30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២០,៦៧៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៧១,២៩៥
សរុប ៣៨៩,៧៥៣,៧៧៩
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៩,៩៨៦ ដង)

ព្រហ្មជាលសូត្រ



 
ព្រហ្មជាលសូត្រ
 
ព្រះដ៏មានព្រះភាគ ជា​មួយនឹង​ភិក្ខុ​សង្ឃ ៥០០ អង្គ គង់​នៅ​វត្ត​ក្នុង​ព្រះរាជ​ដំណាក់ ក្នុង​សួនឈ្មោះ​អម្ពលដ្ឋិកា នៅ​រវាង​ក្រុង​រាជគ្រឹះ​និង​ស្រុក​នាឡន្ទា។

ក្នុង​កាល​នោះ សុប្បិយបរិព្វាជក តិះដៀល​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឯ​ចំណែក​ព្រហ្មទត្ត​មាណព​ដែល​ជា​កូន​សិស្ស​របស់​សុប្បិយបរិព្វាជក​នោះ​ឯង បែរ​ទៅ​ជា​ពោល​សរសើរ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែល​ធ្វើឲ្យ​អ្នក​ទាំង​ពីរ​ជា​គ្រូ​និង​សិស្ស​ពោល​ពាក្យ​ជា​សឹក​សត្រូវ​នឹង​គ្នា។

ព្រះដ៏មានព្រះភាគ ទ្រង់​ទូន្មាន​ភិក្ខុ​ទាំង​ឡាយ​អំពី​រឿង​អ្នក​ដទៃ​តិះដៀល​និង​ពោល​សរសើរ​ព្រះរតនត្រ័យ រួច​ហើយ​ព្រះអង្គ​ទ្រង់​ត្រាស់​អំពី​បុថុជ្ជន កាល​បើ​ពោស​សរសើរ​គុណ​របស់​តថាគត​តែង​សរសើរ​ដោយ​គុណ​ជាតិណា គុណ​ជាតិ​នោះ​មាន​ប្រមាណ​តិច មាន​ប្រមាណ​ស្ដួចស្ដើង បាន​ត្រឹម​តែ​សីល​ប៉ុណ្ណោះ។

ជា​បន្ត ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​អំពី​ពួក​សីល គឺ ចូឡសីល​មជ្ឈិមសីល និង​មហាសីល ដែល​ធ្វើ​ឲ្យ​ព្រះសូត្រ​នេះ​សង្គ្រោះ​ក្នុង​សីល​ក្ខន្ធ​វគ្គ​ហ្នឹងឯង។ ជាបន្ត​ទៀត ព្រះសុគត​ជាសាស្ដា ទ្រង់​ត្រាស់ទិដ្ឋិ ៦២ ដើម្បី​សម្ដែង​នូវ​ភាព​នៃ​សព្វញ្ញុតញ្ញាណ ជា​ព្រះគុណ​ដ៏​ក្រៃលែង​របស់​ព្រះអង្គ រួច​ហើយ​ព្រះអង្គ​ទ្រង់​ប្រកាស​នូវ​សុញ្ញតា ព្រោះ​ថា​ទិដ្ឋិ​ទាំង​អស់​សុទ្ធ​តែ​អាស្រ័យ​ផស្សៈ​ជាបច្ច័យ​ទើប​កើត​ឡើង​បាន។

ក្នុង​ព្រះសូត្រ​នេះ ព្រះដ៏​មាន​ព្រះភាគ​ទ្រង់​ត្រាស់​វដ្ដកថា​ដោយ​ព្រះអង្គ​ទ្រង់​លើក​យក​ទិដ្ឋិជា​ប្រធាន និង​ព្រោះ​ដោយ​ការ​ជាប់​ជំពាក់​ចិត្ត​ក្នុង​វេទនា ទើប​ព្រះអង្គ​ទ្រង់​ត្រាស់​បដិច្ចសមុប្បាទធម៌​ដែល​មាន​វេទនា​ជា​មូល គឺ​នៅ​ទំព័រ ១០៩ មាន​ជា​ដើម​ថា តណ្ហា​របស់​សមណព្រាហ្មណ៍​ទាំង​នោះ កើត​មាន​ព្រោះ​វេទនា​ជា​បច្ច័យ។ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​វិវដ្ដកថា ដោយ​លើក​យក​ភិក្ខុ​ដែល​ជា​អ្នក​ប្រកប​ដោយ​សេចក្ដី​ព្យាយាម មក​ជាទី​តាំង ព្រះអង្គ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ដឹង​ច្បាស់​នូវ​ការ​កើត​ឡើង ( សមុទយៈ ), ការរលត់ ( អត្ថង្គមៈ ), ការ​ត្រេកអរ ( អស្សាទៈ ), ទោស ( អាទីនវ ) និង​ការ​រលាស់​ចោល ( និស្សរណៈ ) នូវ​អាយតនៈ​ដែល​ជា​ទី​កើត​នៃ​ផស្សៈ​ទាំង ៦ តាម​សេចក្ដី​ពិត ក្នុង​កាល​ណា ក្នុង​កាល​នោះ ភិក្ខុ​នេះ​រមែង​ដឹង​ច្បាស់​នូវ​ធម៌​ដ៏​លើសលប់ ជាង​សមណព្រាហ្មណ៍​ទាំង​អស់​នោះ។ អដ្ឋកថា សម្ដែង​ថា ភិក្ខុ​នេះរមែង​ដឹង​នូវ​ទិដ្ឋិ និងធម៌​ដ៏​ក្រៃលែង​ជា​ទិដ្ឋិ គឺ សីល សមាធិ បញ្ញា វិមុត្តិ រហូត​ដល់​ព្រះអរហត្ត ឯភិក្ខុ​អ្នក​ដឹង​នោះ​ទៅ​តាម​លំដាប់ គឺ ព្រះខីណាស្រព ព្រះអនាគាមី ព្រះសកទាគាមី ព្រះសោតាបន្ន ភិក្ខុ​ជាពហុស្សូត​ទ្រទ្រង់​គន្ថធុរៈ និងភិក្ខុ​ប្រារព្ធវិបស្សនា។

ព្រះធម៌ទេសនា ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ដល់​ធម៌​កំពូល​គឺ​ព្រះអរហត្ត​ក្នុង​វិវដ្ដកថា ជាចុងក្រោយ​ព្រះអង្គ​ត្រាស់​អំពី​បុគ្គល​ដែល​មាន​ទិដ្ឋិ​ទាំង​អស់​មិន​ផុត​ពី​សំណាញ់ គឺ​ព្រះធម៌​ទេសនា​របស់​ព្រះអង្គ​នេះ​ឡើយ ដូច​ត្រី​នៅ​ក្នុង​សំណាញ់​ព្រាន ពោល​គឺ​ម៉ឺន​លោកធាតុ​ដូច​ទី​ដែល​មាន​ទឹក​តិច បុគ្គល​ដែល​មាន​ទិដ្ឋិ​ទាំង​អស់​ដូច​ត្រី​នៅ​ក្នុង​សំណាញ់ ព្រះធម៌​ទេសនា​ដូច​ជា​សំណាញ់ ព្រះពុទ្ធ​អង្គ​ទ្រង់​ដូច​ជា​អ្នក​បង់​សំណាញ់។ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​បញ្ចប់​ព្រះធម៌ទេសនា​ដោយ​អនុបាទិសេសនិព្វាន​ធាតុ រួច​ហើយ ព្រះអង្គ​ទ្រង់​ប្រកាស​ឈ្មោះ​នាំ​ធម្មបរិយាយ ៥ យ៉ាង​គឺ

១- អត្ថជាលៈ បែងចែងនូវ​ប្រយោជន៍
២- ធម្មជាលៈ បែបផែន​ច្រើន​ក្នុង​ការ​សម្ដែង​ធម៌
៣- ព្រហ្មជាលៈ សំណាញ់​ព្រហ្ម​គឺ​សព្វញ្ញុតញ្ញាណ
៤- ទិដ្ឋិជាលៈ បែងចែក​ទិដ្ឋិ ៦២
៥- អនុត្តរសង្គាមវិជយៈ អ្នកណាៗ​ស្ដាប់​ធម្មបរិយាយនេះ​ហើយ អាច​នឹង​ញាំញី​បាន​នូវ​ទេវបុត្តមារ ខន្ធមារ មច្ចុមារ និងកិលេសមារ ដូច្នោះ ទើបធម្មបរិយាយ​នេះ​ឈ្មោះ​ថា ពិជ័យ​សង្គ្រាម​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់​បំផុត។

ភិក្ខុទាំង​នោះ បានស្ដាប់​នូវព្រហ្មជាលសូត្រ​នេះ​ហើយ​ក៏​មាន​ចិត្ត​អណ្ដែត​ឡើង​ដោយ​បីតិ បង្អោន​ទៅរក​ព្រះដ៏មានព្រះភាគ ដែល​ព្រះអង្គ​ទ្រង់​ប្រកាស​នូវ​ព្រះសព្វញ្ញុតញ្ញាណ ដ៏​សែន​ជ្រៅក្រៃលែង កម្ចាត់​នូវ​មហាអន្ធការ​គឺ​ទិដ្ឋិ ដូច​ព្រះអាទិត្យ​កម្ចាត់​នូវ​ភាព​ងងឹត​ដូច្នោះ​ឯង។

កាល​ដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់​សម្ដែង​នូវ​វេយ្យាករណ៍ គឺព្រះសូត្រមិនមានគាថា​នេះ​ចប់​ហើយ លោកធាតុ​គឺចក្កវាឡ​ទាំង​មួយម៉ឺន ក៏​កម្រើក​ញាប់ញ័រ។ ផែន​ដី​កម្រើកញាប់ញ័រ​ដោយ​ការ​សម្ដែង​ព្រះសូត្រ​នេះ ក្នុង​ពេល​សង្គាយនាទាំង ៣ លើកផង ក្នុង​ពេល​ព្រះមហិន្ទត្ថេរសម្ដែង​ក្នុង​ជាតិវ័ន​នៅ​តម្ពបណ្ណិទ្វីប​ផង ក្នុង​ពេល​ព្រះបិណ្ឌបាតិយត្ថេរបោសលាង​ព្រះចេតិយ នាវត្តកល្យាណី ហើយ​គង់​នៅ​ទី​លាន​ព្រះចេតិយ​នោះ​មាន​បីតិដោយ​ពុទ្ធានុស្សតិ ហើយ​សូត្រ​នូវ​ព្រះសូត្រ​នេះ​ផង និង​ក្នុង​ពេល​ព្រះថេរៈ​ច្រើន​អង្គ​គង់​នៅ​អម្ពលដ្ឋិកៈ នាទិសខាង​កើតលោហប្រាសាទ សូត្រនូវព្រហ្មជាលសូត្រ​នេះ​ឯង​ផង។

ដោយអានុភាពនៃព្រះសូត្រដ៏ប្រសើរ​ណា ដែល​ព្រះសយម្ភូទ្រង់​បាន​សម្ដែង​ហើយ ផែនដី​ក៏​បាន​ញាប់ញ័រ​ច្រើន​ដង​យ៉ាង​នេះ សូម​បណ្ឌិត​ទាំង​ឡាយ​សិក្សា​ដោយ​គោរព នូវ​សេចក្ដី​នៃ​ព្រះធម៌​ក្នុង​ព្រះសូត្រ​នោះ ដែល​មាន​ឈ្មោះ​ថា ព្រហ្មជាលសូត្រ​ក្នុង​សាសនា​នេះ ហើយ​បដិបត្តិ​ដោយ​ឧបាយ​ដែល​នាំ​ឲ្យ​កើត​បញ្ញា​ចុះ។

ដកស្រង់ចេញពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១
រៀប​រៀង​ដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២០,៩៧២ ដង)
ពុទ្ធសាសនា​និង​ប្រជាជនខ្មែរ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៥,៧៥៣ ដង)
ការងារ​មាន​តម្លៃចំពោះ​មនុស្ស​នៅ​ត្រង់​ណា?
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២១,៦១៤ ដង)
កូន​ត្រូវ​​ជា​មនុស្ស​ល្អ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ៤៦,៣២៥ ដង)
ទោស​របស់​បព្វ​ជិត​ប្រព្រឹត្ត​មិន​ល្អ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៤,៩២៥ ដង)
ភិក្ខុ​ណា​ គ្មាន​សេចក្តី​ក្រោធ​ មិន​ចង​សេចក្តី​ក្រោធ​ទុក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.43
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿