អានអត្ថបទ
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៣,១៨៧ ដង)
អប្បមានធម៌ជាផ្លូវព្រះនិព្វាន

|
អប្បមានធម៌ជាផ្លូវព្រះនិព្វាន
កាលបើសំដែងសរសើរគុណព្រះនិព្វាន គួរតែសំដែងអំពីផ្លូវទៅកាន់ព្រះនិព្វានផង។ ក៏ព្រះពុទ្ធដីកាដែលទ្រង់ប្រដៅក្នុងផ្លូវព្រះនិព្វាននោះមានច្រើនន័យ តាមនិស្ស័យរបស់សត្វ តែបើនឹងលើកយកកំពូលធម៌ដ៏សំខាន់ឡើងសំដែង ក៏ស្រេចនៅលើសេចក្ដីមិនប្រមាទ, ព្រោះព្រះសក្យមុនីបរមគ្រូទ្រង់សំដែងថា៖ អប្បមាទោ អមតំ បទំ សេចក្ដីមិនប្រមាទ ជាផ្លូវទៅកាន់ព្រះនិព្វាន។ ឯសេចក្ដីមិនប្រមាទ ដែលថាជាផ្លូវនៃព្រះនិព្វាននោះបើសំដែងតម្រូវនឹងព្រះអរិយមគ្គ ក៏បានខាងមិនប្រមាទក្នុងព្រះអរិយមគ្គទាំង ៨ គឺ៖ ១. មិនប្រមាទក្នុងការលះមិច្ឆាទិដ្ឋិ, ធ្វើសម្មាទិដ្ឋិឲ្យកើតមានឡើង; ២. មិនប្រមាទក្នុងការលះមិច្ឆាសង្កប្ប, ធ្វើសម្មាសង្កប្បឲ្យកើតឲ្យមានឡើង; ៣. មិនប្រមាទក្នុងការលះមិច្ឆាវាចា, ធ្វើសម្មាវាចាឲ្យកើតឡើង ឲ្យមានឡើង; ៤. មិនប្រមាទក្នុងការលះមិច្ឆាកម្មន្ត, ធ្វើសម្មាកម្មន្តឲ្យកើតឲ្យមានឡើង; ៥. មិនប្រមាទក្នុងការលះមិច្ឆាអាជីវ, ធ្វើសម្មាអាជីវឲ្យកើតឲ្យមានឡើង; ៦. មិនប្រមាទក្នុងការលះមិច្ឆាវាយាម, ធ្វើសម្មាវាយាមឲ្យកើតឲ្យមានឡើង; ៧. មិនប្រមាទក្នុងការលះមិច្ឆាសតិ, ធ្វើសម្មាសតិឲ្យកើតឲ្យមានឡើង; ៨. មិនប្រមាទក្នុងការលះមិច្ឆាសមាធិ, ធ្វើសម្មាសមាធិឲ្យកើតឲ្យមានឡើង។ ឯមគ្គទាំង ៨ នេះ ដែលនឹងបរិបូណ៍បាន ក៏ព្រោះអាស្រ័យសេចក្ដីមិនប្រមាថក្នុងការលះ និងការចម្រើន ដូចសំដែងមកនេះ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |