អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ៦,៩៣១ ដង)
ឧបដ្ឋាយិកត្ថេរាបទាន

|
ឧបដ្ឋាយិកត្ថេរាបទាន
ខ្ញុំបានឃើញព្រះមហានាគ ព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ទ្រង់ជានរាសភៈ គួរទទួលនូវគ្រឿងបូជា ស្តេចទៅតាមច្រក ។ ខ្ញុំបានថ្វាយឧបដ្ឋាកម្នាក់ដល់ព្រះមហេសី ព្រះនាមសិទ្ធត្ថ ដែលខ្ញុំបានឲ្យគេនិមន្ត ព្រះអង្គស្វែងរកនូវប្រយោជន៍ ដល់សត្វលោកទាំងពួង ។ ព្រះសម្ពុទ្ធជាអ្នកប្រាជ្ញប្រសើរ ទ្រង់ទទួលហើយប្រគល់ឲ្យខ្ញុំវិញទ្រង់ក្រោកចាកអាសនៈនោះ មានព្រះភក្រ្តបែរចេញទៅកាន់បាចីនទិស ហើយទ្រង់ចៀសចេញទៅ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយ ឧបដ្ឋាក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឧបដ្ឋាក ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមពលសេនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះឧបដ្ឋាយិកត្ថេរ មានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។ ចប់ ឧបដ្ឋាយិកត្ថេរាបទាន ។ ដកស្រង់ពីព្រះត្រៃបិដកភាគ ៧៣ ទំព័រ ២២៤-២២៥ ដោយ៥០០០ឆ្នាំ |