អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ១០,៤២៣ ដង)
បុញ្ញនិធិ

|
បុញ្ញនិធិ
កូនៗទាំងឡាយចូរចាំថា បុញ្ញនិធិ នេះជាឈ្មោះមួយដ៏ល្អសម្រាប់កូនៗ គួរតែចាំទាំងអស់គ្នាព្រោះវាមានសារៈប្រយោជន៍ជាច្រើនសម្រាប់ខ្លួនរបស់កូន និងអ្នកដទៃផងណាកូន។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា ឯស ទេវមនុស្សានំ សព្វកាម ទនោ និធិ យំ យំ ទេវាភិបត្ថេន្តិ សព្វមេតេន សព្តតិ កំណត់ទ្រព្យ គឺបុណ្យនេះឯងរមែងជួយឲ្យសព្វសត្វដែលប្រាថ្នាបានដល់នូវភាពជាទេវតា គឺបុណ្យនេះឯងរមែងជួយឲ្យសត្វដែលប្រាថ្នាផលណាៗក៏រមែងបានផលទាំងពួកនោះដោយបុញ្ញឫទ្ធិនេះ និធិ ប្រែថាកំណប់ទ្រព្យ តែក្នុងទីនេះសំដៅយក កំណប់ទ្រព្យ គឺបុណ្យកុសល ទើបហៅថាបុញ្ញនិធិ គឺបុញ្ញឫទ្ធិ ការបំពេញបុណ្យក្នុងព្រះពុទ្ធសាសនា មានការបរិច្ចាគទានដោយកុសលចេតនា មិនជាការសូន្យទទេ ប្រៀបបីដូចជាការកប់ទ្រព្យទុក ផលនៃការធ្វើនោះ នឹងហុចផលឲ្យក្នុងការដែលបានឱកាសកំណប់ទ្រព្យដែលពិត គឺការកប់ទ្រព្យទុកក្នុងផែនដីដើម្បីឲ្យផុតភ័យ ក៏ហៅថាកំណប់ទ្រព្យៗ ដែលផុសឡើងអំពីផែនដីដោយអានុភាពរបស់អ្នកឯណាមួយ ដូចជាទ្រព្យដែលដើតឡើងដើម្បីព្រះពោធិសត្វ កាលព្រះអង្គប្រសូតយ៉ាងនេះ ក៏ហៅថាកំណប់ទ្រព្យ ក្នុងសព្ទមគធៈលោកប្រើថា និធិ ទាំងអស់។ ម្យ៉ាងទៀតអំពើល្អកូនត្រូវតែចង់ចាំថា អំពើល្អតែងជួយមនុស្សដែលប្រព្រឹត្តល្អជានិច្ច មិនមែនអំពើល្អទៅជួយមនុស្សអាក្រក់នោះទេ ចូរគិតរឿងមួយថា ពេលវេលាមិនរង់ចាំមនុស្សយើងទេ ដូច្នេះមិនត្រូវប្រហែសខ្លួនឡើយណាកូនរបស់ម៉ែ។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |