អានអត្ថបទ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៤៤,០៤០ ដង)
ធ្វើបង្កាន់ដៃប្រគេនដល់ព្រះសង្ឃ

|
ទណ្ឌទាយកត្ថេរាបទាន
ក្នុងកាលនោះ ខ្ញុំបានចូលទៅក្នុងព្រៃធំ ហើយកាប់នូវឫស្សី យកមកធ្វើបង្កាន់ដៃ ប្រគេនដល់ព្រះសង្ឃ ។ ដោយចិត្តជ្រះថ្លានោះ ខ្ញុំថ្វាយបង្គំព្រះសង្ឃ ដែលមានវត្តដ៏ល្អ លុះប្រគេននូវបង្កាន់ដៃហើយ ក៏បែរមុខឆ្ពោះទៅឧត្តរទិស ដើរចេញទៅ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ បានប្រគេននូវបង្កាន់ដៃ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការប្រគេនបង្កាន់ដៃ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះទណ្ឌទាយកត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។ ចប់ ទណ្ឌទាយកត្ថេរាបទាន ដកស្រង់ពីព្រះត្រៃបិដកភាគ ៧៤ ទំព័រ ៨៥ ដោយ៥០០០ឆ្នាំ |