30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០១,៨៩៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៩៩,៧០០
សរុប ៣៨៥,៣៨៦,៣៩៣
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១០,៩៤០ ដង)

បុគ្គលល្ងង់​ខ្លៅជាប់​អន្ទាក់មច្ចុរាជ



 
បុគ្គលល្ងង់ខ្លៅជាប់អន្ទាក់មច្ចុរាជ

ឯថ បស្សថិមំ លោកំ    ចិត្តំ រាជរថូបមំ
យត្ថ ពាលា វិសីទន្តិ    នត្ថិ សង្គោ វិជានតំ។

អ្នកទាំងឡាយ ចូរមកមើលនូវលោក គឺ អត្តភាពនេះ ដែលមាន​ការ​វិចិត្រ​យ៉ាង ស្រស់ត្រកាល ប្រៀប​បីដូចជា​រាជ​រថ វា​ជា​ទី លិច​ចុះនៃ​ពួក​ជន​​ល្ងង់​ខ្លៅ​ទាំង​​ឡាយ តែមិន​ជា​ទី​ជាប់​ជំពាក់​នៃជ​ន​អ្នក​ចេះដឹង​ឡើយ។
ព្រះអង្គ​ទ្រង់គង់ប្រថាប់នៅជេតវនារាម  ទ្រង់ប្រារឰអភ័យ​រាជកុមារដែល​កើតទុក្ខ​សោក​ព្រោះ​ស្រី​របាំម្នាក់ ។

 
សោតាបត្តិផល ប្រសើរជាងសម្បត្តិក្នុងលោក

បឋព្យា ឯករជ្ជេន    សគ្គស្ស គមនេន វា
សព្វលោកាធិបច្ចេន    សោតាបត្តិផលំ វរំ ។

សោតាបត្តិផិល ប្រសើរជាងឯករាជ្យ លើផែនដី ប្រសើរជាងការទៅកាន់ឋានសួគ៌ និងប្រសើរ​ជាង​អធិបតី​ភាព​នៅក្នុងលោក ទាំងមូល ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាម ទ្រង់ប្រារឰនាយ​កាលៈបុត្រ​របស់​អនាថ​បិណ្ឌិក​សេដ្ឋី​ដែល​បិតាជួល​ឱ្យស្តាប់ធម៌ ។

 
អ្នកមិនប្រមាទបីដូចដួងចន្ទរះបំភ្លឺលោក

យោ ច បុព្វេ បមជ្ជិត្វា    បច្ឆា សោ នប្បមជ្ជតិ
សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា។

អ្នកណាប្រមាទហើយកាលពីពេល មុន លុះដល់ក្រោយមកជាអ្នកមិនប្រមាទ អ្នកនោះ រមែង​ញ៉ាំង​នូវលោកនេះឱ្យភ្លឺស្វាង ដូចជា ព្រះចន្ទចេញផុតស្រឡះចាកពពក ដូច្នោះឯង ។
ព្រះអង្គ​ទ្រង់គង់ប្រថាប់នៅជេតវនារាម ទ្រង់ប្រារឰ​ព្រះសម្មជ្ជន​ត្ថេរស្តាប់​តាមឱវាទ​របស់​ព្រះ​រេវតៈ ។

 
សំណាញ់អបាយភូមិ

អន្ធភូតោ អយំ លោកោ     តនុកេត្ថ   វិបស្សតិ
សកុណោ ជាលមុត្តោវ   អប្បោ សគ្គាយ គច្ឆតិ។

សត្វលោកនេះដូចជាមនុស្សខ្វាក់ភ្នែក នៅ ក្នុងលោកនេះ មានមនុស្សតិចនាក់ណាស់ដែល នឹង​អាចយល់ច្បាស់បាន តិចនាក់ណាស់ដែលនឹង អាចទៅកាន់ឋានសួគ៌ ដូចជា​បក្សី​ដែល​ជាប់​សំណាញ់​របស់នាយព្រាន មានតិចណាស់ដែលអាច នឹងរួចផុតអំពីសំណាញ់ទៅបាន យ៉ាង​នោះឯង។
ព្រះអង្គទ្រង់គង់ប្រថាប់នៅអគ្គាឡវចេតិយ ទ្រង់ប្រារឰ​ធីតាកូនជាង​តម្បាញ​ចម្រើន​នូវ​មរណ​ស្សតិ ។

 
ចង់ឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី

ជយំ វេរំ បសវតិ    ទុក្ខំ សេតិ បរាជិតោ
ឧបសន្តោ សុខំ សេតិ    ហិត្វា ជយបរាជយំ ។

អ្នកឈ្នះរមែងជួបប្រទះនូវពៀរ អ្នក  ចាញ់តែងដេកជាទុក្ខ អ្នកដែលស្ងប់រម្ងាប់លះ បង់នូវការ​ឈ្នះចាញ់​បានហើយ រមែងនៅ ជាសុខគ្រប់ឥរិយាបថទាំង៤ ។
ព្រះអង្គទ្រង់​គង់ប្រថាប់នៅជេតវនារាម ទ្រង់ប្រារឰបរាជ័យរបស់ព្រះបាទកោសល ។

 
រសជាតិបីមុខ

បវិវេករសំ បិត្វា  រសំ ឧបសមស្ស ច
និទ្ទរោ ហោតិ និប្បាបោ    ធម្មបីតិរសំ បិវំ ។

បុគ្គលបានក្រេបជញ្ជក់នូវរសដែល កើតអំពីវិវេកផង រសនៃព្រះនិព្វានដែលជាទី រម្ងាប់​នូវ​កិលេស​ផង បានក្រេបផឹកនូវរសនៃ ធម្មបីតិផង  រមែងជាអ្នកមិន​មានសេចក្តី ក្រវល់ក្រវាយ និង​មិន​​មាន​នូវ​បាប​ដែល​ជា គ្រឿងសៅហ្មងឡើយ ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅក្រុងវេសាលី ទ្រង់ប្រារឰព្រះតិស្សត្ថេរដែលខំព្យាយាម ព្រោះដឹងថា ព្រះ​អង្គជិតនឹងបរិនិព្វាន ។

ដកស្រង់ចេញពី "សៀវភៅព្រះ​ពុទ្ធភាសិត​ ៤៣​គាថា​"
រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មា​ចារ្យ ប៊ុត-​សាវង្ស​

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,៨៧៦ ដង)
សម្លឹ​ង​ផ្នែក​ក្នុង​នៃ​ជី​វិត​ ទើ​បគិត​រកធម៌
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១១,៦៦៣ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា មាន​ចិត្ត​រីក​រាយ​ បាន​ថ្វាយ​ផ្កា​ ១​ ក្តាប់
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២១,៥៦៧ ដង)
ក្នុង​ខ្លួន​គ្មាន​មេត្តា ដូច​ស្រុក​គ្មាន​ភ្លៀង
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,០៩១ ដង)
ទឹក​ភ្នែក​ស្ដ្រី​ប្ដី​ប្រច័ណ្ឌ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.91
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿