អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៥,៩៣៤ ដង)
សុំខ្ចីលុយគេមកធ្វើបុណ្យ

|
តើបានបុណ្យដែររឺទេ?
បានបុណ្យទាល់តែធ្វើបុណ្យរួចហើយ ដើររកលុយសងគេវិញឲ្យរួច ឲ្យគ្រប់ចំនួនគេវិញទើបបានបុណ្យ ១០០ ភាគរយ។ បើសិនជាម្ចាស់គេ មិនយកលុយខ្ចីនោះទេ ពេលផលបុណ្យកើតមកមានទ្រព្យសម្បត្តិ ទ្រព្យនោះក៏ត្រូវបែងចែកដល់បុគ្គលដែលជា ម្ចាស់ទ្រព្យនោះខ្លះ ព្រោះអ្នកមានចេតនាតាំងចិត្តធ្វើបុណ្យចំណែកគេមានទ្រព្យបើគេមិនឲ្យទ្រព្យ អ្នកខ្ចីអ្នកក៏មិនបានធ្វើបុណ្យដែរ។ ពេលអ្នកបានទ្រព្យសម្បត្តិមកប្រើប្រាស់ ទាល់តែទៅពឹងអាស្រ័យគេ ទើបបានទ្រព្យសម្បត្តិនោះមកប្រើប្រាស់បានក្នុងជីវិតប្រចាំថ្ងៃ នេះហៅថាធ្វើបុណ្យពឹងអ្នកដទៃ បើអត់គេក៏អត់បានបុណ្យនោះដែរ ដូច្នេះពេលធ្វើបុណ្យហើយគប្បីរកសងគេឲ្យគ្រប់ចំនួន ហើយអរគុណគេផង។ បើអ្នកមិនបានសងគេវិញ ឬភ្លេចសងគេវិញបុណ្យនោះ នឹងជាម្ចាស់ទ្រព្យដើមទាំងអស់ អ្នកគ្រាន់តែជាអ្នកបម្រើគេ ទៅធ្វើបុណ្យ ប៉ុណ្ណោះហើយទន្ទឹមនោះអ្នកក៏បានបាបមកផង ព្រោះបោកប្រាស់គេមកធ្វើបុណ្យ គឺថាបុណ្យក៏បានបាបក៏បានដែរ ហើយកើតជាតិណាៗក៏ទ្រព្យប្រើប្រាស់ទាល់ទៅបម្រើគេ ទើបមានទ្រព្យប្រើប្រាស់នឹងគេបាន។ ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក ដោយ៥០០០ឆ្នាំ |