30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦២,០៧៩
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦១២,៦៩៧
សរុប ៣៨៩,៦៩៥,១៨១
អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៩,៣០៨ ដង)

ទឹកភ្នែក​ស្ដាយ​កំហុស​របស់​កូន



 
ទឹកភ្នែក​ស្ដាយ​កំហុស​របស់​កូន

កំហុសឆ្គង​ទាំង​ឡាយ ​ដែល​កូនធ្វើ​ខុស​ចំពោះម៉ែ ឲ្យ​កូន​សុំទោស​ផង​ណាម៉ែ កូនស្ដាយ​ណាស់​នូវ​រាល់​អំពើ​ដែល​កូន​ធ្វើ​ទៅ​មិន​បាន​គិត ធ្វើ​ឲ្យ​ម៉ែ​ពិបាក​ចិត្ត យំសោក​សង្រេង​ព្រោះកូន។ ពី​មុន​កូន​តែង​មើល​រំលង​ម៉ែ​ កូន​មិន​បា​ន​ដឹង​ថា​ម៉ែ គឺ​ជា​អ្នក​មាន​គុណ​កម្រិត​ណា​សម្រាប់​កូន​ទេ កូន​ធ្វើ​​ឲ្យ​ម៉ែ​យំ​គ្រប់​ពេល​វេលា កូន​មិន​ដែល​មាន​ចិត្ត​នឹក​អាណិត​ម៉ែ​ឡើយ តែ​ពេល​នេះ​ទើប​កូន​ដឹង​ថា ទឹក​ភ្នែក​ម៉ែ​មាន​តម្លៃ​ប៉ុន​ណា​សម្រាប់​កូន កូន​តែង​គិត​ខុស​ចំពោះ​ទឹក​ភ្នែក​ម៉ែ កូន​មើល​ងាយ​ទឹក​ភ្នែកម៉ែ ថា ម៉ែ​មិន​ដឹង​ជា​ដម្សត់​ខ្លួន​ស្អី​ទេ ថ្ងៃ​ណា​ក៏​ឃើញ​តែ​យំ តែ​ពេល​នេះទើប​កូន​ដឹង​ថា ទឹក​ភ្នែក​ដែល​ស្រក់​ហូរ​មក​ គឺ​មិន​មែន​ចេះ​តែ​ស្រក់​មក​ដោយ​ងាយៗ​នោះ​ទេ ព្រោះ​តែ​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​ខ្លាំង ទើប​ចេះ​តែ​បណ្ដោយ​ឲ្យ​ទឹក​ភ្នែក​ហូរ​មក ដោយ​ហាម​ឃាត់​មិន​បាន។

កូន​ចាំ​បាន​ ពេល​មួយ​ដែល​កូន​ធ្វើ​ខុស​ធ្ងន់ ដែល​មិន​អាច​លើក​លែង​ទោស​ឲ្យ​បាន តែ​ម៉ែ​មិន​និយាយ​មួយ​ម៉ាត់​ពេល​ដែល​ឃើញ​ម៉ែ​មិន​និយាយ​ដូច្នេះ ទឹក​ភ្នែក​ស្ដាយកំហុស​របស់​កូន​ស្រក់​មក​ដោយ​គ្មាន​ការ​តាំង​ចិត្តទុក​ជាមុន។

អ្នកម្ដាយអើយរ៉ាអាសូរក្រៃ គ្មានថ្ងៃអើយរ៉ាសុខនឹងគេ
គ្រប់ពេលអើយរ៉ាគ្មានទំនេរ រិះរេអើយរ៉ាថែបុត្រថ្លៃ។
ព្រលឹមអើយរ៉ាទល់ព្រលប់ គ្មានឈប់អើយរ៉ាសរៀងរាល់ថ្ងៃ
ថ្នាក់ថ្មមអើយរ៉ាបុត្រពិសី ភក្ដីអើយរ៉ាស្មោះស្ម័គ្រពិត។
កូនស្ដាយ​អើយរ៉ា​នូវកំហុស ធ្វើ​ខុស​អើយយ៉ាមិនបានគិត
ខុស​កាយ​អើយរ៉ាវាចាចិត្ត គ្មាន​គិត​អើយរ៉ាថាខុសឡើយ។
បើម៉ែអើយរ៉ាល្អម្លឹងៗ មិនខឹងអើយរ៉ាបុត្រត្រាណត្រើយ
តែកូនអើយរ៉ាមិនដឹងឡើយ ខុសហើយអើយរ៉ាតែមិនកែ។
ពេលនេះអើយរ៉ាណាអ្នកម្ដាយ កូនស្ដាយអើយរ៉ាឥតល្ហើយល្ហែ
ស្ដាយចិត្តអើយរ៉ាម៉ែខំថែ កូនបែរអើយរ៉ាមើលរំលង។
ទឹកភ្នែកអើយរ៉ាស្ដាយកំហុស ហូរច្រោះអើយរ៉ាជ្រែកបេះដូង
សោកស្ដាយអើយរ៉ាសែនសៅហ្មង ក្នុងទ្រូងអើយរ៉ាអាណិតម៉ែ។

ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៤២៤ ដង)
បូជនីយដ្ឋាននៃដែនលង្កាទ្វីប
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៤,៦៣២ ដង)
ឧបនិស្ស័យ​ក្នុងផ្នួស ម្លប់ធម៌វិន័យ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៧,៧២៤ ដង)
កា​រសាក​សួរ​អំពី​ព្រះ​ចន្ទ​​ និង​ព្រះ​អា​ទិត្យ
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ១០,៧១៧ ដង)
ឈ្នះ​និង​សុខ (រឿងក្នុងគ្រួសារ)
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,១៩៦ ដង)
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.76
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿