អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៦៦០ ដង)
ពាក្យសម្រាប់ក្រើនកឋិនទី១និង២

|
ពាក្យសម្រាប់ក្រើនកឋិនទី១
ភន្តេ បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើនរីឯអង្គកឋិនទាននេះជារបស់អស់លោកអ្នកពុទ្ធបរិស័ទទាំងឡាយ............ ជាប្រធានសុទ្ធសឹងតែពុទ្ធមាមិកជន ប្រកបដោយបសាទសទ្ធានិងកុសលចេតនាជាអសង្ខារិកជ្រះថ្លាចំពោះគុណព្រះរតនត្រ័យទាំងបីបានបំពេញនូវបុញ្ញកិរិយាវត្ថុចេះលៃលកយកធនធាន ដែលគ្មានខ្លឹមសារ ធ្វើឲ្យជារបស់មានខ្លឹមសារ កប់ទុកក្នុងព្រះពុទ្ធសាសនា ដើម្បីជាទ្រព្យមត៌ក សម្រាប់ប្រើប្រាស់ទៅក្នុងភពខាងមុខទៀតបានស្រុះស្រួលបបួលគ្នាផ្ដួចផ្ដើមបង្កើនកឋិនទាននេះឡើង ព្រមទាំងហែហមដ៏ឧឡារិកគគ្រឹកគ្រេងតាមមាគ៌ា ដើម្បីនឹងយកមកវេរ ថ្វាយព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់ត្រីមាសក្នុងវត្ត......... នេះហាក់ដូចជាសំពត់កោសេយ្យពស្ត្រអណ្ដែតត្រសែតព្ធដ៏អាកាសវេហានភាល័យ ហើយធ្លាប់ចុះមកក្នុងកណ្ដាលជំនុំសង្ឃទានស្មោះ ឥតមានចំពោះអង្គណាមួយឡើយ។ បើអង្គណាមួយ មានត្រៃចីវរទុព្វលភាព ដាច់ដាច មិនអាចប្រើប្រាស់បានហើយចេះនូវ អានិសង្ស៥ ចាំនូវមាតិកា៨ បលិពោធ២ អនត្ថតាការៈ២៤ អត្ថតាការៈ១៧ អាចញ៉ាំងសង្ឃឲ្យត្រេកអរដោយ កឋិនត្ថារកិច្ចបាន ក៏សូមមានព្រះពុទ្ធដីកា ឆ្លើយមកចុះ នោះព្រះសង្ឃនឹងអបលោកសំពត់កឋិនទាន ដល់ព្រះករុណាអង្គនោះ ដោយញត្តិទុតិយកម្ម វាចា ក្រាលគ្រងដូច តទៅ៖ (ភិក្ខុទី១) ប្រកាសសង្ឃចង់ហើយត្រូវឈប់បង្អង់ ២-៣នាទីសិន សឹមភិក្ខុទី២ប្រកាសសង្ឃតទៅទៀត។ ពាក្យសម្រាប់ក្រើនកឋិនទី២ ភន្តេ បពិត្រព្រះគម្ដែងសង្ឃដ៏ចម្រើន ខ្ញុំព្រះករុណាជាអ្នកតំណាងសង្ឃគ្រប់ព្រះអង្គក្នុងឱកាសនេះ សូមពិតព្រះថេរដីកាចំពោះព្រះសង្ឃគ្រប់ព្រះអង្គសូមទានជ្រាប។ យើងខ្ញុំទាំងអស់សុទ្ធសឹងតែមានត្រៃចីវរល្មមគ្រប់គ្រាន់នឹងប្រើប្រាស់ហើយប៉ុន្តែតាមយោបល់របស់ខ្ញុំព្រះករុណាយល់ឃើញតែព្រះ......... ទើបសមគួរនឹងក្រាលគ្រងនូវសំពត់កឋិននេះ ដោយហេតុថាលោកអ្នកចេះនូវអានិសង្ស៥ ចាំនូវមាតិកា ៨ បលិពោធ២ អនត្ថតាការៈ២៤ អត្ថតាការៈ១៧ ហើយឆ្លៀតឆ្លាតក្នុងកឋិនអាចញ៉ាំងសង្ឃឲ្យត្រេកអរបាន។ ហេតុនេះហើយបើព្រះសង្ឃគ្រប់ព្រះអង្គយល់ឃើញថាសមគួរដូចជា បកាសនវាចាដែល ខ្ញុំព្រះករុណាបានថ្លែងមកនេះ ក៏សូមបញ្ចេញនូវសញ្ញាថា សាធុ ឲ្យព្រមៗ គ្រប់អង្គទៅហោង។ ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ |