អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៧,៤១០ ដង)
អត់មានបានអ្វីទេ

|
អត់មានបានអ្វីទេ
ក្នុងលោកនេះ មិនមានអ្វីក្រៅអំពីអារម្មណ៍របស់វិថីចិត្ត ឡើយ ចិត្តកើតឡើងដឹងអារម្មណ៍ណាហើយ សូម្បីចិត្តខ្លួនឯងក៏ រលត់សូន្យទៅ តើមានអ្នកណាបានអ្វីក្នុងលោក ។ លោកដែលជា រូបារម្មណ៍ក៏បែកធ្លាយ សំឡេងក៏រលត់ ក្លិន រស ផោដ្ឋព្វៈ និង សភាវៈដែលជាធម្មារម្មណ៍ សុទ្ធតែកន្លងទៅ រលត់រលាយទៅ អត់ មានត្រឡប់មកកើតវិញទេ លក្ខណៈបែបនេះ នឹងជារបស់យើង បានទេ ឬថាជាតួខ្លួនយើងបានដែរទេ ។ អតីតា ធម្មា អ្វីៗដែលកន្លងទៅគឺសុទ្ធតែជាពួកធម៌ពិត ទាំងអស់ ធម៌ពិតរលត់ទៅទាំងស្រស់ៗ ឃើញហើយរលត់ ឮ ហើយរលត់ គិតហើយរលត់ សុខ ទុក្ខ ឈឺចាប់ ខូចចិត្ត ឬការ រីករាយកាលដែលនៅពីក្មេង ក៏រលត់អស់ទៅហើយ សូម្បីតែ ម្សិលមិញនេះឯង ក៏អត់មានអ្វីសល់ឡើយ ឬសូម្បីតែមួយភ្លែតមុន នេះ ក៏រលត់ទៅហើយដែរ ។ ការដែលយើងប្រកាន់ថា មានខ្លួនយើងជាអ្នករស់នៅរហូត មក ដូច្នេះ សម្តែងឱ្យឃើញថា យើងមិនបានយល់ធម៌ពិត តាមដូច ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងឡើយ រហូតដល់យើង បានសិក្សានូវព្រះធម៌ពិតៗ ទាំងដែលសិក្សាហើយបានឃើញនូវ ប្រយោជន៍ពិតៗទៀត ប្រយោជន៍ដ៏ក្រៃលែងគឺនៅត្រង់ដឹងធម៌ពិត ហើយសុខស្ងប់ក្នុងចិត្ត ។ បើយើងមិនបានសិក្សាព្រះធម៌ឱ្យឃើញប្រយោជន៍ពិតទេ យើងមានជីវិតរស់នៅដោយមិនដឹងថា ជីវិតនេះ តាមពិតវាជាអ្វី ឡើយ រស់នៅពេញទៅដោយការមិនដឹង មានតែសេចក្តីប្រកាន់ នូវរូបរាងកាយ តាំងតែពីសក់ក្បាលដល់បាតជើង ហាក់ដូចជាមាន អ្នកណាប្រគល់ឱ្យទទេៗអ៊ីចឹង ប្រកាន់វិញ្ញាណ ប្រកាន់ចិត្តគំនិត ប្រកាន់សុខ ប្រកាន់ទុក្ខជាដើមថាជាខ្លួនឬជារបស់ខ្លួន ។ ទ្រព្យសម្បត្តិ យើងសន្មតចែកគ្នាចាយវាយ ប្រើប្រាស់ ឬ ឱ្យទាន ។ ខ្លួនយើងក្តី អ្នកដទៃក្តី សុទ្ធតែសន្មតទាំងអស់ យើងអាច រស់នៅឱ្យជាសុខជាមួយគ្នា ប្រព្រឹត្តមហាកុសលដល់គ្នា ។ កូន ប្រុសស្រីគោរពមាតាបិតា ៘ បានជាសន្មតថាជាយើង និង ថាជារបស់យើងហើយ ក៏គប្បីប្រព្រឹត្តប្រើប្រាស់ គោរពបូជា ឬ មានព្រហ្មវិហារឱ្យបានសមរម្យទៅចុះ ព្រោះថា តាមពិតដោយ បរមត្ថ អ្វីៗទាំងអស់សុទ្ធតែជារបស់ក្នុងលោក ។ ខន្ធលោក អាយតនលោក ធាតុលោក លោកទាំងអស់ប្រាកដដល់បញ្ញា គឺជាលោកក្នុងទ្វារ ៦ ។ ក្នុងទ្វារ ៦ មានចិត្តដឹង អារម្មណ៍ ។ ចក្ខុវិញ្ញាណដឹងរូបារម្មណ៍ បានសេចក្តីថា រូបារម្មណ៍ ជាបច្ច័យមួយដ៏សំខាន់ក្នុងការញ៉ាំងចក្ខុវិញ្ញាណឱ្យកើតឡើង ខ្វះ បច្ច័យនេះមិនបានឡើយ ម៉្យាងទៀត ព្រោះមានភ្នែកគឺចក្ខុបសាទរូប ដែលជាទីកើតនៃចក្ខុវិញ្ញាណ ទើបចក្ខុវិញ្ញាណកើតឡើងបាន បើដូច្នេះ តើអ្នកណាជាអ្នកឃើញរូបរាល់ថ្ងៃនេះ ។ កាលដែលធម៌ពិតប្រាកដតាមពិត ព្រោះមានសតិរលឹក និង ព្រោះមានបញ្ញាចក្ខុ នេះឯង ដែលឈ្មោះថា បុគ្គលមានប្រក្រតីចម្រើនសតិប្បដ្ឋាន ។ ផ្លូវត្រចៀក ផ្លូវច្រមុះ ផ្លូវអណ្តាត ផ្លូវកាយ និង ផ្លូវចិត្ត សុទ្ធតែសភាវធម៌ ជាធម៌ពិត ជារូបធម៌ ជានាមធម៌តែប៉ុណ្ណោះ ។ ទោះជាដឹងថា ជាលាភ ជាយស សេចក្តីសរសើរ ការលើកតម្កើង ក៏មិនមានជារបស់អ្វីដែលអ្នកណាជាអ្នកបាននោះឡើយ ។ អត់ លាភ អត់យស ជាដើមទាំងអស់ មិនផុតអំពីលោក ៦ ទោះជាការ សប្បាយរីករាយ ឬជាសេចក្តីទុក្ខសោក សុទ្ធតែជាតួធម៌ពិត ។ ធម៌ពិតទាំងអស់នៅក្នុងលោក ៦ គឺភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ។ ការសិក្សាសង្កេតពិនិត្យ សតិរលឹកទល់គ្នានឹងសេចក្តី ពិត នេះជាការសិក្សាឱ្យស្គាល់លោកក្នុងអរិយវិន័យ ក៏ឈ្មោះថា ស្គាល់ខ្លួនឯងផងដែរ ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |