អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦១៧ ដង)
ហេតុដែលជារឿងតពៀរ និងរម្ងាប់ពៀរ

|
ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្ដែង ហេតុជាគ្រឿងតនៃពៀរ និងហេតុជាគ្រឿងស្ងប់រម្ងាប់នៃពៀរ ថា៖
ន ហិ វេរេនវេរានិ សម្មន្តីធ កុទាចនំ អវេរេន ច សម្មន្តី ឯស ធម្មោ សនន្តនោ។ សេចក្ដីថា៖ ក្នុងកាលណាៗ ក៏ដោយ ធម្មតាពៀរទាំងឡាយក្នុងលោកសន្និវាសនេះ មិនដែលស្ងប់រម្ងាប់ដោយការចងពៀរឡើយ; ដោយពិត ពៀរទាំងឡាយតែងស្ងប់រម្ងាប់ដោយការមិនចងពៀរ, ធម៌នេះ ជាធម៌ចាស់មានយូរណាស់មកហើយ។ អធិប្បាយចំពោះតែបទដែលទាក់ទងគ្នា ដោយរឿងខន្តីសេចក្ដីអត់ធន់ម្យ៉ាង ដូចតទៅនេះ៖ បណ្ដាបទទាំងឡាយ ត្រង់បទថា អវេរេន ច សម្មន្តិ ដូច្នេះ មានសេចក្ដីថា ពៀរដែលនឹងស្ងប់រម្ងាប់ ឈប់ចងគ្នាទៅវិញទៅមកនោះ លុះតែមានទឹកចិត្តយ៉ាងត្រជាក់វិសេសគឺ ខន្តី ( សេចក្ដីអត់ធន់ ) មេត្តា ( សេចក្ដីស្រឡាញ់ ) ឬមានយោនិសោមនសិការ និងបច្ចវេក្ខណញ្ញាណ គឺយកចិត្តទុកដាក់ដោយយោបល់ ពិចារណាឲ្យឃើញទោសនៃសេចក្ដីក្រោធខឹង និង គុណានិសង្ឃនៃសេចក្ដីអត់ធន់ ទើបពៀរនោះស្ងប់រម្ងាប់ទៅបាន; មានគួរនាដូចទីកន្លែងណាមួយ ដែលប្រឡាក់ដោយរបស់មិនស្អាតមានទឹកមាត់ជាដើម លុះតែគេយកទឹកដែលថ្លាទៅដុសលាង ទើបជ្រះស្អាត មានក្លិនល្អដូចដើមទៅវិញបាន។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |