35
ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៥,៦០៥
Today
ថ្ងៃម្សិលមិញ ១៤៧,៩៧៣
ខែនេះ ៣,៨៦១,០២០
សរុប ៤០៤,៦៤៣,៧៤៥
អានអត្ថបទ
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៤ (អាន: ២៣,៥១៨ ដង)

ការ​ឲ្យ​ទាន​ដែល​មាន​ផល​ច្រើន



 
តតិ​យ​វគ្គ​ ទាន​សូត្រ​

នៅ​ក្នុង​បិដកលេខ​ ៥៣ ទំព័រ​ ២៥ ព្រះ​អង្គ​ទ្រង់​ត្រាស់​អំពី​ (ការ​ឲ្យ​ទាន​ដែល​មាន​ផល​ច្រើន​) ដោយ​មាន​សេចក្តី​ថា​ ៖

ខ្ញុំ​បាន​ស្តាប់​មក​ថា ព្រះ​មាន​ព្រះ​​ភាគ​​ទ្រង់​​ត្រាស់​ហើយ​ ព្រះ​អរហន្ត​សម្តែង​ហើយ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ពួក​សត្វ​ដឹង​ផល​នៃ​ការ​ចែក​ទាន​ ដូច​ជា​តថា​គត​ដឹង​ដូច្នោះ​ បើ​មិន​ទាន់​ឲ្យ​ទាន​ទេ ក៏​មិន​ហ៊ាន​បរិ​ភោគ​​ឡើង​ ម៉្យាង​ទៀត​ មន្ទិល​គឺ​សេចក្តី​កំណាញ់​របស់​សត្វ​ទាំង​នោះ ក៏​មិន​គ្រប​សង្កត់​ចិត្ត​បាន​ឡើយ ។ ទោះ​បី​ពំនូត​បាយ​ជា​ដំបូង​ ដុំ​បាយ​ជា​ដំបូង​ឯណា​របស់​សត្វ​ទាំង​នោះ សត្វ​ទាំង​ឡាយ​មិន​បាន រំលែក​អំពី​ពំនូត​បាយ​នោះ​ ក៏​មិន​បរិភាគ​ឡើយ​ បើសត្វ​ទាំង​នោះ​មាន​បដិគ្គា​ហ​កបុគ្គល​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ តថ​គត​ដឹង​ផល​នៃ​ការ​ឲ្យ​ នឹង​ការ​ចែក​រំលែក​យ៉ាង​ណា​ សត្វ​ទាំង​ឡាយ​មិន​ដឹង​យ៉ាង​នោះ​ទេ​ ព្រោះ​ហេតុ​ណា​ ហេតុ​នោះ​ សត្វ​ទាំង​ឡាយ​មិន​បាន​ឲ្យ​ទាន​ហើយ​ ទើប​ហ៊ាន​បរិភោគ​ មួយ​ទៀត​មន្ទិល​គឺ​សេចក្តី​កំណាញ់​ ក៏​មិន​គ្រប​សង្កត់​ចិត្ត​សត្វ​ទាំង​ឡាយ​នោះ ។ លុះ​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​សម្តែង​សេច​ក្តី​នុ៎ះ​ហើយ ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ក្នុង​សូត្រ​នោះ​ថា ៖

ឯ​វញ្ចេ សត្តា ជា​នេ​យ្យុំ យថា​វុត្តំ មហេ​សិនា
វិបាកំ សំវិភាគ​ស្ស​ យថា ហោតិ មហប្ផលំ
វិនេយ្យ មច្ឆេ​រមលំ វិប្ប​សន្នេន​ ចេត​សា
ទជ្ផុំ កាលេន អរិយេសុ យត្ថ​ ទិន្នំ មហ​ប្ផលំ
អន្នញ្ច ទត្វាន ពហុនោ ទក្ខិ​ណេយ្យ​សុ ទក្ខិ​ណំ
ឥ​តោ​ ចុតា មនុស្ស​ត្តា​ សគ្គំ​ គច្ឆន្តិ ទាយ​កា
តេ​ ច​ សគ្គ​គតា តត្ថ មោ​ទន្តិ កាម​កា​មិ​នោ
វិ​បាកំ សំ​វិភាគ​ស្ស អនុ​ភោ​ន្តិ អម​ច្ឆ​រា​តិ ។


បើ​សត្វ​ទាំង​ឡាយ​ គប្បី​ដឹង​ផល​នៃ​ការ​ចែក​រំលែក​ថា មាន​ផល​ច្រើន​ ដូច​ព្រះ​ពុទ្ធ​ទ្រង់​ស្វែង​រក​គុណ​ដ៏​ធំ​ត្រាស់​ទុក​ហើយ​យ៉ាង​នេះ សត្វ​ទាំង​ឡាយ​មាន​ចិត្ត​ជ្រះ​ថ្លា​ គប្បី​បន្ទោ​បង់​មន្ទិល​គឺ សេចក្តី​កំណាញ់​ចេញ ទាន​ដែ​លគេ​ឲ្យ​ហើយ ដល់​ព្រះ​អរិយៈ​ទាំង​ឡាយ​ណា រមែង​មាន​ផល​ច្រើន បុគ្គល​ទាំង​ឡាយ​ គួរ​ឲ្យ​ទាន​ដល់​ព្រះ​អរិ​យៈ​ទាំង​នោះ​ ក្នុងកាល​ដ៏​គួរ​ មួ​យ​ទៀត​ជន​ច្រើន​នាក់​ ឲ្យ​បាយ​ជា​ទក្ខិណា​ទាន​ដល់​ទក្ខិ​ណេយ្យ​បុគ្គល​ទាំង​ឡាយ​ ទាយក​ទាំង​ឡាយ​ លុះ​ច្យុត​អំពី​អត្ត​ភាព​ជា​មនុស្ស​នេះ​ហើយ រមែង​ទៅ​កាន់​ឋាន​សួគ៌​ ទាយក​ទាំង​នោះ លុះ​ទៅ​កាន់​ឋាន​សួគ៌​ ជា​អ្នក​មាន​ចំណង់​ក្នុង​កាម​ រមែង​រីក​រាយ​ក្នុង​ស្ថាន​សួគ៌​នោះ សត្វ​ទាំង​ឡាយ​មិន​កំណាញ់​ រមែង​សោយ​ផល​នៃ​ការ​ចែក​រំលែក ។

ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ​ថា សេចក្តី​នេះ​ឯង​ ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​ទុក​ហើយ ។

ដក​ស្រង់​ពី​សៀវភៅ​ ទាន​យម​បុណ្យ​
រៀប​រៀង​ដោយ ភិក្ខុ​សីល​ប្បញ្ញោ​ ឆៃ​ សុផល្លី
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៦,១៥០ ដង)
អានិសង្ស​អធិវាសនក្ខន្តី ៥ យ៉ាង
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៩,៥៩០ ដង)
បានប្រាក់ខែ តែជីវិត​ត្រូវ​អស់ ៣០ ថ្ងៃ
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០១២ (អាន: ១២,០៥២ ដង)
ស្តាប់ការអាន និងពន្យល់ចំពោះគម្ពីរព្រះត្រៃបិដកលេខ១៦ របស់លោកគ្រូ អឿ សៅ
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ១២,២៣៥ ដង)
បដិបទា​ប្រព្រឹត្ត​ទៅ​នៃ​បុគ្គល​ទ្រុស្ត​សីល​ និង​ បុគ្គល​មា​ន​សីល​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,០៩៧ ដង)
តណ្ហា​នាំ​មុខ​ ងងឹត​ជ្រប់​ក្នុង​កាម​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.31
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿