អានអត្ថបទ
ផ្សាយ : ០៧ មេសា ឆ្នាំ២០១៤ (អាន: ១១,២១២ ដង)
សេចក្តីថ្លែងអំណរគុណចំពោះសប្បុរសជនបានចូលរួមការងារផ្សាយផ្ទាល់សំឡេងព្រះធម៌ទៅកាន់ស្ថានីយ៍វិទ្យុ

|
អស់រយៈកាលកន្លងមកហើយ ដែល៥០០០ឆ្នាំបានធ្វើការងារផ្សាយផ្ទាល់វីដេអូព្រះធម៌តាមប្រព័ន្ធ USTREAM ដែលបានផ្តល់លទ្ធភាពកាន់តែងាយស្រួលដល់ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសបានតាមដានទស្សនានិងស្តាប់ការបង្រៀន និងសម្តែងព្រះធម៌ នៃអគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
ប៉ុន្តែដោយមូលហេតុមួយចំនួនដែលធ្វើការរំខានខ្លះៗនៅពេលតាមដាននូវព្រះធម៌ គឺមានការផ្សាយពាណិជ្ជកម្មខ្លះៗ (ក្នុងកំឡុងពេលកំពុងស្តាប់) ម៉្យាងតំបន់ខ្លះនៅក្នុងប្រទេស ខេត្តមួយចំនួន មានល្បឿនអ៊ីនធឺណែតយឺត ក៏មិនអាចបើកទស្សនាបានស្រួល ។ អ៊ីចឹងហើយ ខ្ញុំក៏បានរិះរកមធ្យោបាយផ្សេង ដើម្បីផ្សាយតែសម្លេងព្រះធម៌ (គ្មានវីដេអូ) ដើម្បីគោលដៅចម្បង គឺផ្សាយទៅកាន់ស្ថានីយ៍វិទ្យុកល្យាណមិត្ត នៅខេត្តបាត់ដំបង និងស្ថានីយ៍វិទ្យុមេត្តា ៩២.៥ នៅវត្តនិគ្រោធវ័នគល់ទទឹង និងដើម្បីពុទ្ធបរិស័ទទូទៅបានស្តាប់តែសម្លេងសុទ្ធផងដែរ ។ បុណ្យមាន ហេតុបច្ច័យប្រជុំគ្រប់គ្រាន់ ទើបការងារសម្រេចបាន ក្រោមការយកចិត្តទុកដាក់ដ៏បរិសុទ្ធរបស់ពុទ្ធបរិស័ទនៅសហរដ្ឋអាមេរិកដែលរាយនាមដូចខាងក្រោមបានរ៉ាប់ជាវសម្ភារៈតាមសេចក្តីត្រូវការរបស់ខ្ញុំ សម្រាប់ការងារដ៏ថ្លៃថ្លានេះ ៖ ១. លោកពូ ឧបាសក ប៊ូ ហោនាង និង ឧបាសិកា អ៊ឹង រិទ្ធារី ព្រមទាំងបុត្រធីតា និងអ្នកម្តាយ ឧបាសិកា ធឹក ស្រ៊ន ២. ឧបាសិកា យក់ ស៊ីម៉ូរា ព្រមទាំងបុត្រី ៣. ឧបាសិកា ម៉ី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា ៤. ឧបាសក យែម សំណាង និង ឧបាសិកា យែម ឡរ៉ា ព្រមទាំងបុត្រ និងអ្នកម្តាយ ឧបាសិកា សៅ ថុន ៥. ឧបាសិកា សេក ឆវី និងអ្នកម្តាយ ឧបាសិកា យន់ លៀងស៊ីម ព្រមទាំងបុត្រធីតា ៦. ឧបាសក ម៉ៅ វង្ស និង ឧបាសិកា ឆាន់ កាន់ជួង ព្រមទាំងបុត្រធីតា ឱកាសនេះផងដែរ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ ឧបាសិកា ជា សុណាវី ដែលបានរ៉ាប់ក្នុងតម្លៃជាវកាបូបដាក់សម្ភារៈផ្សាយផ្ទាល់មានកាម៉េរ៉ាជាដើម រួមទាំងពុទ្ធបរិស័ទទាំងអស់ដែលតែងតែចូលរួមការងារធម្មទានរបស់៥០០០ឆ្នាំ ។ ជាពិសេស ចំពោះ លោកម្ចាស់ បញ្ញាបជ្ជោតោ ទេព-បញ្ញា ដែលលោកម្ចាស់មានសេចក្តីព្យាយាមដ៏ឯកក្នុងការឲ្យប្រព្រឹត្តទៅបាននូវការងារនេះ ។ អានបន្ថែមអំពីការងារផ្សាយផ្ទាល់របស់៥០០០ឆ្នាំ ដោយ៥០០០ឆ្នាំ |