អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៧៧៥ ដង)
ទឹកភ្នែកស្ដ្រីប្ដីប្រច័ណ្ឌ

|
ទឹកភ្នែកស្ដ្រីប្ដីប្រច័ណ្ឌ
ការហួងហែង ថែរក្សាភរិយាគឺជាការល្អណាស់សម្រាប់ស្វាមីគ្រប់រូប ដែលចេះបំពេញតួនាទីខ្លួនឯង ក្នុងការគ្រប់គ្រងគ្រួសារឲ្យបានល្អ តែសូមកុំហួងហែងហួសកម្រិតដល់ថ្នាក់ប្រច័ណ្ឌផ្កាប់មុខ បិទសិទ្ធសេរីភាពភរិយាមិនឲ្យធ្វើអ្វីបានឲ្យសោះ ព្រោះពេលបច្ចុប្បន្នស្ត្រីគឺមានសិទ្ធស្មើនឹងបុរស បុរសអាចធ្វើអ្វីបាន ស្ត្រីក៏អាចធ្វើបានដូចគ្នា (ដែលថាធ្វើបានក្នុងទីនោះ មិនមែនបានន័យថា បុរសអាចមានស្រីថ្មីបាន ស្ត្រីក៏អាចមានប្រុសថ្មីបាន ដូចគ្នានោះទេ គឺសំដៅយកការងារ ព្រោះស្ត្រីខ្មែរ មិនអាចធ្វើដូចជាស្ត្រីអ៊ឺរ៉ុបបានឡើយ)។ ការប្រច័ណ្ឌ គឺជាជម្ងឺមួយ មានសភាពធ្ងន់បំផុតដែលមិនអាចព្យាបាលជា ហើយឃាតកម្ម ស្វាមីសម្លាប់ភរិយាដែលមាននៅក្នុងប្រទេសកម្ពុជា នាសព្វថ្ងៃ ភាគច្រើន កើតឡើងដោយសារការប្រច័ណ្ឌរបស់ស្វាមីដែរ ហើយគ្រួសារមានបញ្ហាមិនឈប់ឈរ ភរិយារងទុក្ខវេទនា ស្រក់ទឹកនេត្រារៀងរាល់ថ្ងៃ ក៏ដោយសារតែប្ដីប្រច័ណ្ឌ ឈ្លោះប្រកែក ទាស់ទែងខ្វែងគំនិតគ្នាគ្មានស្រាកស្រាន្ត។ ដូច្នេះ ខ្ញុំសូមផ្ដាំជាចុងក្រោយថា រវាងស្វាមី និងភរិយា បើស្គាល់តួនាទីរៀងខ្លួន មិនប្រព្រឹត្តបំពានតួនាទីរបស់ភរិយា ឬក៏ស្វាមី និងចេះយល់ចិត្តគ្នា ឲ្យតម្លៃគ្នាទៅវិញទៅមក ជាពិសេសមានភាពស្មោះត្រង់ចំពោះគ្នា និងគ្នាគឺមិនចេះឈ្លោះគ្នាឡើយ ហើយក៏មិនចេះប្រច័ណ្ឌគ្នាដែរ ព្រោះមានការទុកចិត្តគ្នាទៅវិញទៅមក។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |