អានអត្ថបទ
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៥,០៤៨ ដង)
តួនាទីរបស់កូនប្រុសស្រី

|
តួនាទីរបស់កូនប្រុសស្រី
កូនមាសឪពុក!! កូនមានតួនាទីរបស់ខ្លួន ដែលត្រូវបដិបត្តិចំពោះមាតបិតាដូចខាងក្រោមនេះ ៈ ១ ‑ តាំងចិត្តសិក្សារៀនសូត្រដើម្បីឲ្យបានជាកូនចេះដឹង ។
២ ‑ ជួយធ្វើការមាតាបិតាឲ្យបានល្អជាទីបំផុត ។ ៣ ‑ តម្កល់តម្កើងនូវវង្សត្រកូលឲ្យបានល្អតទៅ ។ ៤ ‑ ប្រព្រឹត្តខ្លួនឲ្យល្អ ឲ្យសមគួរជាអ្នកទទួលនូវមរតក ។ ៥ ‑ មាតាបិតាចិញ្ចឹមកូនឲ្យរស់មក កូនត្រូវចិញ្ចឹមមាតាបិតាវិញជាពិសេសនៅពេលគាត់ចាស់ទៅហ្នឹងឯង ។ ៦ ‑ នាំមាតាបិតាទៅវត្ត ឬកន្លែងផ្សេង ៗ តាមសមគួរ ។ ៧ ‑ នៅពេលមាតាបិតាមានជម្ងឺ ត្រូវនៅថែរក្សាឲ្យបានដិតដល់ ត្រូវជួយឲ្យមាតាបិតាបានស្តាប់ធម៌ផង ។ ៨ ‑ ត្រូវរក្សាទឹកចិត្តរបស់មាតាបិតា មិនឲ្យមាតាបិតាមានទុក្ខកង្វល់ ឬខូចចិត្តដោយសាររឿងមិនល្អរបស់ខ្លួនជាកូនឡើយ ត្រូវចាំទុកថា សេចក្តីសុខរបស់មាតាបិតា នៅត្រង់កតញ្ញូតាធម៌របស់កូនទាំងឡាយ ។ ៩ ‑ ត្រូវថែរក្សានូវទ្រព្យសម្បត្តិផង អវយវៈខ្លួនប្រាណទាំងមូលផង ជីវិតផង និងឱវាទទូន្មានផ្សេង ៗ ផង ដែលមាតាបិតាបានប្រគល់ឲ្យមកខ្លួន ។ ១០ ‑ ធ្វើបុណ្យឧន្ទិសជូនដល់មាតាបិតា កាលគាត់ធ្វើកាលកិរិយាទៅកាន់បរលោក ហើយ ។ ដកស្រង់ចេញពីសៀវភៅ ពាក្យពេចន៍ម៉ែ
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយ សូត្រ តុលា ដោយ៥០០០ឆ្នាំ |