អានអត្ថបទ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១៥,១៣៩ ដង)
ធម៌ជាសារៈសំខាន់របស់មនុស្ស ធម៌ធ្វើឲ្យជីវិតល្អ

|
ធម៌
ធម៌ជាសារៈសំខាន់របស់មនុស្ស ធម៌ធ្វើឲ្យជីវិតល្អស្រស់កាន់តែប្រសើរឡើងថែមទៀត ធម៌ធ្វើឲ្យសង្គមមនុស្សរស់នៅបានដោយល្អ ធម៌ជាគ្រឿងចាំបាច់សម្រាប់មនុស្សគ្រប់គ្នា គ្រប់វ័យ គ្រប់ប្រភេទ ប្រៀបដូចជា បាយ ប្រៀបដូចជាទឹក ឬ ប្រៀបដូចជាខ្យល់សម្រាប់ដកដង្ហើម ដែលមិនអាចអត់បានឡើយ ។ ការសិក្សាដែលល្អត្រូវមានធម៌ សិស្សសាលាមានការសិក្សារៀនសូត្រ នូវមុខវិជ្ជាផ្សេង ៗ ចាំបាច់ត្រូវមានធម៌ផង ទើបនឹងបានសម្រេចនូវប្រយោជន៍ពិតប្រាកដ ។ សិស្សទាំងឡាយ ដែលកំពុងរៀនសូត្រ ត្រូវខំពិចារណា ឲ្យបានយល់ថា "ការមានធម៌ទើបមានការសិក្សានូវវិជ្ជាល្អ " ព្រោះគុណតម្លៃ និងអត្ថប្រយោជន៍ដែលជាទិសដៅនៃការសិក្សា គឺនៅត្រង់ដោះស្រាយបញ្ហាជីវិតរបស់ខ្លួនឯងផង សង្គមគ្រួសារផង សង្គមជាតិផង ។ បញ្ហាទាំងអស់របស់មនុស្សរួមមកហៅថា " ទុក្ខ " ។ សូមអ្នករៀនសូត្រទាំងឡាយ ចងទុកថា អាត្មាអញចូលលារៀននេះ គឺរៀនយកនូវចំណេះវិជ្ជា សម្រាប់ទប់ទល់ ដោះស្រាយនូវសេចក្តីទុក្ខក្នុងជីវិត ដែលសេចក្តីទុក្ខនេះមានអវិជ្ជាជាឫសគល់ ជាប្រភពជាដែនកើត ។ ដកស្រង់ចេញពីសៀវភៅ ពរ ៤ ប្រការ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |