35
ថ្ងៃ អាទិត្យ ទី ១៩ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៥,១៩៣
Today
ថ្ងៃម្សិលមិញ ២០៨,៣១៧
ខែនេះ ៦,១០៦,៩០១
សរុប ៣៩៨,៣៦៥,៣៤៥
អានអត្ថបទ
ផ្សាយ : ២៥ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៦៩២ ដង)

សម្នាក់​បដិបត្តិ​ធម៌



 
សម្នាក់​បដិបត្តិ​ធម៌

នៅក្នុង​ព្រះត្រៃបិដក​មិនមាន​សម្នាក់​បដិបត្តិធម៌​ទេ មាន​តែ វត្ត​ព្រះ​សង្ឃ និង កន្លែង​ផ្សេងៗទៀត​ដែល​ព្រះ​សង្ឃគង់​ចាំ​វស្សា ។ ឧបា​សក ឧបា​សិកា​សុទ្ធ​តែ​នៅ​ផ្ទះ​ទាំង​អស់ ដោយ​ច្រើន​ជា ព្រះ​អរិយ​បុគ្គល ដូចជា​នៅ​នគរ​មគធៈ អង្គៈ សាវត្ថី ពារាណសី ជាដើម ។

គ្រហស្ថ​ទាំង​នោះ ទៅវត្តថ្វាយទាន​ដល់សង្ឃ និង ស្តាប់​ព្រះធម៌​ទេសនា​តាម​​កាល បើថ្ងៃឧបោសថសីល ឧបាសកខ្លះ នៅវត្តមួយ​យប់​​ស្តាប់ព្រះថេរៈ​សន្ទនា​ធម៌ ។


យើងមិនអាចនឹកច្រឡំថា បុថុជ្ជនមានសទ្ធា សីល សុតៈ ចាគៈ បញ្ញា ស្មើ​នឹងព្រះអរិយបុគ្គលឡើយ កុំចាំបាច់ពោលដល់ថា គ្រាន់បើជាងនោះ ។

សម័យសព្វថ្ងៃ ជាសម័យនៃព្រះសទ្ធម្មធ្លាក់ ចុះ បុថុជ្ជនយកការបដិបត្តិខុស មកសម្គាល់​ថាខ្លួនឯងប្រសើរ យ៉ាង​នេះមួយ យ៉ាងនោះមួយ ។


គ្រហស្ថអាចមករស់នៅជុំគ្នាតាមកន្លែងណាមួយ ក្នុងវត្ត ឬ ក្នុងអាស្រម ដោយ​ម៉្យាងដើម្បីរៀនធម៌ និងម៉្យាងទៀតគឺ​ជាចំណូល ចិត្តក្នុងកន្លែងនោះៗ ឯចំណែកទីតាំងនៃធម៌បដិបត្តិពិត​ប្រាកដ គឺ សភាវធម៌ដែលកើតមាន ដែល​កំពុងប្រាកដក្នុងលោក ៦ មាន លោកភ្នែកត្រចៀកជាដើម ។

ស្រុកខ្មែរយើងជាដើម គ្រហស្ថ​និយមស្លៀកពាក់​ពណ៌ស កោរសក់ កោរ​ពុក​មាត់ ពុកចង្កា នៅក្នុងសម្នាក់បដិបត្តិធម៌ នេះ ជាការ​និយមកាន់​យក​រ​បស់​ប្រើ​ប្រាស់ ឬ​សម្លៀក​បំពាក់ដែលសៅ​ហ្មងជាប្រមាណ (លូខប្បមាណ ) ប៉ុន្តែ​បើកាន់យកធម៌ជាប្រមាណ វិញ  (ធម្មប្បមាណ )  គឺដឹងធម៌ពិត​ដែលជា​ជីវិត​ប្រក្រតី  ចប់រឿងទាំងអស់ នេះ​ជាធម៌បដិបត្តិចេញចាកលោក ។

សម្នាក់បដិបត្តិធម៌សព្វថ្ងៃ ឱ្យតម្លៃ ឬឱ្យអត្ថន័យ​ខ្លឹមសារ ចំពោះសមាធិ ដែល​ជាប្រមុខនៃវិបស្សនា ទាំងមានការអះអាង ថា បើមិនធ្វើសមាធិទេ ចម្រើន​វិបស្សនាមិនបានឡើយ ។ ពាក្យ អះអាងនេះ មិនមាន​ក្នុងព្រះ​ត្រៃ​បិដក​ទេ ពុទ្ធបរិស័ទសិក្សាហើយ យល់ច្រឡំខ្លួនឯង ។

សូមពុទ្ធបរិស័ទជ្រាបអំពីប្រយោជន៍នៃសមាធិ ៖
- សមាធិ   ជាបទដ្ឋានរបស់បញ្ញា   គឺសមាធិដូចជាជីដាក់ដំណាំ ចំណែក​បញ្ញា​ដឹងនាមរូប ដូចជាដំណាំ ដែលមានពូជដុះអំពី សតិប្បដ្ឋាន ៤ ។
- បញ្ញាដែលអប់រំដោយសមាធិ រមែងមានផលច្រើន មាន អានិសង្សដ៏ច្រើន គឺ​មានន័យដូចពាក្យថា សមាធិជាបទដ្ឋានរបស់ បញ្ញាដែរ ។ សូមកុំភ្លេចថា ជាមួយ​នឹងសតិប្បដ្ឋាន ក៏មាននូវ សម្មាសមាធិដែរ សមាធិនេះ រមែងអប់រំ​ឱ្យ​ច​ម្រើន​នូវវិបស្សនា ខ្ពស់ឡើងៗដោយពិត ។
- សីល សមាធិ បញ្ញាក្នុងគម្ពីរវិសុទ្ធិមគ្គ គឺជាការប្រមូល រួបរួមធម៌ដែលជា​ផ្លូវដ៏​បរិសុទ្ធក្នុងព្រះពុទ្ធសាសនា មានលោកិយ មានលោកុត្តរ ។
- សមថវិបស្សនា គឺជាការសង្គ្រោះអរិយមគ្គអង្គ ៨ បាន ដល់ សម្មាទិដ្ឋិ និង សម្មា​សង្កប្បៈ សង្គ្រោះក្នុងវិបស្សនា នៅអង្គ មគ្គ ៦ ទៀត សង្គ្រោះ​ក្នុង​សមថៈ​ ។ ម៉្យាងទៀត សមថៈ អង្គធម៌ គឺឯកគ្គតាចេតសិក សម្បយុត្ត​ជាមួយ​នឹងបញ្ញាលោកិយ និង បញ្ញាលោកុត្តរជាដើម ។

ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សតិប្បដ្ឋាន មិនមែន សមាធិប្បដ្ឋានទេ ដែល​ជា​ផ្លូវទៅកាន់ព្រះនិព្វាននោះ ។ អារម្មណ៍ នៃសតិ​ថ្នាក់សតិប្បដ្ឋាន គឺ​ធម៌ដែល​មានពិតស្រាប់ៗ អាស្រ័យ បច្ច័យកើតឡើង អត់សាងអារម្មណ៍​អ្វី​ផ្សេង​ទៀតទាំងអស់ គ្រាន់តែ បញ្ច្រាសពីតណ្ហាត្រឡប់មកដល់ធម៌បច្ចុប្បន្ន ក៏ត្រូវ​បញ្ចប់ភារកិច្ច ពោលគឺលះ​នូវអភិសង្ខារ តាមលំដាប់នៃអរិយមគ្គ ។

សមាធិ ម៉្យាង មានអានិសង្សឱ្យនៅជាសុខក្នុងបច្ចុប្បន្ន ដោយអំណាចនៃ​ឈាន​សមាបត្តិ ។ សមាធិ​ម៉្យាង​ទៀត ឱ្យ​សម្រេច ឫទ្ធិ​អភិញ្ញា​ផ្សេងៗ ។

ម៉្យាងទៀត  ជាឧបការៈឱ្យចូលនិរោធសមា​បត្តិ សម្រាប់​ព្រះអនាគាមី និង ព្រះអរហន្ត ។ បើមិនមែនជា  ព្រះអរហន្តទេ សមាធិឱ្យ​បដិសន្ធិក្នុង​ព្រហ្ម​លោក​ ដោយអំណាច រូបជ្ឈាន និង អរូបជ្ឈាន ។


សមាធិ ដែលរៀបរាប់មកខាងលើនេះ គឺសម្មាសមាធិជា មហគ្គតកុសល ។ នៅក្នុងបិដក មានសម្តែងមិច្ឆាសមាធិផងដែរ ដែលជាមិច្ឆាមគ្គ បានដល់​ឯកគ្គតា​ចេតសិកដែលកើតក្នុងអកុសល- ចិត្ត មានលោភមូលចិត្តជាដើម ។

ការចម្រើនសម្មាសមាធិទៅបាន គឺអាស្រ័យសតិសម្បជញ្ញៈថ្នាក់សមថៈ ដឹង​លក្ខណៈនៃចិត្តស្ងប់រាគៈ ទោសៈ មោហៈ បើមិនដឹងលក្ខណៈ​នៃចិត្ត​ស្ងប់​ទេ ចម្រើនសម្មា​សមាធិមិនបានឡើយ ។


សម្មាសមាធិ​ជាបទដ្ឋាននៃវិបស្សនា គឺសម្មាសមាធិនៃ បុគ្គលដែល​មាន​ប្រក្រតី​ចម្រើន​សតិប្បដ្ឋាន ។

ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១១,២៥០ ដង)
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៥៧,២២៦ ដង)
សូមឲ្យមានធម៌​ទាំង ៤ យ៉ាងនេះគ្រប់ៗគ្នា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.2
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿