30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៥,៨៧១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៩១៣,០៥៨
សរុប ៣៨៩,៩៩៥,៥៤២
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣៩៧ ដង)

ស្រណោះ​មេ​អក



 
ស្រណោះ​មេ​អក

មេ​បក្សី នៅ​ពេល​ដែល​ពង​ហើយ ត្រូវ​ក្រាប​ត្រូវ​រក្សា​ពង​ក្នុង​សំបុក ឯ​បក្សី​ឈ្មោល​ដែល​ត្រូវ​ជា​គូ ក៏​ដឹង​តួនាទី​របស់​ខ្លួន ត្រូវ​ទៅ​ស្វែង​រក​ចំណី​ដើម្បី​ខ្លួន​ឯង​ផង ដើម្បី​គូគ្រង​របស់​ខ្លួន​ផង និង​ជួយ​ក្រាប​ពង​ក្នុង​វេលា​ផ្លាស់​ប្ដូរ​គ្នា​ផង។ យ៉ាង​នោះ រហូត​ដល់​កូន​ញាស់​ចេញ​ចាក​ស៊ុត ទាំង​មេទាំង​ឈ្មោល​ត្រូវ​បន្ថែម​ភារៈ​បន្ថែម​យ៉ាង​ធ្ងន់​ ដោយ​ការ​ហើរ​ឡើង ហើរ​ចុះ ដើម្បី​រកចំណី​មក​ចិញ្ចឹម​កូន​តូចៗ​ទាំង​ព្រឹក​ទាំង​ល្ងាច។

អ្នក​ណា​ដែល​ថា មាន​តែ​មនុស្ស​ប៉ុណ្ណោះ​ដែល​ស្រឡាញ់​កូន​នោះ គឺ​ពុំ​មែន​ឡើយ។ តាម​ពិត​យើង​សង្កេត​ឃើញ​ប្រភេទ​សត្វ​តិរច្ឆាន​ច្រើន​ណាស់ ដែល​ស្រលាញ់​កូន​ដ៏​គួរ​ឲ្យ​សិក្សា​ពិចារណា គ្រាន់​តែ​ផ្សេង​គ្នា​ត្រង់​ដែល​មនុស្ស​ស្រលាញ់​កូន​ដល់​ស្លាប់​បាត់​បង់​ជីវិត មិន​ព្រម​លះបង់​ចោល​កូន​ឡើយ ឯ​ចំណែក​សត្វ កាល​បើ​កូនធំ​ ដុះ​ស្លាបហើយ​បាន មាន​កម្លាំង​ល្មម​រក​ស៊ី​ខ្លួន​ឯង​កើត​ហើយើ ក៏​បែក​ចាក​ពី​មេបា​របស់​ខ្លួន ទៅ​តាម​ទំនើង​ចិត្ត។

ចាស់​បុរាណ​ធ្លាប់​បាន​ពោល​រឿង​សត្វ​អក ទុក​មក​ថា កាល​មាន​មនុស្ស​ចាប់​យក​កូន​ចេញ​ពី​សំបុក​ទៅ ដល់​មេ​វា​ត្រឡប់​មក​ពី​រក​ចំណី​មិន​ឃើញ​កូន ក៏​ខូច​ចិត្ត ហើយហើរ​ឡើង​ទៅ​លើ​ខ្ពស់ រួច​ក្ដោប​ស្លាប​ទម្លាក់​ខ្លួន​ចុះ បោក​ខ្លួន​នឹង​ផែន​ដី​យ៉ាង​ខ្លាំង​រហូត​ដល់​ស្លាប់ របៀប​ដូច​ជា​ការ​ព្រាត់​គូ​ដូច្នោះ​ដែរ។

ព្រោះ​ហេតុ​នោះ​ទើប​ចាស់ៗ ហាម​កូន​ចៅ​មិន​ឲ្យ​ទៅ​ចាប់​កូន​សត្វ​អក ឬ​បំបែក​គូ​វា​ឡើយ​ដោយ​ខ្លាច​ថា​មេ ឬ​គូ​របស់​វា​បោក​ខ្លួន​ឲ្យ​ស្លាប់​ព្រោះ​តែអាល័យ នាំ​ឲ្យ​ជាប់​បាប​កម្ម​ពៀរ​វេរា​ដែល​គួរ​ឲ្យ​ខ្លាច។


ចាក​រឿង​សត្វ​អក​នេះ មាន​គតិ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ពិចារណា​ថា សូម្បី​វាជា​សត្វ តែ​វា​ស្រឡាញ់​កូន ស្រឡាញ់​គូគ្រង​ស្មើ​ជីវិត​របស់​ខ្លួន បើ​មាន​ការ​ព្រាត់​ប្រាស យំ​រក​មិន​ឃើញ​ច្រើន​ថ្ងៃ ក៏​នឹក​ថា​កូន ឬ​គូរបស់​វា​ស្លាប់​ទៅ​ហើយ​ខ្លួន​ឯង​ក៏​សុខ​ចិត្ត​ស្លាប់​តាម​ដែរ ទាំង​ដែល​សេចក្ដី​ស្លាប់​នេះជា​ភ័យ​របស់​មនុស្ស​សាមញ្ញ​សត្វ​ដ៏​ក្រៃ​លែង​នោះ។

កូន​មនុស្ស​ខ្លះ​ព្យាយាមគេច​ចេញ​ពី​ម៉ែ​ពី​ឪ ដែល​ម៉ែ​ឪ​ខំ​ព្យាយាម​ទូន្មាន​ប្រៀប​ប្រដៅ​ណែនាំ​ឲ្យ​បាន​ជា​មនុស្ស​ល្អ​គឺ​មិន​ជឿ​មិន​ស្ដាប់ និង​មិន​ព្រម​ប្រព្រឹត្ត​តាម​ឡើយ។ ជា​កូន ដែល​វង្វេង​ទៅ​សេពគប់​ជា​មួយ​មនុស្សអាក្រក់​ជា​មិត្ត​ប្លម ហើយ​ប្រព្រឹត្ត​ខ្លួន​ជា​មនុស្ស​ចៃ​សង្គម រហូត​ក្លាយ​ជា​មនុស្ស​អន្ធពាល ដូច្នេះ​ទើប​នៅ​នឹង​ផ្ទះ​ជា​មួយ​ម៉ែ​ឪ​មិន​បានត្រូវ​គេ​ចាប់​យក​ទៅ​ឲ្យ​នៅ​ក្នុង​គុក ជាប់​ឃុំ​ឃាំង​តាម​ទោស​កំហុស​របស់​ខ្លួន។ របៀប​នេះ វា​ស្រដៀង​គ្នា​នឹង​កូន​សត្វ​អក​ដែល​ត្រូវ​គេ​ចាប់​ពី​សំបុក​ទៅ ម៉ែ​ឪ​ត្រូវ​ដេក​មិន​លក់​បាយ​មិន​បាន កើត​ការ​ក្រៅ​ក្រហាយ​ចិត្ត និង​ខូច​ចិត្ត​ត្រង់ដែល​កូន​ជា​មនុស្ស​លំបាក​ប្រដៅ ចចេស​ក្បាល​រឹង សេព​គប់​បាប​មិត្ត និង​ប្រព្រឹត្ត​អាក្រក់​ថោក​ទាប រហូត​ដល់​ត្រូវ​ទទួល​ទុក្ខ​ទោស​ជា​ទម្ងន់។

ចូរ​កូន​ៗ សម្លឹង​មើល​មេ​បក្សា​បក្សី ដែល​ស្រលាញ់​កូន​របស់​ខ្លួន ហើយ​ចូរ​ដឹង​ដល់​ព្រះ​គុណ​របស់​មាតាបិតា​ថា លោក​ទាំង​ពីរ​ស្រលាញ់​យើង ប្រាថ្នា​ល្អ​ចំពោះ​យើង​ដ៏​ក្រៃលែង។ ចូរ​កូន​ប្រុស​ស្រី​កុំ​ធ្វើ​ខ្លួន​ឲ្យ​មាតាបិតា​សោក​សៅ​ដំបៅ​ចិត្ត ព្រោះ​ហេតុ​តែ​យើង​ជា​កូន​ប្រព្រឹត្ត​អាក្រក់​ឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៦៥,៣៤០ ដង)
បុណ្យ​នៃ​ការ​បូជា​ព្រះ​ធាតុ​ របស់​ព្រះ​សាស្តា​
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ១៩,៣៧២ ដង)
តើអ្វីដែលធ្វើឱ្យយើងភ្លេចរឿងកើតទុក្ខទាំងពួង?
ផ្សាយ : ២៦ មិថុនា ឆ្នាំ២០១២ (អាន: ១២,០០៩ ដង)
ស្តាប់ការអានមហាសតិបដ្ឋានសូត្រ (អានដោយលោកគ្រូធម្មាចារ្យ អឿ សៅ)
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ២១,៩៥២ ដង)
ប្រយោជន៍​នៃ​ព្រះ​ពុទ្ធ​សាសនា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.93
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿