35
ថ្ងៃ អាទិត្យ ទី ១៦ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៧,១១៧
Today
ថ្ងៃម្សិលមិញ ១៩៩,៤៧១
ខែនេះ ៣,២៩២,៩៥៦
សរុប ៤០៤,០៧៥,៦៨១
អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១១,៣៣៩ ដង)

ទស្សនកិច្ចផ្សេងៗ



 
ទស្សនកិច្ចផ្សេងៗ

យើង​ជា​ភ្ញៀវ​សមរម្យ​ដែល​ចង់​ទៅ​លេង​ផ្ទះ​គេ ត្រូវប្រាប់​ដំណឹង ឬជូន​ប័ណ្ណ​បញ្ជាក់​សេចក្ដី​ទៅ​ម្ចាស់​ផ្ទះ​ជា​មុន។ ភ្ញៀវ​អ្នក​មាន​របៀប មិន​ទៅ​លេងផ្ទះ​គេ​ដោយ​មិន​បាន​ប្រាប់​គេ​មុន​នោះ​ឡើយ។

នៅ​ក្នុង​ប័ណ្ណ​ដែល​ជម្រាប​ថា​សុំ​មក​លេង​ផ្ទះ​គេ យើង​ជា​ភ្ញៀវ​ត្រូវ​សរសេរ​ថ្ងៃ ខែ ឆ្នាំ ម៉ោង និង​ចំនួន​មនុស្ស​ដែល​សុំ​មក​លេង​នោះ​អោយ​បាន​ប្រាកដ​ប្រជា។ បើ​យើង​ទៅ​លេង​ផ្ទះ​គេ​មិន​ត្រូវ​ធ្វើ​គំនិត​មារយាទដូច​យើង​ធ្លាប់​ពោល​ថា " ផ្ទះ​អ្នក ផ្ទះ​លោក​ក៏​ដូច​ផ្ទះ​ខ្ញុំ " នោះ​ទេ។ កុំ​ធ្វើ​ឲ្យ​​អ្នក​ផ្ទះ​មាន​ការ​ធុញ​ទ្រាន់ ឬ​អៀន​អន់​ព្រោះ​តែ​ទស្សនកិច្ច​របស់​យើង​ឲ្យ​​សោះ។

បើ​យើង​ទៅ​សួរ​សុខទុក្ខ​គេ​ នៅ​ពេល​ដែល​គេ​មាន​ទុក្ខ​ដូច​ជា​មាន​បុគ្គល​​មរណៈ​លើ​ផ្ទះ​យើង​មិន​ត្រូវ​ញញឹម​ញញែម​បញ្ចេញ​សម្ផស្ស ពាក់​គ្រឿង​អលង្ការ ផា​មួង ហូល​ព្រែ ល្បើកខ្សែសយ​នោះ​ឡើយ យើង​ត្រូវ​រៀប​ចំ​ជា​អ្នក​ជួយ​រំលែក​ទុក្ខ​ពី​អ្នក​ផ្ទះ យើង​គួរ​ចេះ​លួងលោម​ក្មេង​ក្មាង​ដែល​យំសោក​មិន​ឈប់​ដោយ​ពាក្យ​ប្រៀនប្រដៅ​ផ្សេងៗ ឲ្យ​គ្នា​​បាន​ស្រាកស្រាន​បាត់​ទុក្ខ​សោក​នេះ។ យើង​ត្រូវ​ជួយ​ឈឺឆ្អាល​ដល់​ជន​រងគ្រោះ។

បើ​យើង​ទៅ​លេង​ផ្ទះ​ដូច​តា​ចាស់ៗ ហើយ​យើង​ចង់​ទិញ​នំនែក​អ្វី​ផ្ញើ យើង​មិន​ត្រូវ​រើស​ចំណី​ណា​ដែល​រឹង​ហួស​ប្រមាណ​នៅ​ពេល​ដែល​គាត់​បាក់​ធ្មេញ​អស់នោះ​ទេ គឺ​មិន​ត្រូវ​ទិញ​អំពៅ​គ្រលីង​ឈូក ។ល។ ជាដើម​ឡើយ។

បើ​យើង​ទៅ​សាក​សួរ​អ្នក​ជម្ងឺ​នៅ​មន្ទឺរពេទ្យ ឬ​នៅ​ផ្ទះ​យើង​មិន​ត្រូវ​​មាត់​ឡូឡា​សាក​សួរ​ពី​នាយ​មក​ទេ ត្រូវ​សាក​សួរ​គ្រូពេទ្យ-គិលានុបដ្ឋាន​យិកា ឬ​​អ្នក​ថែអ្នកជំងឺ។

បើ​មាន​ការ​អ្វី​ចង់​ជួប​បន្ទាប់​ជា​មួយ​ម្ចាស់ផ្ទះ យើង​ត្រូវ​សូ​ម​អភ័យ​ទោស​ពី​គេ​មុន​បើ​ម្ចាស់​ផ្ទះ​មិន​ទាន់​ចេញ​មក​ទទួល​ទេ​យើង​ជា​ភ្ញៀវ​ត្រូវ​ឈរ​ចាំ​ទទួល​ម្ចាស់​ផ្ទះ មិន​ត្រូវ​ដើរ​ទៅ​អង្គុយ​នៅ​កន្លែង​គួរ​សម​សម្រាប់​​ខ្លួន​ទេ បើ​ម្ចាស់ផ្ទះ​ឲ្យ​មនុស្ស​មក​ប្រាប់​ថា​អោយ​ចាំ​មួយ​ភ្លែត​យើង​ជា​ភ្ញៀវ​មិនត្រូវ​ដើរទៅ​ផ្សារ​សិន ឬ​ទៅ​ទី​ណា​សិន​ទេ យើង​ត្រូវ​អង្គុយ​កន្លែង​សមគួរ។

ពេល​គេ​ឲ្យ​​យើង​អង្គុយ​ចាំ យើង​មិន​ត្រូវ​ដើរ​ទៅ​ឈ្ងោក​មើល​របស់​របរ​ក្នុង​ទូ​កញ្ចក់​របស់​គេ ឬ​រូប​ថត​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់​គេ​ទេ យើង​ត្រូវ​អង្គុយ​ចាំ​ដោយ​រម្យ​ទម ទោះ​បី​ផ្ទះដែល​យើង​ទៅ​នោះ នៅ​ស្រុក​ស្រែ​ចំការ​ក៏​ដោយ ក៏​យើង​មិន​ត្រូវ​ដើរ​ទៅ​ខ្វេះខ្វាច​របស់​របរ​ដូច​ជា បេះផ្លែត្របែក ពុទ្រ្ទា កន្ទួត​របស់​ម្ចាស់​ផ្ទះ​ដែរ។ ម្យ៉ាង​ទៀត​ភ្ញៀវ​ដែល​មាន​របៀប​​គេមិន​ជុះ​នោម​ច្រាស​ដើម​ផ្កា​ ឬ ដើម​ឈើ​ណា​នៅ​ខាង​មុខ​ផ្ទះ​គេ​ទេ យើង​ត្រូវ​មាន​ការ​អៀន​ខ្មាស​ចំពោះ​ភ្នែក​អ្នក​ផង ដែល​សំឡឹង​មកចំ។ តើ​ម្ចាស់​ផ្ទះ​ត្រូវ​ទទួល​ភ្ញៀវ​បែប​ណា​ខ្លះ?

ម្ចាស់​ផ្ទះ​មិន​ត្រូវ​ដំអក់​ចេញ​ពី​គ្រែ​ស្រែក​សួរ​ថា នរណា​រក​អ្វី? មាន​ការ​អ្វី? " គ្មាន​នរណា​នៅ​ទេ " នោះ​ឡើយ។

បើ​ភ្ញៀវ​ដែល​មិន​បាន​ឲ្យ​ដំណឹង​ជា​មុន​នោះ បាន​ជា​មក​ផ្ទះ​របស់​យើង​ទៅ​ហើយ​យើង​ត្រូវ​មាន​សុជីវធម៌​ក្នុង​ឋានៈ​ជាម្ចាស់​ផ្ទះ ហើយ​ត្រូវ​គិត​ថា​ភ្ញៀវ​របស់​ប្ដី របស់​កូន របស់កូនប្រសារ ថា​ភ្ញៀវ​របស់​ខ្លួន​ផ្ទាល់។

នៅ​ពេល​ភ្ញៀវ​អញ្ជើញ​មក​ដល់ នៅ​ពេល​សំពះ​សួរ​ត​ប​ជា​មួយ​ភ្ញៀវ​រួច​ហើយ​ យើង​ជាម្ចាស់​ផ្ទះ​គួរ​អញ្ជើញ​ភ្ញៀវ​ឲ្យ​ពិសា​​ទឹក​ដែល​យើង​ជាម្ចាស់​ផ្ទះ បាន​រៀប​ទុក​លើ​តុទទួល​ភ្ញៀវ​រួច​ជា​ស្រេច​ហើយ។ 

នៅ​វេលា​ថ្ងៃ​ត្រង់​ ឬ​ថ្ងៃ​រសៀល​បន្តិច គេ​អាច​ទទួល​ភ្ញៀវ​ដោយ​ទឹក​ក្រូច ទឹក​លីម៉ូណាត់ ទឹក​ស៊ីរ៉ូទឹកកក ទឹក​តែ កាហ្វេ ភេសជ្ជៈ ផ្សេងៗ នំ​ធ្វើ​អំពី​ម្ស៉ៅ ឬ​នំ​ប្រអប់​ផ្សេងៗ​ក៏​បាន។ ចាប់​តាំង​ពី​ម៉ោង១៨​ល្ងាច​ទៅ គេ​អាច​ទទួល​ភេសជ្ជៈ​ខ្លះ ដូច​ជា​កាហ្វេ ទឹក​តែ​ជាដើម។

ដកស្រង់ចេញពីសៀវភៅ សុជីវធម៌

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២០៣ ដង)
អ្វីដែល​​កើត​គឺត្រូវ​តែ​​មាន
ផ្សាយ : ០៧ មិថុនា ឆ្នាំ២០២៤ (អាន: ៣៥,២២០ ដង)
កូនចៅត្រូវកិច្ចអ្វីខ្លះចំពោះមាតាបិតា
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៤១៦ ដង)
ត្រូវ​ប្រើ​ប្រាក់ កុំ​ឲ្យ​ប្រាក់​ប្រើ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.08
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿