30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៨,៦២៥
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៦៦,៤២៦
សរុប ៣៨៥,៤៥៣,១១៩
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១០,៩៥៤ ដង)

ការ​តាន​តឹង​ចិត្ត



 
ការ​តាន​តឹង​ចិត្ត

តើ​ការ​តាន​តឹង​ចិត្ត​គឺជា​អ្វី?

ការ​តាន​តឹង​ចិត្ត​គឺ​ជា​ការ​ប្រែប្រួល ឬ​ប្រតិកម្ម​នៃ​អារម្មណ៍ដែល​កើត​មាន​នៅ​ពេល​បុគ្គល​ជួប​ប្រទះ​ហេតុ​ការណ៍ រឺ​ក៏​បញ្ហា​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​រស់​នៅ​ដែល​ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ។

បុព្វ​ហេតុ​នស​ការ​តាន​តឹង​ចិត្ត

ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ជា​ទូទៅ​យើង​តែង​តែ​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ដែល​ជា​បុព្វ​ហេតុ​ធ្វើ​ឲ្យ​យើង​តាន​តឹង​ចិត្ត​ដូច​ជា ទំនាស់​ក្នុង​គ្រួសារ ជីវភាព​ក្រលំបាក បន្ទុក​ការងារ​ច្រើន​ហួស​ពេក ការ​មិន​យល់​ចិត្ត​គ្នាការ​មិន​ចុះ​សម្រុង​ក្នុង​ការងារ ការ​បំពេញ​ការងារ​ពុំ​បាន​ជោគ​ជ័យ ការ​គិត​ព្រួយ​ចំពោះ​ហេតុ​ការណ៍​ក្នុង​អនាគត និង​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​ជា​ដើម។

ចំពោះ​យុវជន​ដែល​កំពុង​តែ​ស្ថិត​ក្នុង​វ័យ​សិក្សា ជាទូទៅ គេ​អាច​មាន​អារម្មណ៍​តាន​តឹង​នៅ​ពេល​ជិត​ប្រឡង កំពុង​ប្រឡង ដឹង​ថា​ប្រឡង​ធ្លាក់ ពេល​មិន​ចុះ​សម្រុង​ជា​មួយ​មិត្តភក្តិ ជា​មួយ​គូស្នេហ៍ ជា​មួយ​គ្រួសារ ពេល​ទទួល​ការ​ស្ដីបន្ទោស​ពី​អាណាព្យាបាល ឬ​ពី​គ្រូ​ប្រចាំថ្នាក់ ពេល​ឪពុកម្ដាយ​ឬ​បងប្អូនឈ្លោះទាស់​ទែង​បែក​បាក់​គ្នា ពេល​ឪពុកម្ដាយ អាណាព្យាបាល ឬ សមាជិត​ក្នុង​គ្រួសារ​សេព​គ្រឿង​ញៀន​រហូត​បាត់ ហើយ​បាត់​បង់​ស្មារតី ហើយ​បង្ក​បញ្ហា​អវិជ្ជមាន​ផ្សេងៗ​ក្នុង​គ្រួសារ ពេល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ទីទាល់​ក្រ ខ្វះ​ខាត​ប្រាក់​កាស​ក្នុង​ការ​រៀន​សូត្រ ភាព​អត់​ការងារ​ធ្វើ​រួម​នឹង​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀត។

អាការៈ​នៅពេល​មាន​ការ​តានតឹង​ចិត្ត

​-អាការៈ​ផ្នែក​អារម្មណ៍ និង​ចិត្ត

នៅក្នុង​ពេល​ដែល​យើង​ប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ​ដែល​បង្ក​ឲ្យ​មាន​ការ​តាន​តឹងចិត្ត អារម្មណ៍​របស់​យើង​មាន​ការ​ប្រែប្រួល​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​មួម៉ៅ ឆេវឆាវ ឆាប់​ខឹង​ច្រឡោត នឿយ​ណាយ​ធុញ​ថប់​ក្នុង​អារម្មណ៍ ភ្លេច​ភ្លាំង​ច្រើន ខ្វល់ខ្វាយ​គិត​ព្រួយ​ច្រើន ពិបាក​ផ្ទង់​អារម្មណ៍​ក្នុង​ការ​បំពេញ​ការងារ​ស្រងូតស្រងាត់។ អាការៈ​ឆាប់​ខឹង​ច្រឡោត​ជា​រឿយៗ​ជំរុញ​ឲ្យ​អ្នក​តាន​តឹង​ចិត្ត​បង្កើត​អំពើ​ហិង្សា។

-​អាការៈ​ផ្នែក​រាង​កាយ

អស់​កម្លាំង ឈឺក្បាល ចុករោយសាច់ដុំ បរិភោគ​អាហារ​មិន​បាន ទទួល​ទាន​ដំណេក​មិន​លក់ ណែន​ទ្រូង ដង្ហើម​ផុតៗ ឆ្អល់​ពោះ គ្មាន​អារម្មណ៍​ផ្នែក​ផ្លូវ​ភេទ ចំពោះ​ស្ត្រី​អាច​មាន​រដូវ​ពុំ​ទៀងទាត់។

-អាការៈ​នៃ​អាកប្បកិរិយា​

រសាប់រសល់ មិនរួសរាយ​រាក់​ទាក់ អសកម្មក្នុងការ​បំពេញ​ការងារ​ផ្សេងៗ ងាយ​មាន​ទំនាស់​ជា​មួយ​គេ​ឯង។ បុគ្គល​ខ្លះ​គិត​ខុស​ក៏​យក​បារី ស្រា គ្រឿងញៀន​ផ្សេងៗ​ធ្វើ​ជា​មធ្យោបាយ​បំបាត់​ភាព​តានតឹង។

មធ្យោបាយ​បំបាត់​ការ​តានតឹង​ចិត្ត

នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​តានតឹង និង​ស្មុគស្មាញ​ក្នុង​ចិត្ត យើង​ត្រូវ​ខិតខំ​ពង្រឹង​ផ្លូវ​ចិត្ត​របស់​យើង​ឲ្យ​បាន​រឹង​មាំ​ជា​ប្រចាំ ហើយ​គប្បី​រកវិធី​ដោះស្រាយ ដើម្បី​ឲ្យ​ការ​រស់​នៅ​របស់​យើង​ប្រកប​ដោយ​ស្ថាន​ភាព​ល្អ​ប្រសើរ។ មធ្យោបាយ​បំបាត់​ការ​តានតឹង​ផ្លូវ​ចិត្ត​មាន​ច្រើន​បែប​យ៉ាង​ប៉ុន្តែ​យើង​អាច​អនុវត្ត​វិធី​ងាយៗ​មួយ​ចំនួន​ដូច​ជា

-រក​វិធី​ដោះស្រាយ​ល្អៗ បណ្ដុះ​គំនិត​សុទិដ្ឋិនិយម​ប្រកប​ដោយ​ទស្សនវិជ្ជមាន ព្រម​ទាំង​មាន​ក្ដីសង្ឃឹម​ជានិច្ច​ចំពោះ​អនាគត។

-​ទទួល​ទាន​អាហារ​ឲ្យ​ទៀង​ទាត់​ពេល​វេលា សម្រាកឲ្យ​គ្រាប់​គ្រាន់ និង​ធ្វើ​កិច្ច​ការ​កម្សាន្ត​សប្បាយ​ផ្សេងៗ​ដែល​យើង​ចូលចិត្ត​ដូច​ជា ការ​ថែ​សួន ថែច្បារ​ដំណាំ ថែ​សត្វ​ចិញ្ចឹម ឬ​ធ្វើ​កិច្ចការ​ផ្ទះផ្សេងៗ​ ។ល។

-​ជួប​សំណេះសំណាល​ជាមួយ​មិត្តភក្ដិ ឬ​អ្នក​ដែល​ជិតស្និត​បំផុត ដើម្បីនិយាយ​ពី​អារម្មណ៍​មួហ្មង​ទាំង​អស់​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។

-​ពិគ្រោះ​បញ្ហា​ជា​មួយ​អ្នក​ដែល​យើង​ទុកចិត្ត​និង​រាប់​អាន​បំផុត ដើម្បី​ឲ្យ​គេ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​យើង​ជួប​ប្រទះ។

-ស្ដាប់​ឱវាទ​ចាស់​ព្រឹទ្ធាចារ្យ ឬ​ព្រះសង្ឃ។

-​លេង​កីឡា ស្ដាប់​ភ្លេង ទស្សនាភាពយន្ត រឿងកំប្លែង ការ​ប្រគំតន្ត្រី ដើរ​កម្សាន្ត​លំហែកាយ ឬ​ចូល​រួម​ការងារ​សង្គម​ផ្សេងៗ។

-​សម្រាក​មួយ​រយៈ​ពី​ការ​សិក្សា ឬ​ការងារ ហើយ​ចាប់​ផ្ដើម​ឡើង​វិញ។

-​ព្យាយាម​ធ្វើ​លំហាត់​ចិត្ត​កាយ និង សមាធិ ដែល​ជាធម្យោបាយ​ហាត់​រៀន​គ្រប់គ្រង​អារម្មណ៍ និង​ហាត់​ពត់​ចិត្ត​ឲ្យ​មាន​ភាព​រឹងមាំ។

-ប្រតិបត្តិ​តាម​ជំនឿ​សាសនា​ដូច​ជា​ការ​បន់ស្រន់ សែន​ព្រេន​ជាដើម ប្រសិន​បើ​យើង​មាន​ជំនឿ។

ដកស្រង់ចេញពីសៀវភៅ យុវជន​និង​ការ​ថែទាំ​សុខភាពផ្លូវ​ចិត្ត

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៧៣០ ដង)
កូន​មាន​ជម្ងឺ​ត្រូវ​ខំព្យាបាល
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ១៩,៣២៧ ដង)
បណ្ឌិត​ទាំង​ឡាយ​ពោល​សរ​សើរ ឧ​បោ​សថៈ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ១៧,៦០៧ ដង)
ព្រះ​សារី​បុត្ត​ដ៏​មាន​អាយុ​គង់​នៅក្នុង​នាល​គ្រាមនា​ដែន​មគធៈ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២០,៨៧៧ ដង)
ពុទ្ធសាសនា​និង​ប្រជាជនខ្មែរ
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ៧៦,៤៦៧ ដង)
មាន​សម្បត្តិ​តែ​ក្របុណ្យ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,១៦៨ ដង)
ការងារ​ក្នុង​រង្វង់​គ្រួសារ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.14
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿