អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៥,០៨៨ ដង)
រឿងប្រេតប្ដីប្រពន្ធ

|
រឿងប្រេតប្ដីប្រពន្ធ
ក្នុងសម័យពុទ្ធកាល មានត្រកូលព្រាហ្មណ៍មួយក្នុង ក្រុងពារាណសី។ ត្រកូននោះមាន កូន ៣ នាក់ ប្រុស ២ ស្រីមួយពៅបង្អស់ កូនទាំងបីនេះ ជាពួកម៉ាក់មិត្រភក្តិរាប់អានគ្នាជាមយយ ឧបាសក ឧបាសិកា ចំណាយទ្រព្យធ្វើបុណ្យទាន ក្នុងព្រះពុទ្ធសាសនា។ ចំណែកខាងព្រាហ្មណ៍ប្ដីប្រពន្ធដែល ជាមាតាបិតាកូនទាំង៣ នោះជាបុគ្គលកំណាញ់គ្មានសទ្ធា មិច្ឆាទិដ្ឋិ មិនជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។ ព្រាហ្មណ៍នោះ មានក្មួយប្រុសម្នាក់ទៅបួសជាសាមណេរក្នុងសំណាក់ សង្កិចភិក្ខុ នោះជាអ្នកឃើញទោសរបស់កាមតាំង ពីបានបួសហើយចេះតែចូលទៅសុំឧបសម្បទា ជាភិក្ខុក្នុងសំណាក់ឧបជ្ឈាយ៍ សង្កិចភិក្ខុ នោះជាអ្នកឃើញទោសរបស់កាមតាំង ពីបានបួសហើយចេះតែចូលទៅសុំឧបសម្បទា ជាភិក្ខុក្នុងសំណាក់ឧបជ្ឈាហ៍ សង្កិចភិក្ខុជាឧបជ្ឈាយ៍ចេះតែឃាត់ ឲ្យបង្អង់ចាំ១ខែទៀតៗ ជាច្រើនដងព្រោះលោកជ្រាបថាមានឧបនិស្ស័យជា ប្រះអរហន្តប៉ុន្តែ មិនទាន់ដល់កំណត់កាល ឯអាយុ ក៏មិនទាន់គ្រប់២០ឆ្នាំផង។ ថ្ងៃមួយមានខ្យល់ព្យុះធំ បក់បោករលំផ្ទះព្រាហ្មណ៍ស្លាប់អស់មនុស្សក្នុងផ្ទះគឺ ព្រាហ្មណ៍ប្ដីប្រពន្ធក៏ស្លាប់កូន ៣ នាក់ក៏ស្លាប់។ ព្រាហ្មណ៍ប្ដីប្រពន្ធ ស្លាប់ទៅកើតជា ប្រេតទាំងពីរនាក់ឯកូនប្រុស២ នាក់ស្លាប់ទៅកើតជាភូមទេវតា កូនស្រីកើតជា ភូមទេវធីតា បរិបូណ៌ដោយទិព្វ សម្បត្តិនៅអាស្រ័យក្នុងព្រៃធំ ក្បែរក្រុងរាជគ្រឹះ។ ប្រេតប្ដីប្រពន្ធ មានរូបកាយអាក្រក់គួរខ្លាច កំពស់ប៉ុនត្នោតលៃ ខ្លួនប្រឡាក់សុទ្ធតែ ឈាម និងខ្ទុះដៃកាន់ដំបង ដែលប៉ុនដើមត្នោត សំពងក្បាលគ្នា បែកជាំដំពេញខ្លួន ហើយខាំហែកសាច់គ្នាស៊ីរាល់ពេលវេលា ព្រោះសេចក្ដីឃ្លានខ្លាំងណាស់។ ប្រេតទាំងពីរនេះ ចេះតែដើរតាមភូមទេវតាជាកូនទាំងបី ប៉ុន្តែមិនអាចទទួលយកអំណោយពីកូនបានឡើយ ព្រោះកាលជាតិមុន កូនបបួលដឹកនាំ ឲ្យធ្វើទានសីលមិន ព្រមស្ដាប់តាមសោះ។ ចំណែកខាងខាមណេរ បានដឹងថាព្រាហ្មណ៍ ជាឪពុក ម្ដាយមីង ព្រមទាំងបងប្អូន ៣ នាក់រលំផ្ទះស្លាប់អស់ ហើយក៏ចូលទៅ សុំលាឧបជ្ឈាយ៍សឹកទៅផ្ទះ វិញ។ ឧបជ្ឈាយ៍ ឃាត់ឲ្យបង្អង់សិន ទើបលោកនាំសាមណេរនោះ ទៅ គង់ក្នុងព្រៃធំ ស្រាប់តែ សាមណេរនោះបានឃើញទេវតា ៣ រូប ហោះចុះឡើង សប្បាយ រីករាយ ក្នុងដងព្រៃ ក៏សួរ ឧបជ្ឈាយ៍ ឲ្យសួរចំពោះទេវតាផ្ទាល់ខ្លួនឯង។ សាមណេរ ក៏សួរទេវតា ដែលហោះមុនគេថា អ្នកជាអ្វី បានធ្វើកម្មអ្វីខ្លះពីជាតិមុន? សួរដូច្នេះគ្រប់ទេវតាទាំងបី។ ទេវតាទាំងនោះ មិនប្រាប់ដោយខ្លួនឯងទេ គ្រាន់តែប្រាប់ថា ចាំសួរប្រេតពីរ នាក់នៅខាងក្រោយ។ មួយស្របក់ស្រាប់តែប្រេតមកដល់សាមណេរឃើញនឹក អស្ចារ្យ ក្នុងចិត្តពន់ពេកទើបសួរ ទៅប្រេតនោះថា អ្នកបានធ្វើអំពើដូចម្ដេចខ្លះកាល ពីជាតិមុន? អ្នកស្គាល់ទេវតា ៣ រូបដែលហោះមុនអ្នកឬទេ? កាលពីដើមទេវតានោះធ្វើកម្មអ្វីខ្លះ, អាត្មាចង់ដឹងណាស់ព្រោះមិន ដែលឃើញ។ ប្រេតនិយាយប្រាប់ សាមណេរនោះ ថា ខ្ញុំព្រះករុណាកាលពីជាតិមុន នៅក្រុង ពារាណសី ជា មនុស្សកំណាញ់ គ្មានសទ្ធាជឿក្នុងព្រះពុទ្ធសាសនា ឯទេវតា៣ រូបនោះជាកូនបង្កើតរបស់ខ្ញុំព្រះករុណាកាលពីជាតិមុនបាន ធ្វើបុណ្យទានក្នុងសំណាក់ព្រះសង្កិច ភិក្ខុដល់ពេលមានខ្យល់ព្យុះធំ រលំផ្ទះស្លាប់បាន មកកើតជាទេវតានេះឯង ឯខ្ញុំព្រះករុណាជា មាតាបិតា ស្លាប់ក្នុងពេល រលំផ្ទះនោះដែរបានមកកើតជាប្រេតនេះ។ ចំណែកលោកម្ចាស់ ក៏មិនមែនអ្នកដទៃ គឺជាក្មួយបង្កើតរបស់ខ្ញុំព្រះករុណា ។ គ្រាន់តែថាដូច្នេះហើយ ប្រេតនិងទេវតា ក៏បាត់រូបលែងឃើញតាំងពីពេលនោះមក។ សង្ខេបតែប៉ុណ្ណេះ ឯសាមណេរក៏និមន្ត ទៅវត្តជាមួយឧបជ្ឈាយ៍ នាំទៅថ្វាយបង្គំព្រះសម្ពុទ្ធដំណាលទូលតាមដំណើររឿង ព្រះសម្ពុទ្ធទ្រង់ប្រារព្ធយករឿងប្រេតនោះមក ជាហេតុ ហើយទ្រង់សម្ដែងធម្មទេសនាប្រកាសអរិយសច្ច ៤ប្រការ មហាជនបាន សម្រេចមគ្គផល តាមនិស្ស័យរៀងៗខ្លួន ឯសាមណេរដែលបានឧបសម្បទាថ្មីនោះ ខំចម្រើនសមណធម៌មិនយូរប៉ុន្មាន ក៏បានសម្រេចមគ្គផលជាព្រះអរហន្ត ១ អង្គក្នុងលោក។ ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល ដោយ៥០០០ឆ្នាំ |