30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០២,១៥៣
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៥៩,៣៤០
សរុប ៣៨៩,៩៤១,៨២៤
អានអត្ថបទ
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២ (អាន: ២៤,២៨៤ ដង)

ជីវិត​និង​ឧបសគ្គ



ស្តាប់សំឡេង
 
ជីវិត​និង​ឧបសគ្គ
 
តើ​យើង​ត្រូវ​ឆ្លង​កាត់ នូវ​ឧបសគ្គ​ក្នុង​ជីវិត​បាន​ដោយ​វិធី​ណា?
មនុស្ស​យើង សុទ្ធ​តែ​មាន​ការ​ពិសោធន៍​ផ្សេងៗ​អំពី​គ្នា តែ​ដោយ​ច្រើន អ្នក​ដែល​អាច​ឆ្លង​កាត់​នូវ​ព្យុះ​ជីវិត​បាន​ដោយ​ជោគជ័យ គឺ​អ្នក​ដែលមានការ​យល់​ដឹងច្រើន រួម​ផ្សំ​ជា​មួយ​នឹង​សេចក្ដី​អត់ធន់​ព្យាយាម​ផង។

ព្រះសម្មាសម្ពុទ្ធ​ជាម្ចាស់ ទ្រង់​សម្ដែង​នូវ​ឥទ្ធិបាទធម៌​គឺ​ធម៌​ដែល​ជា​ហេតុ​ញ៉ាំងប្រយោជន៍​ឲ្យ​សម្រេច​មាន ៤ យ៉ាង​គឺ
១- ឆន្ទះ សេចក្ដី​បំណង​ក្នុង​កិច្ចការងារ​នោះ ចង់​ឲ្យ​ការងារ​នោះ​បាន​សម្រេច​តាម​ប្រាថ្នា។ ការ​ប្រាថ្នា​ដើម្បី​នឹង​ធ្វើ​នូវ​កិច្ចការ​ណា​មួយ មិន​មែនទាល់​តែ​មាន​លោភៈ ឬ​តណ្ហា​ទើប​ធ្វើ​បាន​នោះ​ទេ ដូច​បំណង​ក្នុង​ការ​ធ្វើ​ទាន បំណង​ក្នុង​ការ​រក្សាសីល បំណងក្នុង​ការ​ប្រកប​មុខរបរ​ដែល​ប្រាសចាក​ទោស បំណង​ប្រកប​កិច្ចការ​ឲ្យ​បាន​ជា​ប្រយោជន៍​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ​ជាដើម សុទ្ធ​តែ​ជា​បំណង​ល្អ​ដែល​គួរ​បណ្ដុះ​ត​ទៅ​ទៀត។ ការងារ​គ្រប់​យ៉ាង មិន​ចាំ​បាច់​ដល់​ទៅ​ការងារ​ធ្ងន់​ឬ​លំបាក​ធ្វើ​ទេ សូម្បី​ការងារ​ស្រាលៗ បើខ្វះឆន្ទះហើយគឺ​មិន​អាច​ធ្វើ​កើត​ឡើយ។

២- វិរិយៈ សេចក្ដី​ព្យាយាម ក្នុង​ការ​បំពេញ​កិច្ចការ​នោះៗ ឲ្យ​បាន​សម្រេច។
ការងារ​គ្រប់បែបយ៉ាង បើ​មិន​មាន​សេចក្ដី​ព្យាយាម​ទេ សូម្បី​បាន​មក​ដល់​ដៃ​ហើយ​ក៏​ដោយ ក៏​អាច​បាត់បង់​ទៅ​វិញ​បាន​ដែរ ហើយ​ជីវិត​ក៏​នឹង​ដើរ​ថយ​ក្រោយ គ្មាន​ជំហាន​ឈាន​ទៅ​រកសេចក្ដី​ចម្រើន​រុងរឿង មិន​អាច​ដក​ខ្លួន​ចាក​រណ្ដៅ​ទុក្ខ​បាន​ឡើយ។ 

វីរិយៈ​គឺ​សេចក្ដី​ព្យាយាម​នេះ អាច​កម្ចាត់​បង់​បាននូវ​កោសជ្ជៈ​គឺ​សេចក្ដី​ខ្ចិល​ច្រអូស ៦ យ៉ាងគឺ
ក- ខ្ជិល​ច្រអូស​ព្រោះ​គិត​អាង​ថា ក្ដៅពេក
ខ- ខ្ជិល​ច្រអូស​ព្រោះ​គិត​អាង​ថា ត្រជាក់ពេក
គ- ខ្ជិល​ច្រអូស​ព្រោះ​គិត​អាង​ថា ព្រឹកពេក
ឃ- ខ្ជិល​ច្រអូស​ព្រោះ​គិត​អាង​ថា ល្ងាចពេក
ង- ខ្ជិល​ច្រអូស​ព្រោះ​គិត​អាង​ថា ឃ្លាន​ពេក
ច- ខ្ជិល​ច្រអូស​ព្រោះ​គិត​អាង​ថា ឆ្អែត​ពេក

មនុស្ស​កម្ជិល តែង​អាង​លេស ៦ យ៉ាង​នេះ​ឯង ម្ល៉ោះ​ហើយ ការងារ​របស់​គេ មិន​ដែល​សម្រេច​បាន​ដោយ​ល្អ​ទេ គឺ​តែង​ខ្វះ​មុខខ្វះក្រោយ​ជានិច្ច បើ​ជា​អ្នក​ធ្វើការងារ​ក្នុង​ក្រសួងឬមន្ទីរនានា តែង​ត្រូវ​ចៅហ្វាយ​នាយ​ស្ដី​បន្ទោស​ជា​រឿយៗ ព្រោះ​ហេតុ​តែ​គេ​ទៅ​ធ្វើការ​មិន​ទាន់​ពេល​វវេលា រហូត​អាច​គេ​បញ្ឈប់​ពី​ការងារ​ក៏​សឹង​មាន។

សេចក្ដី​ព្យាយាម មិនមែន​អាច​ឆ្លង​កាត់​បាន​ត្រឹម​តែ​ការងារ​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ​ទេ សូម្បី​បដិបទា​ជា​ដំណើរ​ចេញ​ចាក​អំពី​សង្សារ​ទុក្ខ​នេះ ក៏​រមែង​សម្រេច​បាន​ដោយ​សេចក្ដី​ព្យាយាម​ដែរ ព្រោះហេតុ​ដូច្នោះ ទើប​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ទុក​ក្នុង​អាឡវកសូត្រ​ថា " វីរិយេន ទុក្ខមច្ចេតិ សត្វ​ឆ្លង​នូវ​អន្លង់​ទុក្ខ​បាន ដោយ​សេចក្ដី​ព្យាយាម "។

៣- ចិត្តៈ ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ការងារ​នោះៗ ។ ការងារ​មួយ​ចំនួន សូម្បី​ស្ទាត់​ជំនាញ​ហើយ​ក៏​ដោយ​ បើ​ខ្វះ​ការ​ផ្ចិតផ្ចង់ ធ្វើ​ដោយ​ប្រថុយប្រថាន ការងារ​នោះ​ក៏​ទៅ​ជា​រយីករយាក យក​ជាការ​មិន​បាន ដោយ​ហោច​ទៅ​សូម្បី​ការ​ស្ដាប់​ព្រះធម៌ បើ​មិន​មាន​សមាធិ មិនមានការ​តាំង​ចិត្ត​ស្ដាប់​ដោយ​ល្អ ប្រាកដ​ជាដូច​ចាក់​ទឹក​លើ​ក្បាល​ទា​មិន​ខាន។

៤- វីមំសា គឺ​បញ្ញា​ដែល​ពិចារណា​ឃើញ​ក្នុង​ការងារ​នោះៗ ថា ធ្វើយ៉ាង​ណា​ការងារ​នោះ​អន់ថយ ធ្វើ​យ៉ាង​ណាការងារ​នោះ​បាន​រីក​ចម្រើន។ ការងារ​គ្រប់បែបយ៉ាង មិនមែនសម្រេច​បាន​ដោយ​គ្រាន់​តែ​មាន​កម្លាំង​បាយ​ទេ ដូច​បូរាណ​ពោល​ថា " ចេះដប់​ពុំ​ស្មើរ​នឹង​អ្នក​ប្រសប់​មួយ " ។

ធម៌​ទាំង​ ៤ ប្រការ​នេះ ក្នុង​មាតិកា​នីមួយៗ សុទ្ធ​តែ​ដាស់តឿន​សត្វ​លោក​គ្រប់​គ្នា ឲ្យ​មាន​ការ​ទុក​ចិត្ត​លើ​ខ្លួន​​ឯង​ ហើយ​ឲ្យ​ផ្ដើម​សាង​គុណធម៌ ដោយ​មិន​ឲ្យ​កោត​ញញើត​ចំពោះ​ឧបសគ្គ​នានា​ក្នុង​ជីវិត​ឡើយ។ 

ដើម្បី​បេះ​នូវ​ផ្កាឈូក​ដែល​ដុះ​ក្នុង​ស្រះ យើង​មិន​ខាង​ពី​ការ​ប្រឡាក់​ភក់​ឡើយ តែ​ពេល​ដែល​យើង​បេះ​បាន​ផ្កាឈូក​ហើយ យើង​នឹង​ឡើង​ផុត​ពី​ស្រះលាង​ជម្រះ​កាយ​ឲ្យ​ស្អាតរួច​ប្រើប្រាស់​ផ្កាឈូក​នោះ​ទៅតាម​ចំណង់ យ៉ាង​ណាមិញ​គោល​ដៅ​​នៃ​ជីវិត​គឺ​សេចក្ដី​សុខ ដែល​យើង​កំពុង​តែ​ឈាន​ទៅ​រក​នោះ​ក៏​ដូច្នោះ​ដែរ យើង​ត្រូវ​តែ​អត់ធ្មត់​ចំពោះ​ភក់ជ្រាំ​គឺ​ឧបសគ្គ​ផ្សេងៗ ដូច​ជា​ពាក្យ​សម្ដី​ចាក់​ដោយ​បញ្ឈឺ​ចិត្ត​របស់​ពួក​មនុស្ស​មាត់​ដាច​ជាដើម។

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៨,០២៧ ដង)
ឱវាទ​ព្រះសាស្ដា​បណ្ដាំ​លោក​គ្រូ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៧៤៨ ដង)
គុណ​នៃ​ការ​ចិញ្ចឹម​មា​តា​បិ​តា​
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥២,៦៥៧ ដង)
បុគ្គល​អ្នក​មិន​ប្រមាទ​ ដូច​ព្រះ​ចន្ទ​រះ​ផុត​ចាក​ពពក
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១១៥ ដង)
ហេតុ ៥ យ៉ាង​ ដែល​មានចំណង់​ចង់​បាន​បុត្រ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៥៤៨ ដង)
បញ្ញា​សំខាន់​បំផុត​សម្រាប់​ជីវិត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.13
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿