ថ្ងៃ អង្គារ ទី ០៥ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១៦,៧៨១
Today
ថ្ងៃម្សិលមិញ ១៧៩,៩៤១
ខែនេះ ៩៤៧,២៣៧
សរុប ៣៥៧,៧៩១,២១១
Flag Counter
អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៧,៤៨៥ ដង)

វិសាល​ក្ខិ​វិមាន​



 
សក្ក​ទេ​វ​រាជ​សួរ​ថា ម្នាល​នាង​មាន​ភ្នែក​ទូ​លាយ នាង​ឈ្មោះ​អ្វី​ បាន​ជា​ មាន​ពួក​នារី​ចោម​រោម​ ហើយ​ដើរ​ក្រឡឹង​ជុំ​វិញ ព្រៃ​ចិត្ត​លតា ជា​ទី​រីក​រាយ ពួក​ទេវតា​ជាន់​តា​វត្តឹង្ស​ ចូល​ទៅ​កាន់​ព្រៃ​នេះ​ ក្នុង​កាល​ណា កាល​នោះ ពួក​ទេ​វតា​ទាំង​អស់​ ព្រម​ទាំង​យាន្ត​ ព្រម​ទាំង​រថ ដ៏​វិចិត្រ​ ក៏​មក​ក្នុង​ទី​នុ៎ះ​ នាង​កាល​មក​ដល់​ក្នុង​ទី​នេះ ហើយ​ត្រាច់​ទៅ​ក្នុង​ឱទ្យាន​ ចិត្ត​រមែង​ប្រាកដ​ដោយ​កាយ រូប​របស់នាង ក៏​ប្រាកដ​ដូច្នេះ តើ​ដោយ​ហេតុ​ដូចម្តេច​ ម្នាល​ទេវ​តា​ យើង​សួរ​ហើយ នាង​ចូរ​ប្រាប់​ នេះ​ជា​ផល​នៃ​កម្ម​អ្វី ។

ទេវតា​ឆ្លើយ​ថា បពិត្រ​ព្រះ​អង្គ​ជា​ធំ​ជាង​ទេ​វតា រូប​របស់​ខ្ញុំ​គតិ​ រឹទ្ធិ​និង​អនុ​ភាព​របស់​ខ្ញុំ​ កើត​ឡើង ដោយ​កម្ម​ណា បពិត្រ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​បុរិន្ទនៈ សូម​ព្រះ​អង្គ​ស្តាប់​ នូវ​កម្ម​នោះ​ចុះ ខ្ញុំ​ជា​ឧ​បាសិកា ឈ្មោះ​សុនន្ទា​ នៅ​ក្នុង​រាជ​គ្រឹះ​ជា​ទី​ត្រេក​អរ​ជា​ស្ត្រី​បរិ​បូណ៌​ ដោយ​សទ្ធា​និង​សីល​ ត្រេក​អរ​ក្នុង​ការ​ចែក​រំលែក​នូវ​ទាន​ មាន​ចិត្ត​ជ្រះ​ថ្លា​ បាន​ឲ្យ​សំពត់​សម្រាប់​ដណ្តប់​ផង​ ភត​ផង សេនា​សនៈ​ផង គ្រឿង​ប្រ​ទីប​ផង ចំពោះ​ពួក​ព្រះ​អរិយ​បុគ្គល​ អ្នក​មាន​ចិត្ត​ត្រង់​ សព្វ​ៗ​កាល​ ខ្ញុំ​បាន​រក្សា​ឧ​បោសថ​ប្រ​កប​ដោយ​អង្គ​ ៨ អស់​ថ្ងៃ​ទី ១៤ ទី១៥ និង​ថ្ងៃ​ទី​៨ នៃ​បក្ខផង​ អស់​បា​ដិ​ហា​រិយ​បក្ខ​ផង​ បាន​សង្រួម​​ក្នុង​សីល​ទាំង​ឡាយ​ផង វៀរ​ចាក​បា​ណា​តិ​បាត​ផង សង្រួម​ចាក​មុសា​វាទ​ផង ឆ្ងាយ​ចាក​ការ​លួច​ផង​ ចាក​ការ​ប្រ​ព្រឹត្ត​កន្លង​ (ចិត្ត​ស្វា​មី ) ផង ចាក​ការ​ផឹក​ទឹក​ស្រវឹង​ផង សព្វ​ៗ​កាល ហើយ​ត្រេក​អរ​ ក្នុង​សិក្ខា​បទ​ទាំង​ ៥ ឈ្លាស​ក្នុង​អរិយ​សច្ច​ទាំង​ឡាយ​ ជា​ឧ​បាសិកា​នៃ​ព្រះ​គោតម​ ព្រះ​អង្គ​មាន​បញ្ញា​ចក្ខុ​ មាន​យស​ ឯ​ត្រ​កូល​នៃ​ញាតិ​របស់​ខ្ញុំ​នោះ តែង​យក​កម្រង​ផ្កា​ មក​ឲ្យ​ខ្ញុំ​ សព្វ​ៗ​កាល ខ្ញុំ​បាន​បូជា​កម្រង​ផ្កា​នោះ​ទាំង​អស់​ ចំពោះ​ព្រះ​ស្តូប​ នៃ​ព្រះ​មាន​ព្រះ​ភាគ​ ខ្ញុំ​មា​ន​ចិត្ត​ជ្រះ​ថ្លា បាន​ទៅ​ក្នុង​ថ្ងៃ​ឧបោសថ ហើយ​បូជា​កម្រង​ផ្កា​គ្រឿង​ក្រអូប​គ្រឿង​លាប​ ចំពោះ​ព្រះ​ស្តូប​ ដោយ​ដៃ​របស់​ខ្លួន​ បពិត្រ​ព្រះ​អង្គ​ជា​ធំ​ជាង​ទេ​វតា រូប​របស់​ខ្ញុំ​ គតិ រឹទ្ធិ និង​អនុ​ភាព របស់​ខ្ញុំ​កើត​ឡើង​ ដោយ​កម្ម​នោះ ដែល​ខ្ញុំ​បាន​បូ​ជា​កម្រង​ផ្កា​ក្តី ដែល​ខ្ញុំ​ជា​ស្ត្រី​មាន​សីល​ក្តី​ ការ​បូជា​នូវ​កម្រង​ផ្កា និង​ការ​រក្សា​សីល​ របស់​ខ្ញុំ​នោះ មិន​ទាន​ឲ្យ​ផល​នៅ​ឡើយ បពិត្រ​ព្រះ​អង្គ​ជា​ធំ​ជាង​ទេ​វតា​តែ​សេចក្តី​ប្រាថ្នា​របស់​ខ្ញុំ​ថា សូម​ឲ្យ​ខ្ញុំ​បាន​ជា​សក​ទា​គា​មិនី ។

ចប់​វិសាលក្ខីវិមាន​
ដក​ស្រង់​ពី​ព្រះ​ត្រៃ​បិដក ភាគ ៥៥ ទំព័រ​ ៨០-៨២

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ២៣,៩៧២ ដង)
មង្គល​ដ៏​ឧត្តម សម្រាប់​មនុស្ស និង ទេវតា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៤៧២ ដង)
បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សំដី
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៦៨៤ ដង)
ពាក្យពិចារណាសម្រាប់កម្លាំងចិត្ត
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៥៧,៧៧០ ដង)
៨០%នៃស្ត្រីជ្រើសរើស យកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១១,៩១២ ដង)
ទុក្ខ​ព្រោះ​ចង់​ឲ្យ​ដូច​គេ (បទ​ពិចារណា​)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕