35
ថ្ងៃ សៅរ៍ ទី ១៨ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៦,៩១៣
Today
ថ្ងៃម្សិលមិញ ២២៨,៤៦៣
ខែនេះ ៥,៨៩០,៣០៤
សរុប ៣៩៨,១៤៨,៧៤៨
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦៩២ ដង)

មរតក​របស់​ម៉ែ​ឪ



 
មរតក​របស់​ម៉ែ​ឪ
 
មាន​អ្នក​ដែល​តែង​តែ​ពោល ទំនង​ជា​អន់​ចិត្ត​ថា <<​ខ្លួន​ជា​មនុស្ស​អភ័ព្វ ព្រោះ​ម៉ែ​ឪ ជីដូនជីតា​មិន​បាន​ឲ្យ​នូវ​មរតក​ដូច​ជា​អ្នក​ដទៃ ម្លោះ​ហើយ​ត្រូវ​ប្រឹង​ប្រែង​ដោយ​កម្លាំង​របស់​ខ្លួនឯង>>

តាម​ពិត​ អ្នកដែល​ពោល​ដូច្នេះ គឺ​ជា​អ្នក​មាន​ការ​យល់​ខុស​ពី​លើ​ការ​ពិត ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ទទួល​នូវ​មរតក​ពី​បុព្វ​ជន​របស់​ខ្លួន​ដូច​ៗ​គ្នា គឺ​បាន​អវយវៈ​ខ្លួន​ប្រាណ​ដៃ​ជើង​ក្បាល​មុខ​មាត់ រហូត​ដល់​សតិ​បញ្ញា​ដែល​មាតា​បិតា​បាន​បង្វឹក​បង្ហាត់។ តិច​គ្នា​ណាស់​ដែល​កើត​មកហើយ ត្រូវ​ពិកល្យពិការ​ខុស​ធម្មតា​នោះ។

អវយវៈ​រូប​រាង​កាយ​ព្រម​ដោយ​សតិ​បញ្ញា​ដែល​គ្រប់​គ្នា​បាន​មាន​នេះ​នោះ ជា​សម្បត្តិ​ដ៏​ប្រសើរ​ជាទី​បំផុត គឺ​វិសេស​ជាង​ទ្រព្យ​មរតក​ណាៗ​ទាំង​អស់ ព្រោះ​គ្រប់​គ្នា​បានប្រើ​សម្បត្តិ​ដែល​ជាប់​តាម​ខ្លួន​នេះ ធ្វើ​ជា​ការ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​បាន​ជារៀង​រហូត ទាំង​ជា​គ្រឿង​សាង​សេចក្ដី​សុខ​ដែល​ពិត​ប្រាកដ​ឲ្យ​ដល់​ខ្លួន​ឯង​ទៀត​ផង។

មាស​ប្រាក់​ផ្ទះ​សំបែង​ទី​កន្លែង​ស្រែ​ចម្ការ ដែល​សន្មត​ថា​ជា​សម្បត្តិ​នោះ រមែង​មាន​វិបត្តិ​ផ្លាស់​ប្ដូរ​ប្រែប្រួល​ជា​ខាង​ក្រោយ ទាំង​មិន​អាចនាំ​យក​ទៅ​ទិញ​ដូរ​ឲ្យ​បាន​នូវ​សេចក្ដី​ស្ងប់​ចិត្ត​ផង​ឡើយ។ ចំណែករាង​កាយ​សតិ​បញ្ញា​ជា​ទ្រព្យ​សម្បត្តិ​ចាប់​តាម​ខ្លួន បើ​អ្នក​មាន​បញ្ញា​នាំ​យក​ទៅ​ប្រើ​ឲ្យ​ជា​ប្រយោជន៍ រមែង​ទទួល​បាន​នូវ​សេចក្ដី​ស្ងប់​ចិត្ត​ដែល​ចាត់​ថា​ជា​សេចក្ដី​សុខ​ដែល​ពិត​ប្រាកដ​រហូត​តទៅ។

ព្រោះ​ដូច្នោះ យើង​ចូរ​រីករាយ​ចិត្ត​ក្នុង​សម្បត្តិ​ដែលខ្លួ​នមាន​ដោយ​ការ​នឹក​រលឹក​យ៉ាង​ធ្ងន់​ចិត្តថា <<​រាង​កាយ អវយវៈ សតិបញ្ញា និង​ជីវិត ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​មរតក​របស់​មាតាបិតា​នៃ​យើង ដែល​លោក​បាន​ប្រគល់​ឲ្យ​មក>> ហើយ​ចូរ​ព្យាយាម​ ប្រើ​ប្រាស់​គ្រប់​យ៉ាង​នូវ​របស់​ដែល​មាន​ឲ្យ​កើត​ប្រយោជន៍​ពិត​ប្រាកដ​ដល់​ខ្លួន​ឯង កុំ​រវល់​តែ​អង្គុយគិត ដេក​គិត ហើយ​អន់​ចិត្ត​ថា​ខ្លួន​អភ័ព្វ ដែល​វា​ជា​ការ​នាំ​ឲ្យ​ខូច​ពេល​វេលា ប្រាស​ចាក​នូវ​ប្រយោជន៍។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៦៣,២៨៨ ដង)
ទស្សនៈមហាយាននិកាយវជ្រយាន (ទីបេ) និង ថេរវាទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,៣៤០ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៤៨,៨៣២ ដង)
សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៧,៤០៨ ដង)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន​
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៦,២៩៥ ដង)
ពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៦៧៥ ដង)
មាគ៌ា​ឆ្ពោះ​ទៅ​កាន់​និព្វាន
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៩,៨៩៨ ដង)
ពិចារណា​ដល់​សេចក្ដី​ល្អ​របស់​គេ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.61
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿