30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៩,៥៥៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៥០,១៧១
សរុប ៣៨៩,៧៣២,៦៥៥
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៥២១ ដង)

លក្ខណៈ​បុគ្គល​មាន​សតិ​សម្បជញ្ញៈ



ស្តាប់សំឡេង

 

ឯ​លក្ខណៈ​​នៃ​បុគ្គល​ដែល​ប្រកប​ដោយ​សតិសម្បជញ្ញៈនោះ​ដូច្នេះ​គឺ៖ភិក្ខុដែល​ប្រកប​ដោយ​សតិ​សម្បជញ្ញៈ​នោះ កាល​ដែល​នឹង​ឈាន​ទៅ​ខាង​មុខ​ខាង​ក្រោយ ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា ៖ ឥឡូវ​នេះ អាត្មាអញ​កំពុង​ឈាន​ទៅ​ខាង​មុខ​ថយ​ទៅខាង​ក្រោយ ។ កាល​នឹង​ឱន​កាយ​ទៅ​មុខ​ក្ដី ផ្ងារ​កាយ​ទៅ​ក្រោយ​ក្ដី ក្រឡេក​មើល​ទៅ​មុខ​ក្ដី ទៅ​ឆ្វេង​ក្ដី ទៅ​ស្ដាំ​ក្ដី​ ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ អាត្មា​អញ​កំពុង​ឱន​កាយ​ទៅ​មុខ ផ្ងារ​កាយ​ទៅ​ក្រោយ ក្រឡេក​មើល​ទៅ​មុខ​ទៅ​ក្រោយ ឬ​ទៅ​ឆ្វេង ទៅស្ដាំ។

កាល​ដែល​នឹង​បត់​ដៃ​ទៅ​ឆ្វេង-ស្ដាំចូលក្ដី បត់​ជើងឆ្វេង-​ស្ដាំចូលក្ដី ក៏មាន​ស្មារតី​ដឹង​ខ្លួន​ថា ៖ ឥឡូវ​នេះ អាត្មា​អញ​កំពុង​បត់​ដៃឆ្វេង-ស្ដាំចូល បត់​ជើង​ឆ្វេង-ស្ដាំ​ចូល។ កាល​ដែល​នឹង​លាដៃ​ឆ្វេង-ស្ដាំ​ចេញ​ក្ដី លាជើងឆ្វេង-ស្ដាំ​ចេញ​ក្ដី ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ អាត្មាអញ​កំពុងលា​ដៃឆ្វេង​-ស្ដាំចេញ លាជើងឆ្វេង​-ស្ដាំ​ចេញ។ កាល​ដែល​នឹង​ប្រើប្រាស់​សង្ឃាដី ឬ​បាត្រ ចីវរ ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ អាត្មា​អញ​កំពុង​ប្រើ​សង្ឃាដី បាត្រ ចីវរ។

កាល​ដែល​នឹង​ឆាន់​ចង្ហាន់​ឬ​ឆាន់​ទឹក​នឹង​ទំពា ឬ​ស្រូប ហិត លិទ្ធ ភ្លក្សរបស់​អ្វីៗ ក៏​មានស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ អាត្មាអញកំពុងឆាន់​ចង្ហាន់ ឆាន់​ទឹក ទំពា ស្រូប ហិត លិទ្ធ ភ្លក្ស​របស់​នោះៗ។ កាល​ដែល​បន្ទោបង់​ឧច្ចារៈ​​ បស្សាវៈ ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ​អាត្មាអញ​កំពុង​បន្ទោបង់​ឧច្ចារៈ បស្សាវៈ។ កាល​ដឹង​ដើរ​ ឈរ ដេក អង្គុយ ភ្ញាក់ និយាយស្ដី ស្ងៀម ក៏​មាន​ស្មារតី​ដឹង​ខ្លួន​ថា៖ ឥឡូវ​នេះ អាត្មាអញកំពុង​ដើរ ឈរ ដេក អង្គុយ ភ្ញាក់ និយាយស្ដី ស្ងៀម ។ 
ភិក្ខុ​ដែល​ឃើញ​ភ័យ​ក្នុងវដ្ដសង្សារ រមែង​ជា​អ្នក​ប្រកប​ដោយ​សតិសម្បជញ្ញៈ ដូច​ថា​មក​នេះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៤៤៤ ដង)
សំនួរចម្លើយ អំពី​ព្រះត្រៃសរណគមន៍
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៥,៣៨១ ដង)
ទឹក​ចិត្ត​មាន​តម្លៃ​ជាង​ទឹក​ប្រាក់​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.55
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿