្នក​មានធម៌ ជាគ្រឿង​នៅ​ជាសុខ ហៅថា អ្នក​រំលត់​កិលេស ដោយ​អង្គ​នៃ​វិបស្សនានោះៗ។

ម្នាល​ភិក្ខុ អរិយសាវ័ក​ជាអ្នកចេះដឹង បាន​ឃើញ​នូវ​ព្រះអរិយៈ​ទាំង​ឡាយ អ្នក​ឈ្លាស​វៃ​ក្នុង​អរិយធម៌ បានទូន្មាន​ខ្លួន​ក្នុង​សប្បុរសធម៌ ក៏រមែង​មិន​ពិចារណា​ឃើញ រូប ថាជាខ្លួន​ខ្លះ។ មិនឃើញ​ វេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន​ខ្លះ។ អរិយសាវ័ក​នោះ ដឹង​ច្បាស់​តាម​ពិតនូវ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែល​មិន​ទៀត​ថា ជាទុក្ខ ជាអនត្តា។ ម្នាល​ភិក្ខុ អរិយសាវ័ក កាល​ដឹង​ច្បាស់​យ៉ាង​នេះ កាល​ឃើញច្បាស់​យ៉ាង​នេះ ទើប​អស់​អាសវៈ​ក្នុង​លំដាប់​បាន។

ដកស្រង់ចេញពីសៀវភៅ ឱវាទព្រះសាស្តា
រៀប​រៀង​ដោយ វ៉ាង ស៊ីណា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ២៣,២៦៩ ដង)
ពិចារណា​ញាតិ​ក្នុង​សង្សារ​វដ្ដ
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៣,៩៧១ ដង)
គាថា​របស់​ព្រះ​សីលវត្ថេរ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៧,៦៩៩ ដង)
ចំណុចគួរយល់ដឹងនិងប្រតិបតិ្ត
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២៦,៩២៦ ដង)
កំណើត​នៃ​សុរា​មាន​ក្នុង​លោក
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៣,៨៧៣ ដង)
អសប្បុរស​ និង​សប្បុរស​ប្រក​ប​ដោយ​ធម៌​៤​យ៉ាង​ ផ្សេង​គ្នា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.86
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿