អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧,៤៩៦ ដង)
លក្ខណ្តកត្ថេរ

|
ព្រះភទ្ទិយត្ថេរ នៅក្នុងអម្ពាដការាម ដ៏ប្រសើរក្បែរដងព្រៃ បានដកតណ្ហា ព្រមទាំងឬស ចោលអស់ហើយ ជាអ្នកប្រសើរ ចម្រើនឈាន ក្នុងអារាមនោះ ។
ជនពួកខ្លះ ត្រេកអរដោយសម្ភោរ ដោយពិណ ដោយស្គរជ័យ ក៏មាន ចំណែកខ្ញុំនៅទៀបគល់ឈើ ត្រេកអរក្នុងពុទ្ធសាសនា ។ មួយទៀត ព្រះពុទ្ធទ្រង់ប្រទានពរដល់ខ្ញុំ ៗ បាននូវពរនោះ ខ្ញុំកាន់យកនូវកាយគតាសតិ ជានិច្ច ដើម្បីលោកទាំងអស់ ។ ពួកជនណា មើលងាយខ្ញុំដោយរូបក្តី ពួកជនណា តាមខ្ញុំទៅដោយសម្លេងក្តី ពួកជនទាំងនោះសុទ្ធតែលុះក្នុងអំណាចនៃឆន្ទរាគ មិនស្គាល់ខ្ញុំទេ ។ បុគ្គលណា មិនដឹងធម៌ខាងក្នុង ទាំងមិនឃើញធម៌ខាងក្រៅ បុគ្គលនោះឯង ជាមនុស្សពាល មានធម៌ជាគ្រឿងរាំងរាជុំវិញ តែងត្រូវសម្លេងនាំបន្សាត់ទៅ ។ បុគ្គលណាមិនដឹងធម៌ខាងក្នុង ប៉ុន្តែឃើញច្បាស់នូវធម៌ខាងក្រៅ បុគ្គលនោះឈ្មោះថា ឃើញផលខាងក្រៅក៏ត្រូវសម្លេងបន្សាត់ទៅដែរ ។ បុគ្គលណាដឹងច្បាស់នូវធម៌ខាងក្នុង ឃើញច្បាស់នូវធម៌ខាងក្រៅ បុគ្គលនោះឈ្មោះថាជាអ្នកឃើញធម៌ដែលគ្មានអ្វីរាំងរា តែងមិនត្រូវសម្លេងបន្សាត់ទៅឡើយ ។ លក្ខណ្តកត្ថេរ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៧ ទំព័រ ១-២ ដោយ៥០០០ឆ្នាំ |