30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦២,៥៣១
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,៣៧៤,៦៤៧
សរុប ៣៨៩,៤៥៧,១៣១
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៦៥១ ដង)

ពួក​បុថុជ្ជន មិន​ដឹង​ថា ជ​រា​មរណៈ​ជា​ទុក្ខ



 
ពួក​បុថុជ្ជន មិន​ដឹង​ថា ជ​រា​មរណៈ​ជា​ទុក្ខ ហើយ​ជាប់​ជំពាក់​ ក្នុង​ឧបា​ទាន​ក្ខន្ធ​ណា អ្នក​ប្រាជ្ញ​មាន​ស្មារតី​ បាន​​កំណត់​ដឹង (នូវ​ឧបាទាន​ក្ខន្ធ​នោះ)​ ថា​ជា​ទុក្ខ​ហើយ​ចម្រើន​ឈាន​ ក្នុង​កាល​ណា​ កាល​នោះ​រមែង​មិន​បាន​នូវ​សេចក្តី​ត្រេក​អរ​លើស​លុប​ជាង​ឈាន​នោះ​ឡើយ ។

បណ្ឌិត​លុះ​លះ​បង់​នូវ​តណ្ហា​ ដែល​នាំ​មកនូវ​សេចក្តី​ទុក្ខ ជា​ធម្ម​ជាតិ​ផ្សាយ​ទៅ​ក្នុង​អារម្មណ៍ផ្សេង​ៗ នាំ​មក​នូវ​កិលេស​ជា​គ្រឿង​ នាំ​សត្វ​ឲ្យ​យឺត​យូរ​ និង​សេចក្តី​ទុក្ខ​​ដូច​ជា​ឃ្នាប​ មាន​ស្មារ​តី​ចម្រើន​ឈាន ក្នុង​កាល​ណា​ កាល​នោះ​រមែង​មិន​បាន នូវ​សេចក្តី​ត្រេក​អរ​ដ៏​លើស​លុប​ជាង​ ឈាន​នោះ​ឡើយ​ ។

បុគ្គល​ពាល់​ត្រូវ​មគ្គ​ដ៏​ឧត្តម​ប្រ​កប​ដោយ​អង្គ​៤ពីរ​ដង ដ៏​ក្សេម​ ជា​គ្រឿង​ជម្រះ​នូវ​កិលេស​ទាំង​អស់​ ដោយ​បញ្ញា​ ជា​អ្នក​មានស្មារ​តី​ ចម្រើន​ឈាន ក្នុង​កាល​ណា​ កាល​នោះ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេក​អរ​ដ៏​ក្រៃលែ​ង​ជា​ងឈាន​នោះ​ឡើយ​ ។

បុគ្គល​ចម្រើន​នូវ​​សន្ត​បទ​ដែល​ឥត​មាន​សោក​ ប្រាស​ចាក​ធុលី​គឺ​កិលេស​ ឥត​មា​ន​បច្ច័យ​តាក់​តែង​ ជា​គ្រឿង​ជម្រះ​នូវ​កិលេស​ទាំង​អស់​ ផ្តាច់​នូវ​ចំណង​គឺ សញ្ញោ​ជនៈ ក្នុង​កាល​ណា​ កាលនោះ រមែង​មិន​បាន​នូវ​សេច​ក្តី​ត្រេក​អរ​ដ៏​ក្រៃ​លែង​ ជាង​ការ​ចម្រើន​នូវ​សន្ត​បទ​ នោះ​ឡើយ ។

ផ្គរ​លាន់​ក្នុង​អា​កាស​ ទទឹក​ភ្លៀង​ពាស​ពេញ​ ដោយ​ជុំ​វិញ ឰដ៏​អា​កាស​ក្នុង​កាល​ណា​ កាល​នោះ​ ភិក្ខុ​ចូល​ទៅ​នៅ​ក្នុង​ញក​ភ្នំ​ចម្រើន​ឈាន រមែង​មិន​បាន​នូវ​សេច​ក្តី​ត្រេក​អរ​ជាង​ ឈាននោះ​ឡើយ ។ ភិក្ខុ​អង្គុយ​ក្បែរ​ឆ្នេរ​ស្ទឹង​ទាំង​ឡាយ​ ដ៏​ដេរ​ដាស​ដោយ​ផ្កា មាន​ផ្កា​ឈើ​ក្នុង​ព្រៃ​ដ៏​វិចិត្រ​ជា​គ្រឿង​ប្រ​ដាប់ មាន​ចិត្ត​ល្អ​ ចម្រើន​ឈាន​ ក្នុង​កាល​ណា​ កាល​នោះ​ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេក​អរ​ដ៏​លើស​លុប​ ជា​ង​ឈាន​នោះ​ឡើយ ។

កាល​បើ​ភ្លៀង​ធ្លាក់​ចុះ​ក្នុង​ព្រៃ​ស្ងាត់ ពេល​យប់​ ពួក​សត្វ​មាន​ចង្កូម​ បន្លឺ​ឡើង ចំណែក​ភិក្ខុ​ចូល​ទៅ​កាន់​ញក​ភ្នំ​ ហើយ​ចម្រើន​ឈាន​ ក្នុង​កាល​ណា​ កាលនោះ រមែង​មិន​បាន​នូវ​សេច​ក្តី​ត្រេក​អរ​ ដ៏​លើស​លុប​ជាង​ឈាន​នោះ​ឡើយ ។ ភិក្ខុ​អាស្រ័យ​នូវ​ចន្លោះ​ភ្នំ ក្នុងកណ្តាល​នៃ​ភ្នំ​ បិទ​នូវ​វិត្តកៈ ទាំង​ឡាយ​របស់​ខ្លួន ប្រាស​ចាក​សេចក្តី​ខ្វល់​ ប្រាស​ចាក​សេចក្តី​រឹង​ត្អឹង​នៃ​ចិត្ត​ ហើយចម្រើន​ឈាន​ ក្នុង​កាល​ណា​ កាលនោះ រមែង​មិន​បាន​នូវ​ សេចក្តី​ត្រេក​អរ​ដ៏​លើស​លុប​ជាង​ ឈាន​នោះ​ឡើយ ។

(ភិក្ខុ) ជា​អ្នក​មាន​សេចក្តី​សុខ​ ជា​អ្នក​ធ្វើ​សេចក្តី​រឹង​ត្អឹង​ជា​មន្ទិល​ និង​សេចក្តី​សោក​ឲ្យ​វិនាស​ ជា​អ្នក​គ្មាន​សន្ទះ​ទ្វារ​គឺ​អវិជ្ជា​ គ្មាន​តណ្ហា​ ប្រាស​ចាក​សរ​ គឺ​រាគា​ទិក្កិលេស ធ្វើ​នូវ​អា​សវៈ ទាំង​អស់ ឲ្យ​វិនាស ចម្រើន​ឈាន ក្នុង​កាល​ណា កាល​នោះ រមែង​មិន​ឲ្យ​វិនាស ចម្រើន​ឈាន ក្នុង​កាល​ណា​ កាល​នោះ រមែង​មិន​បាន​នូវ​សេច​ក្តី​ត្រេក​អរ​ដ៏​លើស​លុប​ ជាង​ឈាន​នោះ​ឡើយ ។

ភូត​ត្ថេរ​
ដកស្រង់​ពី​ព្រះត្រៃ​បិដកភាគ ៥៧ ទំព័រ​ ១១-១៣
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ៧៦,៥១៤ ដង)
មាន​សម្បត្តិ​តែ​ក្របុណ្យ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៣៨ ដង)
សេចក្ដី​អត់​ធន់​ដែល​ល្អ​ក្រៃ​លែង
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៣,១០៨ ដង)
បរម​សុខ​ក្នុង​បច្ចុប្បន្ន
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៦៣,០១៨ ដង)
សីល ៥ ជាធម៌​របស់​មនុស្ស តើដូចម្ដេច?
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៥២,៣៣២ ដង)
កាលមនុស្សអភិវឌ្ឍ សេចក្ដីសុខ ជាឥស្សរៈ​ ចាក​ពី​វត្ថុ​នឹង​កើង​ឡើង
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៦៣,០៥១ ដង)
ទស្សនៈមហាយាននិកាយវជ្រយាន (ទីបេ) និង ថេរវាទ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.02
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿