អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៤,៦០៨ ដង)
ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក

|
ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាក សេចក្តីញុះញង់ ភិក្ខុមានសភាពដូច្នោះ នោះឯង រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានទ្វាររក្សាហើយ គ្រប់កាល ភិក្ខុនោះ រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចង សេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានសីលល្អ ភិក្ខុនោះ រមែងមិនសោយសោកក្នុងខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ ។
ភិក្ខុណា គ្មានសេចក្តី មិនចងសេចក្តីក្រោធទុក មិនមានមាយាប្រាសចាក សេចក្តីញុះញង់ មានមិត្តល្អ ភិក្ខុនោះ រមែងមិនសោកស្តាយ ក្នុងកាលខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ ។ ភិក្ខុណា គ្មានសេចក្តីក្រោធ មិនចងសេចក្តីក្រោធទុក មិនមានមាយា ប្រាសចាកសេចក្តីញុះញង់ មានបញ្ញាល្អ ភិក្ខុនោះ រមែងមិនសោកស្តាយ ក្នុងកាលខាងមុខ ដោយសេចក្តីប្រតិបត្តិយ៉ាងនេះ ។ បុគ្គលណា មានសទ្ធាមិន ញាប់ញ័រ បានដំកល់ស៊ប់ក្នុងព្រះតថាគតផង បុគ្គលណា មានសីលល្អ ជាទីត្រេកអរនៃព្រះអរិយៈ ដែលព្រះអិរយៈសរសើរហើយផង បុគ្គលណា មានសេចក្តីជ្រះថ្លា ក្នុងសង្ឃផង បុគ្គលណា មានការយល់ឃើញត្រង់ផង ជីវិតបុគ្គលរបស់បុគ្គលនោះ មិនមែនជាមោឃៈទេ ។ ព្រោះហេតុនោះ មេធាវីបុគ្គល កាលរលឹកនូវពាក្យប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គួរប្រកបរឿយៗនូវ សទ្ធាផង សីលផង សេចក្តីជ្រះថ្លាផង ការយល់ធម៌ផង ។ សិរិមិត្តត្ថេរ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៧ ទំព័រ ៨-៩ ដោយ៥០០០ឆ្នាំ |