30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១០,៧៤៣
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១១៤,៩៣០
សរុប ៣៨៩,១៩៧,៤១៤
អានអត្ថបទ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៥២,៣២៦ ដង)

កាលមនុស្សអភិវឌ្ឍ សេចក្ដីសុខ ជាឥស្សរៈ​ ចាក​ពី​វត្ថុ​នឹង​កើង​ឡើង



 
កាលមនុស្សអភិវឌ្ឍ សេចក្ដីសុខ ជាឥស្សរៈ​
ចាក​ពី​វត្ថុ​នឹង​កើង​ឡើង

-សួរៈ ​គ្រួសារ​មាន​សេចក្ដី​សុខ មាន​លក្ខណៈ​បែប​ណា?

-ឆ្លើយៈ បើ​មើលឲ្យ​បាន​ទូលំទូលាយ គឺ​មើល​តាម​លក្ខណៈនៃ​គុណ​ភាព​ជីវិត ដូច​ដែល​បាន​ពោល​មក​ហើយ។ តែ​បើ​សម្លឹង​ក្នុង​ជ្រុង​មួយ​នៃ​មនុស្ស ក៏​គួរ​ពិចារណា​ក្នុង​ផ្នែក​សម្ពន្ធ​ភាព​ជា​មួយវត្ថុ​ថា​វត្ថុ​ដែល​មាន អាច​ឲ្យ​សេចក្ដី​សុខ​ដល់​គេ​បាន​ទេ គេ​មាន​ការ​អភិវឌ្ឍ ឬ​មាន​ការ​លូតលាស់​ខាង​បញ្ញា​ត្រឹម​ណា ចិត្ត​ជា​ឥស្សរៈ​រួច​ពី​វត្ថុ​តិច​ច្រើន​ប៉ុន​ណា?

-បើ​សេចក្ដី​សុខ​របស់​គេ មិន​មែន​កើត​ឡើង​ព្រោះ​តែ​វត្ថុ​ក៏​មិន​បាច់​មាន​វត្ថុ​ច្រើន​ពេក​ទេ។ ការ​ពឹង​ផ្អែក​លើ​វត្ថុ​ក៏​មាន​ការ​ថយ​ចុះ សេចក្ដី​សុខ​នឹង​កើត​បាន​ដោយ​ងាយ។ តែ​បើ​ចិត្ត​មិន​មាន​ការ​អភិវឌ្ឍ គេ​ត្រូវ​ការ​សម្ភារៈ​ច្រើន​ទើប​មាន​សេចក្ដី​សុខ​ដូច្នោះ​យើង​ត្រូវ​សង្កេត​មើល​ការ​លូត​លាស់​នៃ​ឥន្ទ្រិយ ដោយចំពោះ​ផ្នែក​បញ្ញា​ថា តើ​មាន​កម្រិន​ណា។ បើ​គេ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ ដូច​ជា​បញ្ញា​នៅ​ទន់ខ្សោយ គេ​នឹង​ពឹង​ពាក់​វត្ថុ​ច្រើន ដើម្បី​សេចក្ដី​សុខ តែ​បើ​គេ​មាន​ការ​អភិវឌ្ឍ​ខ្ពស់ សេចក្ដី​សុខ​របស់​គេ​មិន​ទាក់​ទង​នឹង​វត្ថុ​ឡើយ។

-សួរៈ ជា​គោល​ការណ៍ យើង​គួរ​ហ្វឹកហាត់​យ៉ាង​ណា​ដើម្បី​ការ​ពឹង​ពាក់​វត្ថុ​នោះ​ថយ​ចុះ?

-ឆ្លើយៈ យើង​គួរ​ហ្វឹក​ហាត់​ខ្លួន​ឯង​ឲ្យ​រួច​ផុត​ពី​វត្ថុ​សម្ភារៈ​ទាំង​នោះ មាន​ជីវិត​ជា​សុខ​បាន​ដោយ​ប្រើ​ប្រាស់​សម្ភារៈ​តិច​តួច​បំផុត ឬ​ថា ថយ​ចុះ​ជា​បណ្ដើរ​ៗ ទើប​មាន​គោល​បដិបត្តិ​ដែល​ហៅ​ថាសីល៨ ជា​តួ​យ៉ាង​ក្នុង​ការ​ហ្វឹក​ហាត់។ យ៉ាង​តិច​មិន​ឲ្យ​ឈ្លក់​វង្វេង​ក្នុង​វត្ថុ​សម្ភារៈ មិន​ឲ្យ​យក​សេចក្ដី​សុខ​របស់​យើង​ទៅ​ផ្ញើ​លើ​វត្ថុ​សម្ភារៈ តែម្យ៉ាង។

- ឃើញ​ថា សីល​៨ លើស​ពី​សីល​៨ ក្នុង​ប្រការ​ដែល​ទាក់​ទង នឹង​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ក្នុង​ខណៈ​ដែល​សីល​៥ ស្ថិត​នៅ​ក្នុង​ការ​រស់​នៅ​រួម​គ្នា មិន​បៀត​បៀន​គ្នា មិន​សម្លាប់​គ្នា មិន​រំលោភ​កម្មសិទ្ធ​គ្នា។ សិក្ខា​បទ​ដែល បន្ថែម​លើស​ពី​សីល​៥ នេះ​ជា​រឿង​សម្រាប់​ខ្លួន​ឯង​ម្នាក់ៗ ទាំង​នោះ​មិន​មើល​ល្បែង របាំ មិន​ត្រូវ​ប្រដាប់​តាក់​តែង​រាង​កាយ មិន​ត្រូវ​ប្រើ​ទី​ដេក ទី​អង្គុយឲ្យ​ខ្ពស់​ហួស​ប្រមាណ ឬ​ប្រសើរ មិន​ត្រូវ​បរិភោគ​ខុស​កាល​ពេល​វេលា គឺ​ថា​ឲ្យប្រព្រឹត្ត​ត្រឹម​តែ​ល្មម​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ជីវិត​ពិតៗ មិន​មែន​ប្រព្រឹត្ត​ទៅ​តាម​អំណាច​នៃ​សេចក្ដី​ពេញ​ចិត្ត​របស់​ខ្លួន។ តែ​ត្រូវ​មើល​តាម​សេចក្ដី​ពិតថា ជីវិត​ដែល​មាន​ទីតាំងនៅ​បាន​ដោយ​ត្រូវ​ការ​កម្រិត​ណា មិន​បណ្ដែតបណ្ដោយ​ដោយ​យក​សេចក្ដី​សុខ​ទៅ​ផ្ញើ​លើ​រស​អាហារ​ដែល​ឆ្ងាញ់ មិន​ឆ្ងាញ់​នោះ​ទេ ត្រូវ​តែ​យក​ពេល​វេលា​ទៅ​អភិវឌ្ឍ​ផ្នែក​ដួង​ចិត្ត និង​ បញ្ញា ដូច​ជា​ប្រើ​ពេល​វេលា​ក្នុង​ការ​ស្រាវជ្រាវ​អានសៀវភៅ ឬ​ទៅ​ស្ដាប់​ធម៌ សន្ទនា​ធម៌ ធ្វើ​សេចក្ដី​ល្អ បំពេញ​ប្រយោជន៍ ដែល​លោក​ហៅ​ថា អនជ្ជកម្ម។

- រួម​សេចក្ដី​មក​សីល​៨ កើតឡើង​មក​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​ឡើង​ខ្ពស់​ពី​លំដាប់​សីល​៥ ដែល​ជា​សីល​ប្រព្រឹត្ត​ទៅ​ដើម្បី​ឲ្យ​មនុស្សនៅ​រួម​គ្នា​ជា​សុខ។ ចំណែក​សីល​៨​វិញ ជួយ​ឲ្យ​ជីវិត​ម្នាក់ៗ​កាន់​តែ​ប្រសើរ រស់​នៅ​ដោយ​មាន​សេចក្ដី​សុខ ដោយ​មិន​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​វត្ថុ សម្ភារៈ ឬ​ថា​មិន​ផ្ញើ​សេចក្ដី​សុខ​ទៅ​សម្ភារៈ។ បើ​មិន​ដូច្នោះ​ទេ ទាល់​តែ​មាន​វត្ថុ​សម្ភារៈ ទើប​សេចក្ដី​សុខ​អាច​កើត​ឡើង​បាន ដូច​ជា​នៅ​ទី​ណា​ដែល​មិន​មាន​ពួក​ មិន​មាន ទី​ដេក​ល្អ​ស្អាត​ក៏​មិន​អាច​ទៅ​បាន តែ​បើ​ទៅ​បាន​ក៏​ជាទុក្ខ។ បើ​មនុស្ស​ដែល​មិន​ផ្ញើ​សេចក្ដី​សុខ​ទៅ​លើ​សម្ភារៈ ទោះ​ទៅ​ទី​ណាៗ​ក៏​បាន និង មាន​សេចក្ដី​សុខ​ដោយ​មិន​ចាំ​បាច់​មាន​សម្ភារៈ​ប្រសើរ​ៗ​ទាំង​នោះ ងាយ​ក្នុង​ការ​បំពេញ​សេចក្ដី​ល្អ ជា​គុណ ជា​បុណ្យ ទើប​ជីវិត​កាន់​តែ​មានឥស្សរៈ​ច្រើន​ឡើង ធូរ​ស្រាល មិន​លំបាក អាច​សម្រេច​កិច្ច​ការងារ​បាន​គ្រប់​យ៉ាង។

- ដូច្នេះ ជីវិត​ដែល​បាន​អភិវឌ្ឍ​ហើយ រឹត​តែ​មាន​ឱកាស​អភិវឌ្ឍ​ខ្លួន​ឯង​ច្រើន​ឡើង នឹង​អាច​ជួយ​ដល់​អ្នក​ដទៃ​បាន​កាន់​តែ​ច្រើន​ដែរ។ វត្ថុ​សម្ភារៈ​ណា​ដែល​បាន​មក​លើស​ពី​សេចក្ដី​ត្រូវ​ការ​ បរិភោគ​ប្រើ​ប្រាស់​រឹង​រឹត​តែ​ច្រើន មាន​ប៉ុនណា​ក៏​មិន​ល្មម​បាន​ឡើយ ទីបំផុត​មាន​សេចក្ដី​ដណ្ដើម​ពី​អ្នក​ដទៃ បៀត​បៀន​អ្នក​ដទៃ ធ្វើ​ឲ្យ​អ្នក​ដទៃ​ក្ដៅ​ក្រហាយ ព្រោះ​តែ​ខ្លួន​ឯង​មិន​ចេះ​ស្កប់ស្កល់ មាន​ប៉ុនណា​ក៏​មិន​អាច​នៅ​ជា​សុខ ជា​អ្នក​រក​សេចក្ដី​សុខ​បាន​ដោយ​លំបាក។ តែ​បើ​ការអភិវឌ្ឍ​ចម្រើន​ឡើង សេចក្ដី​សុខ​ដែល​ទាក់ទង​ទៅ​នឹង​វត្ថុ​សម្ភារៈ​ក៏​ថយ​ចុះ។ សូម្បី​មាន​បន្តិច​បន្តួច​ក៏​អាច​ទៅ​ជា​សុខ​បាន។ តែ​យើង​ពូកែ យើង​អាច​រក​បាន​ច្រើន កាល​ដែល​រក​បាន​ច្រើន​ក៏​យក​ទៅ​ជួយ​សង្គ្រោះ​ញាតិ​មិត្ត បងប្អូន និង សង្គម ក្លាយ​ទៅ​ជាអំពើ​ល្អ។

- ដូច​សេចក្ដីថា ខ្លួន​ឯង​ស្វែង​រក​សេចក្ដី​សុខ​បាន​ដោយ​ ងាយ និង ជួយ​អ្នក​ដទៃ​ឲ្យ​បាន​សេចក្ដី​សុខ​ផង ឬ​ថា​នៅ​ជា​សុខ​ដោយ​ងាយ​ប្រើប្រាស់​តិច​ ធ្វើ​ប្រយោជន៍​បាន​ច្រើន។

ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៥៣៦ ដង)
សេច​ក្តី​សុខ​របស់​មនុស្ស​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤៥៧ ដង)
អនត្តាទំនាស់ជាមួយកម្ម​ឬទេ
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០១២ (អាន: ១១,៩៣៣ ដង)
ស្តាប់ការអាន និងពន្យល់ចំពោះគម្ពីរព្រះត្រៃបិដកលេខ១៦ របស់លោកគ្រូ អឿ សៅ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,៦៦៤ ដង)
អាត្មាអញ​ម្នាក់ឯង​ នឹង​ស្រោច​ស្រប់​ខ្លួន​ចង្រ្កម​ ក្នុង​ព្រៃ​ត្រ​ជាក់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.56
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿