30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣២,៦៣៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២១០,៥៧៣
សរុប ៣៨៥,៤៩៧,២៦៦
អានអត្ថបទ
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៣,៧៧៧ ដង)

រឿង អភិចារិណិត្ថី



 
រឿង អភិចារិណិត្ថី

ក្នុង​សក្សបពុទ្ធកាល មានភរិយារ​របស់​ឧបាសក​ជាសោត​បន្នម្នាក់ ជា​ស្រី​ប្រព្រឹត្ត ក្បត់​ចិត្ត​ស្វាមី។ ឧបាសក​នោះ ឃើញ​នូវ​ហេតុ​ប្រព្រឹត្ត​បំពាន​យ៉ាង​ប្រត្យក្ស ហើយ​ពោល​សួរថា​ ព្រោះ​ហេតុ​អ្វី​បាន​ជា​នាង​ប្រព្រឹត្ត​មិន​គប្បី​យ៉ាង​នេះ? ស្រី​ភរិយា​ ពោល​ស្បថ​ស្បែ​ថា ប្រសិន​បើ​ខ្ញុំ​ធ្វើ​យ៉ាង​ហ្នឹង​មែន សូម​ឥ្យ​ឆ្កែ​ខាំ​ជញ្ជែង ស៊ី​ខ្ញុំ​កុំ បី​ខាន​ ព្រោះ​ជា​អ្នក ប្រព្រឹត្ត​ក្បត់​ចិត្ត​ស្វាមី​ខ្លួន។

លុះ​នាង​នោះ​ស្លាប់​ទៅ​ បាន​កើត​ជា​ ប្រេត​ឈ្មោះ​វេមានិកា ក្នុង​ស្រះ​ឈ្មោះ កណ្ហមុណ្ឌៈ ពេល​ថ្ងៃ​សោយ​សម្បត្តិ​ទិព្វ ពេល យប់​រង​ទុក្ខ​ជា​ខ្លាំង។
នឹង​ស្រដី​ពី​ព្រះចៅក្រុង​ពារាណសី ទ្រង់​ស្ដេច​ចេញ​ប្រពាធព្រៃ​បរបាញ់ ម្រឹគីម្រឹគា​ក៏​ទៅ​ដល់​ព្រះ​កណ្ណមុណ្ឌៈ​នោះ​តាមលំដាប់ សោយ​សម្បត្តិ​ជា​មួយ​នាង ប្រេត​នោះ។ នាង​វេមានិកា​នោះ​មិន​ឲ្យ​ព្រះរាជា​ជ្រាប​សោះ អំពី​រឿងរងទោស​ទុក្ខ ក្នុង​ពេល​យប់។ ព្រះរាជា​ទ្រង់​ព្រះតម្រិះ​ថា​ស្ដ្រី​នេះ​ទៅ​ណា​អេះ លុះ​ជ្រាប​ហើយ ស្ដេច​យាង​ទៅ​ប្រថាប់​ជិត​ពី​ក្រោយ​ខ្នង​នាង ស្រាប់​តែ​ឃើញ​ឆ្កែ​មួយ​បោល​ចេញ​ពី​ស្រះ ឈ្មោះ​កណ្ណនោះ មក​ទំពារ​ស៊ី​នាង​វេមានិកា​ឮ​សូរបដ! ( ខៈ ខៈ ) ទើប​ហូត​ដាវ​កាប់​ឆ្កែ​មួយ​វឹប​ដាច់​ជា​ពីរ​កំណាត់ កំណាត់​នោះ បាន​ក្លាយ​ទៅ​ជា​ឆ្កែ​ពីរ។ ព្រះរាជា​កាប់​ឆ្កែ​ជា​កំណាត់ៗ ទៀត ( ៤កំណាត់ ) កំណាត់ ៤ នោះ​បាន​ក្លាយ​ទៅ​ជា​ឆ្កែ ៤ ។

ព្រះរាជា​កាប់​ឆ្កែ​នោះ​ជា​កំណាត់ៗ ទៀត ( ៨ កំណាត់ ) កំណាត់ ៨ នោះ​បាន​ក្លាយ​ទៅ​ជា​ឆ្កែ ៨ ព្រះរាជា ទ្រង់​កាប់​ឆ្កែទាំង ៨ នោះ​ជាកំណាត់ៗ ទៀត ( ១៦ កំណាត់ ) កំណាត់ ១៦ នោះ​បាន​ក្លាយ ទៅ​ជា​ឆ្កែ​ ១៦ ទៀត។ នាង​វេមានិកា​ពោល​សួរ​វិញថា នេះ​ជា​អ្វី? នាង​វេមានិកា​ពោល​ប្រាប់​ថា ព្រះអង្គ​ទ្រង់​កុំ​ធ្វើ​យ៉ាង​នេះ​ឡើយ សូម​ស្ដេច​ ស្ដោះ​ដុំ​ទឹក​មាត់​លើ​ដីវិញ ហើយ​ទ្រង់ឈ្លី ដោយ​ព្រះបាទ​ទៅ។ ព្រះរាជា​ក៏​ទ្រង់​ធ្វើ​តាម ដូច្នោះ។ ឆ្កែ​ទាំង ១៦ ក៏​បាត់​ទៅ។ កម្ម​របស់​នាង​វេមានិកា​ក៏​អស់​ក្នុង​ថ្ងៃ​នោះ។ ព្រះរាជា​ទ្រង់មាន​ព្រះរាជចិន្ដាវិប្បដិសារី​ក្រៃ​ពេក ទើប​ទ្រង់ ប្រារព្ធ​នឹង​យាង​ត្រឡប់ទៅ​ព្រះនគរ​វិញ។ នាង​វេមានិកា​ក្នុង​ទី​នេះ​ហើយ។ ព្រះរាជា​មិន​ទ្រង់​ ព្រះ​សណ្ដាប់សោះ​ក៏​ស្ដេច​យាង​ទៅ​ព្រះនគរ​វិញ។


ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥១,៧១២ ដង)
សត្វសេកចម្រើនសតិប្បដ្ឋាន
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៣៣,០២៧ ដង)
រឿងវិមានពណ៌លឿងរបស់ទេពធីតាផ្កាននោង
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១៣,៤០៧ ដង)
រឿង​ព្រះ​អសោក​នឹង​អគ្គមហេសី
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៣០២ ដង)
បុ​រស​ចាស់​មាន​ប្រ​ពន្ធ​ក្រ​មុំ ដូច​បាន​ដុំ​ភ្លើង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.92
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿