30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៦,៤២១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៩៣,៦០៨
សរុប ៣៨៩,៩៧៦,០៩២
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,១៧០ ដង)

ក្រោមម្លប់​នៃ​ព្រះធម៌



 
ក្រោមម្លប់​នៃ​ព្រះធម៌

ព្រះនាគសមាលៈ ចម្រើនវ័យ​ហើយក៏មានសទ្ធាបួស​ក្នុង ព្រះសាសនា លោក​ធ្លាប់ជា​ភិក្ខុឧបដ្ឋាក​ព្រះ​បរមសាស្តាក្នុង​បឋម​​ពោធិកាលផងដែរ ។

ថ្ងៃមួយ លោកចូល​ទៅបិណ្ឌបាតក្នុងព្រះនគរ ត្រួតមើល​ថ្នល់ដើម្បី​ការពារ​អន្តរាយ ក៏​បានឃើញ​ស្រីរបាំម្នាក់ ប្រដាប់តាក់តែងរាងកាយ និង កំពុង​តែរាំ​ទៅតាម​ចង្វាក់ភ្លេង ។ ព្រះថេរៈបានឃើញការកើត និង ការរលត់​ទៅនៃ​សង្ខារ​ ដែលគួរ អស្ចារ្យ សង្ខារ​ទាំង​ពួងមិន​ទៀង វា​យោ​ធាតុ​ដែល​ធ្វេី​ឱ្យ​វិចិត្រ​​នេះ រមែង​ផ្លាស់ប្តូរ​នូវ ករជ​កាយ ឱ្យទៅ​ជាប្រការនោះៗ ដោយ​អំ​ណាច នៃ​ការផ្សាយទៅនៃវាយោ​ធាតុហ្នឹងឯង ។

ព្រះថេរៈបានសម្រេច ព្រះអរហត្ត ព្រោះកម្លាំងនៃវិបស្សនានៅនឹងផ្លូវ​ក្នុង​ដំណើរ​និមន្ត បិណ្ឌបាតនោះ ។ 
ក្រោយមក ព្រះនាគសមាលៈ លោកបាន​ពោល​គាថា បញ្ជាក់ពី​ការ​បដិ​បត្តិ​របស់លោក ដែលនាំ​ឱ្យ​លោក​រួចផុតចាក​ទុក្ខ ​មាន ៤ គា​ថា ៖

ស្រីរបាំម្នាក់ មានខ្លួនស្អិតស្អាងហើយ មានសំពត់ស្លៀកល្អ ទ្រទ្រង់ផ្កាកម្រង ប្រោះព្រំ​ដោយខ្លឹមចន្ទន៍ រាំតាមភ្លេងនៅនឹង កណ្តាលផ្លូវធំ ។ អាត្មាអញ​កំពុង​ដើរ​ចូល​ទៅ​កាន់​ក្រុង​ដើម្បី​បិណ្ឌ​បាត បាន​ក្រឡេក​មើល​​ទៅ​ឃើញស្រី​របាំ​នោះ ដែល​មាន​ខ្លួ​នស្អិត​ស្អាង​ហើយ មាន​​សំពត់​ស្លៀក​​ល្អ​ ហាក់​ដូច​ជា​អន្ទាក់​នៃ​​មច្ចុ ដែល មច្ចុ​ដំឡើងហើយ ។

លំដាប់នោះ ការធ្វើទុកក្នុងចិត្ត​ដោយឧបាយ នាំឱ្យកើត​បញ្ញា​ក៏កើតឡើង​ដល់​អាត្មា​​អញ អាទីនវគឺទោសបាន ប្រាកដ​ដល់បញ្ញា និព្វិទាញាណ​គឺបញ្ញា​នឿយណាយក្នុងសង្ខារ ទាំងពួង ក៏តាំងនៅព្រម ។ ចិត្តរបស់អាត្មាអញ ក៏រួចស្រឡះ​ចាក កិលេស ព្រោះវិប​ស្សនា​ញាណនោះ អ្នក​ចូរមើល​នូវ​សភាព​​នៃធម៌ ដែលជាធម៌ល្អ វិជ្ជា ៣ អាត្មា​​អញបាន​​ដល់​​ដោយលំដាប់​ហើយ សាសនា​នៃ​ព្រះ​ពុទ្ធ អាត្មាអញបានធ្វើហើយ ។


មិន​មែន​ថា ព្រះនាគ​សមាលៈ ឃើញហើយ លោកមិនដឹង អ្វីនោះឡើយ លោក​ឃើញ​​​ថា​ជាស្រី​របាំម្នាក់ ហើយឃើញថាស្រី នោះមានខ្លួនស្អិតស្អាង មាន​សំពត់ស្លៀកល្អ ទ្រ​ទ្រង់​ផ្កាកម្រង ប្រោះ​ព្រំ​ដោយខ្លឹមចន្ទន៍ រាំតាម​ភ្លេងនៅ​នឹងកណ្តាលផ្លូវធំ ។

ព្រះ​ថេរៈលោកដឹងរឿងជាធម្មតា ប៉ុន្តែនៅពេលដឹងរឿងអ្វីៗក៏ដោយ បើមិន​មាន​សភាវធម៌​ជា​ធម៌​ពិត​ទេ បានអ្វីដឹងរឿង គឺមានចិត្តឃើញ រូបារម្មណ៍ ហើយ​មានចិត្តគិត មានចិត្តឮ​ហើយ​មានចិត្តគិត ៘ នេះ​សុទ្ធ​​តែជា​អារម្មណ៍​នៃ​ព្រះក​ម្ម​ដ្ឋាន ទាំងក្នុងស្រីរបាំនោះ ក៏ គ្មានអ្វីក្រៅអំពីចិត្ត ចេត​សិក​ រូប ។


ព្រះនាគសមាលៈ លោកពិចារណានាម និង រូបគ្រប់ប្រការ សង្ខារធម៌​ទាំង​អស់ តាំងតែ​ពី​កើតដល់​ស្លាប់ មិនថា​ខណៈណាជា ខណៈណា មានការ​កើត​ហើយរលត់​ទៅ ។ នៅពេលដែល​ព្រះថេរៈ ឃើញស្រីរបាំនោះ លោកឃើញ​ហាក់ដូចជា​អន្ទាក់នៃមចរ៉្ចាជដែល បានដាក់ដំឡើងហើយ ជាអន្ទាក់ដែល​សត្វលោកដឹងបានដោយក្រ។

ជំនួសការពេញចិត្ត រីករាយត្រេកត្រអាល សតិប្បដ្ឋានដែលព្រះ​ថេរៈ​បាន​អប់រំ​ចម្រើនរឿយៗមក ពិចារណាដឹងលក្ខណៈនៃបរមត្ថ ជាធម៌​ដែល​មាន​ពិត ដូច្នេះបញ្ញាទើបឃើញអន្ទាក់ក្នុងវដ្តសង្សារ ដែលជាអន្ទាក់នៃមច្ចុរាជ ។


ព្រះថេរៈបានពោលថា អ្នកចូរមើលនូវសភាពនៃធម៌ ដែល ជាធម៌ល្អ (បស្ស ធម្មសុធម្មតំ ) គឺសតិប្បដ្ឋាន កាលដែលបុគ្គល បានអប់រំចម្រើនហើយ ក៏ជា​ធម៌ដ៏​សែនល្អក្រៃលែង ព្រោះមិន ចំពោះថាពេល​ដែលជួបប្រសព្វរឿង​អ្វីៗ​ឡើយ​ គឺធម៌ពិតបាន​ប្រាកដ ជា​អារម្មណ៍​ឱ្យឃើញ​ច្បាស់ ឱ្យស្ងប់ ឱ្យសុខ​ចិត្ត មិន​ត្រូវការ​របស់អ្វី ទៀត នឿយ​ណាយ​នឹង​របស់ទាំង​ពួង ព្រោះ​​អា​ទីនវ​គឺ​ទោសបាន ប្រាកដដល់បញ្ញា ។

ធម៌ពិត មានគ្រប់ទ្វារទាំង ៦ សត្វលោកទាំងអស់សុទ្ធតែ មានធម៌ពិត ប៉ុន្តែ ទាល់​តែមានសតិប្បដ្ឋាន ទើបអុជប្រទីបបញ្ញា ឃើញធម៌ពិតនោះៗ គ្រប់​ពេល​វេលា សុទ្ធតែជាធម៌ពិត ជា អារម្មណ៍នៃការសិក្សា ។

ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៧១,០៣២ ដង)
សម្លឹង​ដោយ​បញ្ញា នឹង​ឃើញ​សេចក្ដី​ប្រាថ្នា​ល្អ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,២២៦ ដង)
គុណនិង​ទោសនៃ​​ការប្រើប្រាស់​ទ្រព្យ​សម្បត្តិ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៥១០ ដង)
សេចក្តី​សំខាន់​នៃ​ការ​មាន​កល្យាណមិត្ត
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ១៨,៣១៧ ដង)
គុណ​របស់​ព្រះសម្មាសម្ពុទ្ធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.29
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿