30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៧,៤៨៣
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៤៧៤,៥០៦
សរុប ៣៩០,៥៥៦,៩៩០
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,២៤៩ ដង)

ធម៌ពិត



 
ធម៌ពិត

បើ​ពោល​អំពី​គម្ពីរ​ព្រះ​អភិធម្ម យើង​អាច​ពោល​ថា ជ្រៅ ណាស់ អត់​យល់ ទន្ទេញ​ក៏​អត់​ចាំ ម៉្លោះ​ហើយ​ធ្វើ​ឱ្យ​ចិត្ត​មិន​ចង់​រៀន ប៉ុន្តែ បើ​អភិធម្ម​គឺ​ធម៌​ពិត​ឥឡូវ​នេះ ខណៈ​នេះ កំពុង​ឃើញ កំពុង​ឮ កំពុង​គិត ៘ ពោល​គឺ​ធម៌​ពិត​ក្នុង​លោក ៦ ជា​អភិធម្ម​ដែល ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​សម្តែង​ឱ្យ​ដឹង ដូច្នេះ តើ​យើង​មិន ចង់​រៀន មិន​ចង់​ដឹង​នូវ​អភិធម្ម​ជា​ធម៌​ពិត ជា​ជីវិត​ខ្លួន​ឯង​ទេ​ឬ ?

ការ​សិក្សា​ព្រះអភិធម្ម គឺ​សិក្សា​ដោយ​បរិយត្តិ ទាំង​សិក្សា ដោយ​សតិ ដែល​ជា​សតិថ្នាក់​សតិប្បដ្ឋាន ។ ការ​សិក្សា​យ៉ាង​នេះ គឺ ធ្វើ​ឱ្យ​ស្គាល់​ខ្លួន​ឯង​បន្តិច​ម្តងៗ និង ស្គាល់​លោក​តាម​សេចក្តីពិត ដែល​លោក​នេះ​ជា​សច្ច​ធម៌ ។

មនុស្ស​យើង​សព្វ​ថ្ងៃ តែង​បបួល​គ្នា​ទៅ​បដិបត្តិ​ធម៌ ឬ​ថា​ទៅ ធ្វើ​ធម៌ កន្លែង​នេះ កន្លែង​នោះ ។ រឿង​នេះ បើ​បបួល​គ្នាទៅ​ដើរ លេង ឬ​ទៅ​ធ្វើ​អ្វី​ផ្សេង​ចេះ​តែ​បាន តែ​ត្រង់​បដិបត្តិ​ធម៌ អាច​បបួល បាន​ដែរ​ទេ ? តើ​អ្វី​ជា​បដិបត្តិ​ធម៌ ?

បដិបត្តិ​ធម៌ គឺ ធម៌​បដិបត្តិ សតិ បដិបត្តិកិច្ច​របស់​សតិ បញ្ញា បដិបត្តិកិច្ច​របស់​បញ្ញា វីរិយៈ បដិបត្តិកិច្ច​របស់​វីរិយៈ ពោល គឺ​ការ​ដែល​បាន​ដល់​ដោយ​ចំពោះ ដល់ ដឹង ឃើញ​នូវ​ធម៌​ពិត​ក្នុង ជីវិត​ជាប្រក្រតី សព្វ​ៗ​កាល គ្រប់​ពេល​វេលា ។ បដិបត្តិ​ធម៌​ដូច្នេះ ឯង ជា​ការ​ចម្រើន​បញ្ញា ជា​ភាព​ភ្លឺ​ស្វាង កាន់​តែ​ភ្លឺ​ឡើងៗ ។ ប៉ុន្តែ បើ​មិន​ទាន់​បាន​ស្តាប់​ឱ្យ​យល់​អំពី​ជីវិត​ធម្មតា​ៗ​នេះ ថា​ជា​ធម៌​ពិត ជា អារម្មណ៍​នៃ​ព្រះកម្មដ្ឋាន គួរ​ដល់​ការ​សិក្សា​ទេ ក៏​មិន​មាន​អ្វី​ជា បច្ច័យ​នៃ​បដិបត្តិ​ធម៌​ឡើយ ព្រោះ​បដិបត្តិ​ធម៌​ក៏​ជា​អនត្តាធម៌​ដែរ អាស្រ័យ​បច្ច័យ​សុទ្ធៗ ប្រព្រឹត្ត​ទៅ​ជា​តួ​សិក្សា​ធម៌​ពិត ដែល​ធម៌​ពិត កំពុង​មាន កំពុង​ប្រាកដ តាម​ទ្វារទាំង ៦ ។

យើង​អាច​បបួល​គ្នា​ឱ្យ​ធ្វើ​ទាន កាន់​សីល បាន ប៉ុន្តែ​នេះ​ក៏ ដោយ​សារ​ហេតុ​នៃ​ការ​ឱ្យទាន ហេតុ​នៃ​ការ​កាន់​សីល មាន​ព្រម ផង​ដែរ មិន​មែន​មាន​តែ​ការ​បបួល​នោះ​ទេ ។ បើ​យើង​បបួល មនុស្ស​ខ្វាក់​ភ្នែក​ទាំង​ពីរ​ឱ្យ​មើល​រូប ឬ​បបួល​មនុស្ស​ថ្លង់​ឱ្យ​ស្តាប់ សំឡេង តើ​គេ​នោះ​បាន​ឃើញ​ឬ​បាន​ឮ​យ៉ាង​ដូច​ម្តេច​កើត​ទៅ ។

យើង​ធ្វើការ​អ្វី​មួយ វា​ទាល់​តែ​យល់​នូវ​ការងារ​នោះ ទើប ធ្វើ​កើត យ៉ាង​ណា​មិញ បដិបត្តិ​ធម៌ ដែលប្រព្រឹត្ត​ទៅ​បាន​ គឺ អាស្រ័យ​ការ​យល់​ដឹង​ទៅ​ក្នុង​ធម៌​ពិត​នោះៗ យ៉ាង​នោះ​ឯង ។ ដើម្បី​យល់​ដឹង សាវក​របស់​ព្រះសម្មាសម្ពុទ្ធ ត្រូវ​អាស្រ័យ​ការ​ស្តាប់ ជា​ចាំ​បាច់​បំផុត ស្តាប់​ហើយ​ស្តាប់​ទៀត គឺ​ស្តាប់​ទាល់​តែ​យល់​អំពី ធម៌​ពិត ដែល​ព្រះពុទ្ធបរមគ្រូ សម្តែង​ឱ្យ​ដឹង ដូច្នេះ បើ​យើង​បបួល អ្នក​ដទៃ​ឱ្យ​ស្តាប់​ធម៌ ឬ​អធិប្បាយ​ធម៌​ឱ្យ​អ្នក​ដទៃ​នោះ​ៗ​ស្តាប់​យល់ បដិបត្តិ​ធម៌​ក៏កើត​ឡើង ធ្វើ​កិច្ច​របស់​ខ្លួន ដោយ​មិន​មាន​របៀប​ទៅ អង្គុយ ទៅ​ដើរ យ៉ាង​នេះ យ៉ាង​នោះ ឬ​ទៅ​ធ្វើ​យ៉ាង​ណា​ទៀត ទាំងអស់ ។

ព្រះសារីបុត្ត​ស្តាប់​ធម៌​សម្រេច​មគ្គផល ឬ​មនុស្ស និង ទេវតា​សន្ធឹក​សន្ធាប់​ទៀត តើ​មាន​បដិបត្តិធម៌​ដែរ​ឬទេ ?

បើ​អត់​បដិបត្តិ​ធម៌​ទេ បដិវេធធម៌​គឺ​ការ​ត្រាស់​ដឹង​សច្ចធម៌ ដោយ​មគ្គញ្ញាណ កើត​បាន​យ៉ាង​ដូច​ម្តេច​ទៅ ។ បដិបត្តិ​ធម៌ ជា នាម​ធម៌សុទ្ធ មិន​មែន​រូប​ធម៌​អ្វី​មួយ​ឡើយ មិន​មែន​ឥរិយាបថ មិន មែនទីកន្លែង ។ បដិបត្តិ​ធម៌ បបួល​មិន​បាន បង្គាប់​បញ្ជ​មានិបាន ប្រើ​មិន​បាន ប៉ុន្តែ​បដិបត្តិ​ធម៌ មាន​ហេតុ​គ្រប់​គ្រាន់​ពេលណា ក៏ កើត​ឡើង​ពេល​នោះ ។ ដូច្នេះ សត្វ បុគ្គល តួខ្លួន អ្នក​ឱ្យ​បដិបត្តិ- ធម៌​កើត​ឡើង មិន​មាន​ទេ ។ មិន​ត្រឹម​តែ​បដិបត្តិ​ធម៌​ប៉ុណ្ណោះ​ឡើយ គឺ​ធម៌​ទាំង​អស់​ដែល​កើត​ឡើង សុទ្ធ​តែ​អាស្រ័យ​បច្ច័យ ។ ក្នុង​បណ្តា បច្ច័យ​ទាំង​ឡាយ មិន​មាន​បច្ច័យ​ណា​ជា​មនុស្ស ជា​សត្វ ឬជា ទេវតា​ឥន្ទព្រហ្ម​ឡើយ ។ កាល​ដែល​បដិបត្តិ​ធម៌​គឺ​សតិក្តី បញ្ញា​ក្តី ចម្រើន​ឡើង បាន​ឃើញ​ធម៌​ពិត​ជា​ផល​នៃ​បច្ច័យ​ដូច្នេះ​ហើយ ចិត្ត ក៏​បាន​ទទួល​នូវ​ការ​អប់រំ​យ៉ាង​ប្រសើរ ។

ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគទី១៦
រៀបរៀងដោយ អគ្គបណ្ឌិត ប៊ុត-សាវង្ស

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ តុលា ឆ្នាំ២០១៩ (អាន: ៣១,៤៦៤ ដង)
ហ្វឹកហាត់ ៥ យ៉ាង នឹងបានក្សេមក្សាន្តក្នុងចិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.56
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿