30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៦៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៧៨,៥០១
សរុប ៣៨៥,៤៦៥,១៩៤
អានអត្ថបទ
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៩,៤២៦ ដង)

សុជីវធម៌​នៅ​តាម​វត្ត​អារាម



 
សុជីវធម៌​នៅ​តាម​វត្ត​អារាម

វត្ត​អារាម​ជា​កន្លែង​សក្ការៈ​បូជា ជាទី​គោរព យើង​មិន​ត្រូវ​សម្តែង​​កិរិយា​មិន​គប្បី​សោះ​ឡើយ អ្នក​ជិះ​កង់​ ម៉ូតូ ទោចក្រយានយន្ត​គ្រប់​ធុន ត្រូវ​ឈប់​ដឹក បណ្ដើរ ចូល​ទៅ​ក្នុង​វត្ត ដោយ​គោរព​ ព្រោះ​មិន​ឆាប់ លឿន ឬ​យូរ​ជាង​គ្នា​ប៉ុន្មាន​ឡើយ​ ចម្ងាយ​ប៉ុណ្ណឹង។ អ្នក​ពាក់​មួក​ ទទូ​ក្រមា កន្សែង ត្រូវ​ដោះ​ចេញ​ពី​ក្បាល​នៅ​ពេល​ដើរ​ចូល​ក្នុង​វត្ត។ មិន​ត្រូវ​នាំ​គ្នា​ជជែក​ឡូឡា​ក្នុង​ទី​អារាម​ឡើយ។

នារី​ជា​ឧបាសិកា ត្រូវ​សង្រួម​ឫកពា​អោយនឹង​ធឹង មុន​នឹង​ចូល​ទៅ​កាន់​ទី​អារាម​កុំ​ធ្វើ​ភ្នែក​ក្រឡិប​ក្រឡាប់ កុំ​រពឹស​ភ្នែក កុំ​ងាក​ឆ្វេង​ស្ដាំ​រាប់​រយ​ផង​ពេក កុំ​ញញឹម​ញញែម​ខិបកខុប​ពេក​គួរ​មើល​ចាស់​ទុំ​ផង។ កុំ​ពោល​ពាក្យ​អាវ៉ា​សែ​នៅ​ទី​អារាម​។ កុំ​ស្លៀក​ខោ​ជើង​កំប៉ុង​នៅ​ពាក់​កណ្ដាល​ស្មង កុំ​ស្លៀក​សំពត់​តឹង​របៀប​ខ្លី ចូល​ទៅ​បត់​ជើង​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធ​បដិមា ឬ​​ព្រះសង្ឃ ។ ត្រូវ​ពាក់​អាវ​ក​តូច ហើយ​ចង់​ពានា​ក្រមា​ទៀត​ផង ​ទើប​ពេញ​លក្ខណៈ​ជា​អ្នក​ចូលវត្ត ។ កុំ​និយាយ​ចំអែចំអន់​ព្រះសង្ឃ​ដោយ​ប្រការ​មិន​គប្បី ។ កុំ​ពាក់​គ្រឿង​សម្រើប​ ។

បុរស​ជា​ឧបាសក ត្រូវ​ប្រើ​ពាក្យ​សម្តី​អោយ​សមរម្យ គោរព​ព្រះសង្ឃ​ដែល​ស្មោះ​ត្រង់​ព្រះពុទ្ធសាសនា។ ពេល​ថ្វាយ​បង្គំ​ព្រះពុទ្ធ​បដិមាករ​ ឬ​​ថ្វាយ​បង្គំ​​ព្រះសង្ឃ​ ត្រូវ​ងាក​ទៅ​ព្រះពុទ្ធ​បដិមាករ ឬ​ព្រះសង្ឃ កុំ​ថ្វាយ​បង្គំ​តិតតូង ហើយ​ក្បាល​ងាក​មក​ចរចារ​ជា​មួយ​អ្នក​ឯណា​មួយ​ទៀត​អោយ​សោះ ព្រោះ​ការ​ធ្វើ​ដូច្នេះ​ នាំ​អោយ​សៅហ្មង ​ដល់​អ្នក​ដែល​គេ​គោរព​បូជា ​ចំពោះ​ព្រះពុទ្ធ​សា​សនា។ កុំឈោង​ដៃ​ ឬ​តោង​សណ្ដោង​អ្វី​រំលង​លើ​ព្រះពុទ្ធបដិមាករ ។ អ្នក​ដែល​ចូល​ទៅ​កាន់​ទីវត្ត​អារាម មិន​ត្រូវ​លួច​យក​របស់​អ្វី​ជា​ទ្រព្យ​ដែល​ពុទ្ធសាសនិកជន​បាន​ខំ​រៃ​គ្នា​ទុក​សម្រាប់​វត្ត​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន​ទេ។

អ្នក​មិន​មែន​ជា​ពុទ្ធសាសនិក មិន​ត្រូវ​ប្រមាថ​មើល​ងាយ​វត្ថុ​ពុទ្ធ​បូជា ឬ​ព្រះសង្ឃ​ដែល​ស្មោះ​ត្រង់​ ជា​មួយ​ដោយ​ប្រការ​ណា​មួយ​ទេ។ អ្នក​ដែល​ប្រព្រឹត្ត​ខុស​នឹង​បញ្ញត្តិ​ព្រះពុទ្ធ មិន​មែន​មាន​ឈ្មោះ​ថា​ជា​អ្នក​គាំទ្រ​ព្រះពុទ្ធសាសនា​ទេ ក្នុង​ករណី​ដែល​បន្លំ​របៀប​ណា​មួយ ស្រេច​នៅ​លើ​សំពាយ​បុណ្យ​បាប​របស់​គេ​ទៅ​ចុះ។

យើង​ជា​ពុទ្ធសាសនិកជន ក៏​មិន​គប្បី​ត្មិះ​តិះដៀល​ដល់​សាសនា​ណា​មួយ ដោយ​រំលោភ​លើ​ព្រះវិហារ​នៃ​សាសនា​ផ្សេងៗ​នោះ​ទេ​ព្រោះ​គេ​មាន​សិទ្ធ​គ្រប់​គ្រាន់ខាង​ជំនឿ។

ដកស្រង់ចេញពីសៀវភៅ សុជីវធម៌

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៧,៥៩៨ ដង)
សម្រេច​មគ្គផល​ពេល​ជិតមរណៈ
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៦២,៨៦១ ដង)
សីល ៥ ជាធម៌​របស់​មនុស្ស តើដូចម្ដេច?
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៧,២៦៣ ដង)
ទឹក​ភ្នែក​រយលាន​តំណក់​ស្រក់​លើ​ថ្ពាល់​ម៉ែ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២២ (អាន: ១២,៨២៤ ដង)
ត្រូវមានស្មារតីសិក្សាលោកនេះជានិច្ច
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.77
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿