30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៤,៦១៧
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៤៧២,១៦៨
សរុប ៣៨៩,៥៥៤,៦៥២
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,២៣៨ ដង)

អធិប្បាយ សតិ



 
អធិប្បាយ សតិ

សតិ ជាធម៌សំខាន់​បំផុត​ខាង​ឯ​ចិត្ត​ឲ្យបរិសុទ្ធ​ហ្មត់ចង់​ល្អ, ព្រះបរមសាស្ដា​ជាម្ចាស់​ទ្រង់​ត្រាស់​ទេសនា​ថា៖

ឯកាយនោ អយំ ភិក្ខវេ បត្តោ សត្តានំ
វិសុទ្ធិយា សោកបរិទេវានំ សមតិក្កមាយ
ទុក្ខទោមនស្សានំ អត្ថង្គមាយ ញាយស្ស
អធិគមាយ និព្វានស្ស សច្ឆិកិរិយាយ


សេចក្ដីថា៖ នែ៎ភិក្ខុទាំងឡាយ! ផ្លូវ​នេះ​ជា​ផ្លូវ​ទី​ទៅ​តែ​ម្នាក់​ឯង ដើម្បី​សេចក្ដី​បរិសុទ្ធ​របស់​សត្វ​ទាំង​ឡាយ ដើម្បី​កន្លង​បង់​នូវ​សេចក្ដី​សោក​ស្រណោះ​អាឡោះ​អាល័យ និង​សេចក្ដី​ខ្សឹកខ្សួល​ទាំង​ឡាយ ដើម្បី​រំលត់​នូវ​ទុក្ខ​និង​ទោមនស្ស​ទាំង​ឡាយ​ដើម្បី​ត្រាស់​ដឹង​នូវ​ធម៌​ដែល​គួរ​ត្រាស់​ដឹង ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះនិព្វាន

យទិទំ ចត្តារោ សតិបដ្ឋានា

ផ្លូវ​នោះ​គឺ សតិបដ្ឋាន ៤។
 
សតិបដ្ឋាន ៤

១- កាយានុបស្សនាសតិបដ្ឋាន តម្កល់សតិ​ពិចារណា កាយជាអារម្មណ៍
២- វេទនា​នុបស្សនាសតិបដ្ឋាន តម្កល់សតិ​ពិចារណា វេទនា​ជាអារម្មណ៍
៣- ចិត្តានុបស្សនាសតិបដ្ឋាន តម្កល់​សតិ​ពិចារណា ចិត្ត​ជា​អារម្មណ៍
៤- ធម្មានុបស្សនាសតិបដ្ឋាន តម្កល់​សតិ​ពិចារណា ធម៌​ជា​អារម្មណ៍។

ឯវិធី​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រដៅ​ឲ្យ​ពិចារណា​នោះ​មាន​ន័យ​ច្រើន​ជា​អនេក តែ​បើ​ស្រង់​យក​តែ​ចំណែក​ដែល​ដូច​គ្នា​ទាំង ៤ យ៉ាង​នោះ​មក​សម្ដែង ក៏​គឺ​ពិចារណា​ឲ្យ​ឃើញ​ថា៖ កាយ​នេះ​គ្រាន់​តែ​ជាកាយ, វេទនា​គ្រាន់​តែ​ជា​វេទនា, ចិត្ត​គ្រាន់​តែ​ជា​ចិត្ត, ធម៌​គ្រាន់​តែ​ជាធម៌, មិន​មែន​ជាសត្វ ជា​បុគ្គល​ជា​តួ​ខ្លួន​ទេ គួរ​កុំ​ប្រកាន់ កុំ​ស្អប់ កុំ​ស្រឡាញ់​សោះ​ឡើយ ដូច្នេះ​ជាដើម។

កាល​បើ​កំពុងតាំង​សតិ​កំណត់​អារម្មណ៍​ទាំង ៤ ប្រការ​ដូច​ថា​មក​នេះ ចិត្ត​ក៏​នឹង​ជាប់​នៅ​តែ​ក្នុង​កុសល​ធម៌​ម្យ៉ាង បើ​ចិត្ត​ជាប់​នៅ​ក្នុង​កុសល​ធម៌​ហើយ ឧបក្កិលេស​ដែល​ជា​អកុសល​ក៏​រក​ឱកាស​នឹង​កើត​ឡើង​គ្មាន កាល​បើ​ដូច្នោះ ចិត្ត​ក៏​នឹង​ប្រាសចាក​គ្រឿងសៅហ្មង ដល់​នូវ​សេចក្ដី​ជ្រះថ្លា​ជា​ខណៈ​ៗ ដោយ​លំដាប់​ទៅ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,៨៦៣ ដង)
សរុបសេចក្ដី​កាយកម្ម វចីកម្ម មនោកម្ម
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ២៦,២០៧ ដង)
យើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៥,៨៩៦ ដង)
ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១១,៧៤៤ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា មាន​ចិត្ត​រីក​រាយ​ បាន​ថ្វាយ​ផ្កា​ ១​ ក្តាប់
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៦៤៣ ដង)
មិន​គួរ​ប្រឹងប្រែង​ក្នុង​អំពើ​លាមក​ទាំង​ពួង​ទេ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៩៣២ ដង)
ទ្រឹស្តី​កម្ម​ជា​ទ្រឹស្តី​ដែល​និយាយ​អំពី​ហេតុ​និង​ផល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.88
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿