30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៩,៣៥៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣២៧,២៨៩
សរុប ៣៨៥,៦១៣,៩៨២
អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៤,៥៤៥ ដង)

ឧបនិស្ស័យ​ក្នុងផ្នួស ម្លប់ធម៌វិន័យ



 
ឧបនិស្ស័យ​ក្នុងផ្នួស ម្លប់​ធម៌វិន័យ

ព្រះ​នាង សុភា​កម្មារធីតា​ថេរី បានពោល​​ជាមួយនឹង​ពួកញាតិ ដែលមក​បបួល​ឱ្យព្រះនាង​សឹកចាក​សិក្ខាបទ ថា ៖ អ្នកទាំង​ឡាយជា​ញាតិរបស់​យើង ដូច​ម្តេច​បានជា​មកធ្វើ ដូច​ជាសត្រូវ​ទៅវិញ បបួល​យើងឱ្យ​រីករាយ​នៅក្នុង​កាម​ទាំងឡាយ ទាំងដែល​អ្នកទាំងឡាយ បានដឹងថា​យើងជា​អ្នក​បួស ជា​ស្ត្រី​ឃើញ ភ័យ​ក្នុងកាម​ទាំងឡាយ ។

អាសវៈទាំង​ឡាយមិនមែន​អស់ទៅ ព្រោះ​មា​សនិង​ប្រាក់ទេ កាម​ទាំង​ឡាយ​មិនមែន​ជាមិត្ត​ឡើយ ជា សភាវៈសម្លាប់​នូវប្រយោជន៍ ជា​សត្រូវ ជាព្រួញ​សរដែល​ដោតមុត ជាប់​នៅ ។


ព្រះថេរី​ដាស់តឿន​ពពួក​ញាតិ ព្រោះថា​ញាតិគប្បី​មាន បំណង​ល្អដល់គ្នា ទំនុក​បម្រុងគ្នា ជួយ​គ្នា មិនមែន​តែទ្រព្យ​សម្បត្តិ ប៉ុណ្ណោះ​ទេ គឺគប្បីជួយ​ទំនុក​បម្រុង​គ្នាតាម​ផ្លូវព្រះ​ធម៌ទៀតផង ដើម្បីជា​ប្រយោជន៍​ដល់ការរួច​ផុតចាក​ទុក្ខ​ផ្សេងៗបាន ។ ប៉ុន្តែ ចំពោះព្រះនាង​សុភាកម្មារថេរី ព្រះនាង​មាននូវ​ឧបនិស្ស័យខ្ពស់ បានចូល​កាន់ផ្នួស ក្នុងកាលដែល​ព្រះសម្មា​សម្ពុទ្ធ​គង់​ព្រះជន្មនៅ ដូច្នេះ ពពួកញាតិ​មិនគប្បី​យកទ្រព្យ​សម្បត្តិមក​លួងលោម​ព្រះ​នាង នោះទេ ទោះជា​មានចិត្ត​ស្មោះត្រង់ តែ​នេះជា​សេចក្តី​ល្ងង់ ទើប ព្រះនាង​ពោលថា ធ្វើដូច​ជាសត្រូវ ។

ព្រះថេរីអង្គនេះ បាន​បំពេញបារមីមក​ក្នុងសាសនា​ព្រះពុទ្ធ អង្គ​មុនៗ សាងសន្សំ​បុណ្យ​កុសលជា​ឧបនិស្ស័យ​នៃព្រះនិព្វាន​ក្នុង ភពនោះៗ ។ ក្នុងជាតិ​នេះ នាងកើត​ជាធីតានៃជាងមាស​ក្នុងក្រុង រាជគ្រឹះ ព្រោះ​អាស្រ័យ​រូប​សម្បត្តិនាង​ស្រស់ស្អាត ទើប​បាន​ឈ្មោះ ថា សុភា ។

នាងធំ​ដឹង​ក្តីជាលំដាប់ ហើយ​នាងមាន​សេចក្តី​ជ្រះថ្លា នឹង​ព្រះសាស្តា ក្នុងកាល​ដែល​ព្រអះង្គទ្រង់​យាងចូល​ក្រុង​រាជគ្រឹះ ជាដំបូង ។ ថ្ងៃមួយ នាងចូល​ទៅថ្វាយបង្គំ​ព្រះបរមសាស្តា ព្រះអង្គទ្រង់​ជ្រាបនាង​មានឥន្ទ្រិយ​ចាស់ក្លា ទើប​ទ្រង់ត្រាស់​សម្តែង អរិយសច្ច ៤ ដ៏សមគួ​រ​ដល់​អធ្យា​ស្រ័យ ទាន់ពេល​នោះឯង នាង ក៏តាំង​នៅក្នុងសោតា​បត្តិផល ប្រដាប់ដោយ​ន័យមួយ​ពាន់ ។

ក្រោយមកនាង​ឃើញទោស​ក្នុងឃរាវាស​វិស័យ ក៏បួស​ក្នុងសម្នាក់ ព្រះនាង​បជាបតិ​គោតមី តាំងនៅក្នុង​សីលភិក្ខុនី ប្រកប​រឿយៗ ដោយភាវនា​ដើម្បីអរិយមគ្គ​ជាន់លើ ។ ពួកញាតិ​នាំគ្នាចូលទៅរក ព្រះនាង​គ្រប់វេលា    ប្រកាស​អំពីទ្រព្យសម្បត្តិ​ចំនួនច្រើន     និង
លួង​លោម​ដោយកាម​ទាំង​ឡាយ ។

ក្នុងបិដក​លេខ ៥៧ ទំព័រ ២០៦ ព្រះនាង​បានពោលថា កាល​ពីដើម ខ្ញុំនៅ​ក្រមុំ មាន​គ្រឿងស្លៀក​ពាក់ដ៏ស្អាត តាក់​តែង ខ្លួនប្រាណ បាន​ស្តាប់​ធម៌ក្នុង​សម្នាក់ព្រះ​សាស្តា ការត្រាស់​ដឹង សច្ចធម៌​បានកើតមាន​ដល់ខ្ញុំ ដែលជា​ស្រីមិន​ប្រមាទ ។ ព្រោះ​ការ ត្រាស់ដឹង​នូវសច្ចធម៌​នោះឯង ទើបខ្ញុំមិន​សូវជាមាន​សេចក្តី​ត្រេក​ អរក្នុង​កាមារម្មណ៍ឡើយ ខ្ញុំឃើញភ័យ​ក្នុងសក្កាយ​គឺឧបាទាន​ក្ខន្ធ ៥ ហើយ​ពេញចិត្តនឹងការសាង​ផ្នួសតែម៉្យាង ។

ខ្ញុំលះបង់​ពួកញាតិ ទាស​កម្មករ ស្រុកស្រែ​ទាំងឡាយដ៏ ស្តុក​ស្តម្ភ និង គំនរនៃ​ទ្រព្យទាំងឡាយ ដែលគួរ​ឱ្យត្រេកអរ​រីករាយ ខ្ញុំលះបង់​សម្បត្តិដ៏​ច្រើនហើយ​បួស ។ ខ្ញុំចេញចាក​ផ្ទះដោយ​សទ្ធា យ៉ាង​នេះហើយ បួសក្នុង​ព្រះ​សទ្ធម្ម​ដែលព្រះសម្មា​សម្ពុទ្ធ ត្រាស់ សម្តែង​ហើយដោយ​ប្រពៃ ខ្ញុំប្រាថ្នានូវ​ការមិនមាន​កង្វល់ ឯការ ត្រឡប់​មករក​កាមវិញនោះ មិនសម​គួរដល់​ខ្ញុំទេ ។ ប្រាក់ក្តី មាសក្តី របស់​បុគ្គលនោះៗ មិនមែន​មានដើម្បី​ព្រះនិព្វាន​ជា​ទីស្ងប់នោះ ឡើយ ។

ការទទួល​មាសប្រាក់ មិនសមគួរដល់​សមណៈ ព្រោះ មាស​ប្រាក់មិនមែន​ជាទ្រព្យដ៏ប្រសើរទេ ។ ការទទួលមាសប្រាក់ សុទ្ធតែជាគ្រឿងឱ្យកើត​លោភៈ ជាគ្រឿង​ស្រវឹង ជាគ្រឿងវង្វេង ជាគ្រឿងព័ន្ធព័ទ្ធ​ដោយធូលីគឺ​កិលេស ប្រកប​ដោយ​សេចក្តីរង្កៀស មានការចង្អៀតចង្អល់ច្រើន ឯភាព​ទៀង​ទាត់ឋិត​ថេរក្នុងទ្រព្យ​នេះ មិន​មានទេ ។

ពួកនរជន​ដែលត្រេក​អរនឹងទ្រព្យ ឈ្មោះថាជាអ្នក ប្រមាទ ជាអ្នកមាន​ចិត្ត​សៅហ្មង កើត​ជាសត្រូវនឹងគ្នា រមែង​ធ្វើ នូវជម្លោះជា​ច្រើនទៅវិញទៅមក ។ សេចក្តីវិនាស​ច្រើនប្រការ គឺ ការ​សម្លាប់ ការចង ការ​សៅហ្មង ទាំង​សេចក្តីសោក ខ្សឹក​ខ្សួល រមែងកើត​ប្រាកដ​ដល់ពួក​ជនដែល​ដេកត្រាំ​ក្នុងកាម ទាំង​ឡាយ ។


ព្រះគាថា​របស់ព្រះ​នាង សុភាកម្មារ​ធីតាថេរី នៅមាន​បន្ត ទៀត ។ ព្រះនាងមាន​ឥន្ទ្រិយចាស់ក្លា មិនថា​កំពុងឃើញ កំពុងឮ ឬកំពុងគិត សុទ្ធតែជាធម៌​ពិតប្រាកដដល់បញ្ញារបស់ព្រះនាង ។

ក្នុងលោកនេះ មិនមាន​ការបានអ្វីឱ្យ​ប្រសើរដូចជាការ​បានដឹងនូវ ធម៌ពិត​នោះ​ឡើយ ។ ព្រះថេរី​បានពោល​ពាក្យជាសុភាសិត ឱ្យអ្នក ដទៃបាន​ដឹង​ពី​អធ្យាស្រ័យ ដែលព្រះ​នាងបាន​សន្សំអប់រំមក ជា​ការ​ សម្តែងឱ្យ​ឃើញថា អ្វីៗគឺជាសេចក្តី​ពិតទៅតាម​បច្ច័យ គឺមិន​មែន ចេះតែទាម​ទារបានទេ ផ្ទុយ​មក​វិញ បើបានដឹង​ធម៌ពិត​គឺមិនមាន ការ​ទាមទារ​អ្វីទាំង​អស់ ព្រោះសេចក្តី​
ពិតជា​អារម្មណ៍​នៃការ​រលត់ តណ្ហា ។     

ដក​ស្រង់​​ចាក សៀវភៅ​ ជំនួយ​សតិ​ភាគ​ទី​​ ១៦ រៀប​រៀង​ដោយ​ អគ្គ​បណ្ឌិត ប៊ុត-​សាវង្ស​ ។


ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១១,៨៤០ ដង)
មនុស្ស​បង្កើត​ព្រះ​ជា​ម្ចាស់​
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ២៤,៣២៨ ដង)
សំនួរ ចម្លើយអំពី​ព្រះធម្មគុណ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ៤៦,២៥២ ដង)
ទោស​របស់​បព្វ​ជិត​ប្រព្រឹត្ត​មិន​ល្អ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦,២២៤ ដង)
ពស់​តែង​សក​សំណក​ចាស់​​របស់​ខ្លួន​..
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.54
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿