30
ថ្ងៃ សៅរ៍ ទី ៣០ ខែ កញ្ញា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១០៤,៣៣៧
Today
ថ្ងៃម្សិលមិញ ២៧២,៥៥៣
ខែនេះ ៥,៩៣៨,៥៧០
សរុប ៣៤២,៤៨៧,៩០២
Flag Counter
អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៤,៦៦៦ ដង)

ចតុរង្គសន្និបាត



 
នមត្ថុ រតនត្តយស្ស
ចតុរង្គសន្និបាត

ឱវាទបាតិមោក្ខគាថា

សព្វបាបស្ស អករណំ
កុសលស្សូបសម្បទា
សចិត្តបរិយោទបនំ
ឯតំ ពុទ្ធានសាសនំ
ខន្តិ បរមំ តបោ តីតិក្ខា
និព្វានំ បរមំ វទន្តិ ពុទ្ធា
ន ហិ បព្វជិតោ បរូបឃាតី
សមណោ ហោតិ បរំ វិហេឋយន្តោ
អនូបវាទោ អនូបឃាតោ
បាតិមោក្ខេ ច សំវរោ
មត្តញ្ញុតា ច ភត្តស្មឹ
បន្តញ្ច សយនាសនំ
អធិចិត្តេ ច អាយោគោ
ឯតំ ពុទ្ធាចសាសនំ។


ព្រះបរមពុទ្ធោវាទ ៣ គាថានេះ ឈ្មោះ​ថា ឱវាទបាតិមោក្ខ ជាព្រះ​ឱវាទ​មានសេចក្ដី​វិសេស​ ១១ ប្រការ ដូច​ន័យ​ដែល​ចែក​ជា​កណ្ឌ ៗ តទៅ​នេះ​គឺ

១- សព្វបាបស្ស អករណំ ការ​មិន​ធ្វើ​អំពើ​បាប​ទាំង​ពួង
២- កុសលស្សូបសម្បទា ការ​បំពេញ​កុសល​ឲ្យ​បរិបូណ៌
៣- សចិត្តបរិយោទបនំ ការ​ញ៉ាំង​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់​នេះ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំង​ឡាយ។
៤- ខន្តិ បរមំ តបោ តីតិក្ខា អធិវាសនខន្តី ពោល​គឺ​សេចក្ដី​អន់ធន់ ជា​តបធម៌​ដ៏​ឧត្ដម
៥- និព្វានំ បរមំ វទន្តិ ពុទ្ធា ព្រះពុទ្ធ​ទាំង​ឡាយ​តែង​សម្ដែង​ថា ព្រះនិព្វាន​ជា​ធម៌​ឧត្ដម
៦- ន ហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋយន្តោ បុគ្គល​ដែល​សម្លាប់​សត្វ​ដទៃ​មិន​ឈ្មោះថា បព្វជិត បុគ្គល​ដែល​បៀតបៀន​សត្វ​ដទៃ​មិន​ឈ្មោះ​ថា សមណៈឡើយ
៧- អនូបវាទោ អនូបឃាតោ ការ​មិន​ពោល​តិះដៀល (​អ្នក​ដទៃ​) ការ​មិន​បៀតបៀន (អ្នក​ដទៃ​)
៨- បាតិមោក្ខេ ច សំវរោ ការ​សង្រួម​ក្នុង​បាតិមោក្ខ
៩- មត្តញ្ញុតា ច ភត្តស្មឹ ភាវៈ​ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភត្ត
១០- បន្តញ្ច សយនាសនំ ទី​ដេក​ទី​អង្គុយ​ដ៏​ស្ងាត់
១១- អធិចិត្តេ ច អាយោគោ ការ​បំពេញ​ព្យាយាម​ក្នុង​អធិចិត្ត។
នេះ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំង​ឡាយ។

ឱវាទ​បាតិមោក្ខ​នេះ ជា​សាសនធម៌​ផ្លូវ​ប្រតិបត្តិ​របស់​ពុទ្ធ​បរិស័ទ​គ្រប់​ចំពូក​ទូទៅ​ទាំង​សាសនមណ្ឌល។ ព្រះបោរាណាចារ្យ​បាន​សម្ដែង​ទុក​ថា ធម្មតា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំង​ឡាយ​ដែល​បាន​ត្រាស់​ដឹង​ក្នុង​អតីត​កាល​កន្លង​ហើយ តាំង​ពី​ព្រះ​វិបស្សី​សម្មាសម្ពុទ្ធ​ជា​ដើម​ក្ដី ព្រះអរហន្តសម្មាសម្ពុទ្ធ​ដែល​នឹង​បាន​ត្រាស់​ក្នុង​អនាគត​កាល​ខាង​មុខ​ក្ដី ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ជា​បរមគ្រូ​របស់​យើង​ទាំង​ឡាយ ដែល​មាន​សាសនោវាទ​រុង​រឿង​នៅ​សព្វ​ថ្ងៃ​នេះ​ក្ដី ព្រះសម្មាសម្ពុទ្ធ​ក្នុង​កាល​ទាំង ៣ តែង​ទ្រង់​ធ្វើ​វិសុទ្ធិ​ឧបោសថសម្ដែង​ឱវាទបាតិមោក្ខ ៣ គាថា​នេះ​ក្នុង​ទី​ប្រជុំ​នៃ​ព្រះសង្ឃសាវ័ក​ដ៏​ប្រសើរ ដែល​ហៅ​ថា ចតុរង្គសន្និបាត (​ការ​ប្រជុំ​សាវ័ក​ប្រកប​ដោយ​អង្គ ៤) ដូច​គ្នាគ្រប់​ៗ អង្គ ផ្សេង​តែ​វារៈ​ដែល​ទ្រង់​សម្ដែង ព្រះអង្គ​ខ្លះ​ច្រើន​ដង ព្រះអង្គ​ខ្លះ​តិច​ដង និង​ផ្សេង​ចំនួន​ភិក្ខុ​ដែល​មក​ប្រជុំ ច្រើន​តិច​ជាង​គ្នា​តាម​កាល ព្រះវិបស្សីសម្មាសម្ពុទ្ធ មាន​ចតុរង្គ​សន្និបាត ៣ ដង គឺ​មាន​ភិក្ខុ​ ៦ លាន ៨ សែនរូប​ម្ដង ១ សែន​រូប​ម្ដង ៨ ហ្មឺន​រូប​ម្ដង ព្រះសិខីសម្មាសម្ពុទ្ធ មាន​ចតុរង្គ​សន្និបាត ៣ ដង គឺ​មាន​ភិក្ខុ​ ១ សែន​រូប​ម្ដង ៨ ហ្មឺន​រូប​ម្ដង ព្រះវេស្សភូ​សម្មាសម្ពុទ្ធ​មានចតុរង្គ​សន្និបាត ៣ ដង គឺ​មាន​ភិក្ខុ ៨ ហ្មឺន​រូប​ម្ដង ៧ ហ្មឺន​រូប​ម្ដង ៦ ហ្មឺន​រូប​ម្ដង ព្រះសម្មាសម្ពុទ្ធ​ជា​បរមសាស្ដារបស់​យើង​មាន​ចតុរង្គសន្និបាត​តែ​ម្ដង ព្រះអរហន្ត​សាវ័ក​ដែល​មក​ប្រជុំ​គ្នា​ក្នុង​គ្រា​នោះ​តែ ១ ២៥០ រូប តិច​ជាង​ព្រះ​សម្មាសម្ពុទ្ធ​ពី​បុរាណ។

ចតុរង្គ​សន្និបាត​របស់​ព្រះសម្មាសម្ពុទ្ធ​ពី​បុរាណ​ដូច្នេះ​គឺ

១- សព្វេ ឯហិភិក្ខូ ភិក្ខុ​ទាំង​អស់​សុទ្ធ​តែ​ជា​ឯហិភិក្ខុ
២- សព្វេ ឥទ្ធិយា និព្វត្តបត្តចីវរា ភិក្ខុ​ទាំង​អស់​សុទ្ធ​តែ​មាន​បាត្រ​និង​ចីវរ​កើត​ឡើង​ដោយ​ឫទ្ធិ
៣- សព្វេ អនាមត្តិតាវ អាគតា ភិក្ខុ​ទាំង​អស់​សុទ្ធ​តែ​មក​ឥតនរណានិមន្ត
៤- បណ្ណសេ ឧបោសថទិវសេ មក​ក្នុង​ថ្ងៃ​ឧបោសថ​ ១៥ កើត។

ចតុរង្គ​សន្និបាត របស់​ព្រះសម្មាសម្ពុទ្ធ​ជា​បរមគ្រូ​នៃ​យើង​នេះ​ដូច្នេះ​គឺ

១- មាឃនក្ខត្តេន យុត្តោ បុណ្ណមីឧបោសថ ទិវសោ ថ្ងៃ​ឧបោសថ​ព្រះចន្ទ​ពេញ​វង់​ប្រកប​ដោយ​ផ្ដាយ​ប្រចាំ​ខែ​មាឃៈ គឺថ្ងៃ ១៥ កើត​មាឃៈ
២- កេនចិ អនាមន្តិតានិ ហុត្វា អត្តនោយេវ ធម្មតាយ សន្និបតិតានិ អឌ្ឍតេរសានិ ភក្ខុសតានិ ភិក្ខុ ១២៥០ រូប ឥត​មាន​នរណា​និមន្ត​ឡើយ ស្រាប់​តែ​មក​ប្រជុំ​គ្នា​តាម​ធម្មតា​របស់​លោក
៣- តេសុ ឯកោ បុថុជ្ជនោ វា សោតាបន្ន សកទាគាមិអនាគាមិសុក្ខវិបស្សអរហន្តេសុ វា អញ្ញតរោ នត្ថិ សព្វេ ឆ អភិញ្ញាវ ភិក្ខុ​អម្បាល​នោះ​ជា​បុថុជ្ជន ឬ​សោតាបន្ន សកទាគាមី អនាគាមី ឬ​ព្រះអរហន្ត​សុក្ខវិបស្សកៈ សូម្បី​តែ​ ១ រូប​ក៏​មិន​មាន សុទ្ធ​តែ​ជា​ព្រះអរហន្ត បាន​អភិញ្ញាណ ៦ គ្រប់​រូប
៤- ឯកោបិ ចេត្ថ សត្ថកេន កេសេ ឆិន្ទិត្វា បព្វជិតោ នាម នត្ថិ សព្វេ ឯហិភិក្ខូយេវ សូម្បី​តែ ១ រូប​ដែល​កោរ​សក់​ដោយ​កាំ​បិត​ហើយ​បួស​ក៏​មិន​មាន សុទ្ធ​តែ​ជា​​ឯហិភិក្ខុ​ទាំង​អស់។

ចតុរង្គសន្និបាត​នេះ ព្រះសម្មាសម្ពុទ្ធ​ជា​បរមគ្រូ​របស់​យើង​ទ្រង់​ធ្វើ​ក្នុង​វត្ត​វេឡុវ័ន។ មាន​ដំណាល​ថា កាល​ដែល​ព្រះអង្គ​សាវ័ក​ទាំង​ពីរ​បួស​ហើយ ព្រះមហាមោគ្គល្លាន​បាន​សម្រេច​អរហត្តក្នុង​ថ្ងៃ​ទី ៧។ ព្រះ​ធម្មសេនាបតី​សារីបុត្ត បាន​សម្រេច​សាវ័ក​បារមី​ញាណ​ក្នុង​ថ្ងៃ​ទី ១៥ នៅ​វេលា​ដែល​បញ្ជូន​ញាណ​ទៅ​តាម​ខ្សែ​ធម្មទេសនា ដែល​ព្រះដ៏មានព្រះភាគ​ទ្រង់​សម្ដែង វេទនាបរិគ្គហសូត្រ ប្រោស​ទីឃនខបរិព្វាជក​ជា​ក្មួយ​របស់​លោក​ក្នុង​ញកគុហាឈ្មោះ សូក​រខាត​លេណៈ នា​ពាក់​កណ្ដាល​ភ្នំ​គិជ្ឈកូដ។ កាល​ដែល​ព្រះដ៏មានព្រះភាគ​ទ្រង់​ជ្រាប​ថា​ព្រះ​ថេរៈ​បាន​សម្រេច​អរហត្ត​ហើយ ព្រះអង្គ​ទ្រង់​ហោះ​ទៅ​តាម​អាកាស​ប្រតិស្ឋាន​ឯវត្ត​វេឡុវ័ន។ ព្រះថេរៈ​បាន​ជ្រាប​ដូច្នោះ ក៏​ហោះ​ទៅ​តាម​អាកាសប្រតិស្ឋាន​ក្នុង​វត្ត​វេឡុវ័ន​ដែរ។ សម័យ​នោះ​ជា​វេលា​ជួប​ជុំ​ប្រកប​ដោយ​អង្គ ៤ ដែល​ហៅ​ថា ចតុរង្គ​សន្និបាត ព្រះដ៏មានព្រះភាគ​ក៏​ទ្រង់​សម្ដែង​ឱវាទបាតិមោក្ខ ក្នុង​ទី​ប្រជុំ​នោះ។

ហេតុ​ដូច្នេះបានជា​ចតុរង្គសន្និបាតនេះ ជាទីនិយម​រាប់​អាន​របស់​អ្នក​ប្រាជ្ញ​ថា​ជា​មហាអស្ចារ្យ និង​ជា​មហា​មង្គល​ប្រសើរ​ កាល​បើ​ដល់​ថ្ងៃ​ពេញ​បូរមី​ខែ​មាឃ ដែល​ជា​ថ្ងៃ​អភិលក្ខិតកាល​ដូច្នេះ​ សប្បុរស​ក៏​នាំ​គ្នា​ចាត់​ចែង​គ្រឿង​សក្ការៈ​ដ៏​ផ្ចិតផ្ចង់ មាន​ប្រទីប​ជ្វាលា​ធូប​ទាន​និង​កម្រង​ផ្កា​ជា​ដើម យក​ទៅបូជា​ចំពោះ​ព្រះស្ដូប​ជាទី​បញ្ចុះ​ព្រះសារីរិកធាតុ និង​ឧទ្ទេសិក​ចេតិយ គឺ​ព្រះពុទ្ធប្បដិមា ដែល​ប្រតិស្ឋាន​ទុក​ជា​គ្រឿង​សំគាល់​ក្នុង​អារាម​ផ្សេងៗ​ ឧទ្ទិស​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​និង​ព្រះអរហន្ត​ទាំង​ឡាយ​ដែល​បរិនិព្វាន​ទៅ​ជា​យូរ​អង្វែង​ហើយ ប្រជុំ​គ្នា​ស្ដាប់​ព្រះសង្ឃ​សូត្រ​ស្វាធ្យាយ និង​ស្ដាប់​ព្រះសទ្ធម្មទេសនា​ជាទី​រលឹក​ដល់​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ពី​បុរាណ និង​ព្រះ​សម្មាសម្ពុទ្ធបរមគ្រូ​របស់​យើង​ទ្រង់​ធ្វើ ចតុរង្គសន្និបាត នោះ​ឯង​តាម​សេចក្ដី​ជឿ​និង​សេចក្ដី​ជ្រះថ្លា​របស់​ខ្លួនៗ ជាប់​ជា​ប្រវេណីត​ៗ មក​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១២,៤២០ ដង)
ការ​សូមស្មាលា​ទោស​នឹង​ព្រះអរិយៈ
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩ (អាន: ១១,០០៧ ដង)
សម្ដី​មនុស្ស​និង​សត្វ​យំ
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២២ (អាន: ២,៤៣៥ ដង)
ព្រះពុទ្ធប្រព្រឹត្តដើម្បីប្រយោជន៍ដល់សត្វលោក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿