អានអត្ថបទ
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ២២,៦៨០ ដង)
ហ្វឹកហាត់កាយវាចា រក្សាចិត្ត ជីវិតឧត្ដម

|
កាយវាចានៃបុគ្គលណា ដែលហ្វឹកហាត់បានល្អហើយ គឺជាគ្រឿងប្រដាប់ សម្រាប់លើកស្ទួយនូវបុគ្គលិកលក្ខណៈនៃបុគ្គលនោះ ឲ្យប្រសើរខ្ពង់ខ្ពស់ គួរគោរពរាប់អាន គួរក្រាបសំពះ... ។
មនុស្សយើងមិនអាចល្អបានដោយឯងៗទេ គឺត្រូវតែហ្វឹកហាត់អប់រំ កាយបានបែបបទល្អហើយ រមែងមានផលក្នុងជីវិតបច្ចុប្បន្ន និងជាប់ជាឧបនិស្ស័យល្អតទៅជាតិមុខទៀតផង ។ សូមកុំភ្លេចថា អ្នកដទៃគ្រាន់តែជាអ្នកជួយប៉ុណ្ណោះ មនុស្សដ៏សំខាន់ក្នុងការហ្វឹកហាត់នេះ គឺជាខ្លួនយើង បើយើងប្រមាទហើយ សូម្បីអ្នកបង្វឹកនោះថ្នាក់បរមគ្រូ ក៏មិនអាចបង្វឹកយើងបានដែរ ។ កាលដែលហ្វឹកហាត់ខ្លួនឯងបានហើយ នាទីដ៏សំខាន់ម្យ៉ាងរបស់យើងនោះគឺ ជួយបង្វឹកជួយទូន្មានអ្នកដទៃផង។ ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ៥០០០ឆ្នាំ |