30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៧,១៥៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៣៥,០៨៩
សរុប ៣៨៥,៦២១,៧៨២
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៤៨៣ ដង)

លក្ខណៈ​មនុស្ស​ពូកែ



ស្តាប់សំឡេង
 
លក្ខណៈ​មនុស្ស​ពូកែ

មនុស្ស​យើង​ពូកែ​ផ្សេងៗ​គ្នា ខ្លះ​ពូកែ​ខ្លាំង ខ្លះ​ពូកែ​ល្មម ខ្លះ​ពូកែ​ច្រើន​មុខ ខ្លះ​ពូកែ​តែ​មួយ​មុខ។ ភាព​ខ្លាំង​ពូកែ​របស់​មនុស្សយើង​នេះ​ឯង ធ្វើ​ឲ្យ​មនុស្ស​យើង​អាច​រស់​នៅ​បាន ព្រោះ​យក​ភាព​ខ្លាំងពូកែ​របស់​ខ្លួន​នោះ​មក​ប្រើ​ក្នុង​ការ​ប្រកប​អាជីវកម្ម ចិញ្ចឹមជីវិត​ព្រម​ទាំង​ក្រុម​គ្រួសារ។ អ្នក​ណា​ពូកែ​ខ្លាំង អ្នក​នោះ​ក៏​បាន​ផល​តប​ស្នង​ច្រើន អ្នក​ណា​ពូកែ​ល្មម អ្នក​នោះ​ក៏​បាន​ផល​ថយ​ចុះ​ទៅ​តាម​ភាព​ពូកែ​របស់​ខ្លួន​នោះៗ។

មនុស្ស​ល្អ មាន​លក្ខណៈសំគាល់​នៅ​ត្រង់​ការ​ដឹង​គុណ និង​តប​គុណ យ៉ាង​ណា មនុស្ស​ពូកែ​ក៏​មាន​លក្ខណៈជា​គ្រឿង​សម្គាល់ យ៉ាង​នោះ​ដែរ។

លក្ខណៈ​របស់​មនុស្ស​ពូកែ ក៏​គឺ ការងារ ហ្នឹង​ឯង។


នៅ​ក្នុង​មង្គល​សូត្រ ព្រះសម្មាសម្ពុទ្ធព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​ថា សិប្ប ជា​មង្គលដ៏​ឧត្តម ១ ក្នុងមង្គល ៣៨ ប្រការ។ សិប្ប គឺ​ជា​សិល្បៈ បាន​ដល់​ស្នាដៃ​ដែល​សម្ដែង​ចេញ​មក​អំពី​ការ​ចេះ​ដឹង បញ្ជាក់​អំពី​សមត្ថភាព​ដែល​ខ្លួន​មាន។ មនុស្ស​ដែល​មាន​សិល្បៈ គឺ​ជា​មនុស្ស​ដែល​មាន​ស្នាដៃ​ក្នុង​ការងារ មិន​ថា​ការងារ​នោះ​ត្រូវ​ប្រើ​ដៃ​ប្រើ​ជើង ឬ​ប្រើ​មាត់​ឡើង សុទ្ធ​តែ​អាច​ហៅ​បាន​ថា ជា​មនុស្ស​មាន​ស្នាដៃ​ទាំង​អស់។ មនុស្ស​ដែល​មាន​ស្នាដៃ​ធ្វើការងារ​បាន​ល្អ បញ្ចេញ​នូវ​សមត្ថភាព និង​ចំណេះដឹង​ឲ្យ​ប្រាកដ ចាត់​ថា​ជា​មនុស្ស​ពូកែ​ក្នុង​ទីនេះ។

មនុស្ស​ដែល​មាន​ការ​ចេះ​ដឹង និង​ចងចាំ​បាន​ច្រើន​លោក​ហៅ​ថា ពហុស្សូត ប៉ុន្តែ​ពហុសូត្រ​នោះ ប្រសិន​បើ​នៅ​មិន​ទាន់​បញ្ចេញ​ស្នាដៃ​មក​ទេ គឺ​មិន​ទាន់​ធ្វើ​ការងារ​ឲ្យប្រាកដ ក៏​នៅ​មិន​ទាន់​ចាត់​ថា​ជា​មនុស្ស​ពូកែ​ក្នុង​សិល្បៈ​ដែរ​ព្រោះ​សិល្បៈ​នោះ ត្រូវ​សម្ដែង​បញ្ចេញ​មក​ឲ្យ​គេ​ដឹង​បាន គឺ​សម្រេច​បាន​មក​ជា​កិច្ចការ​ងារ ទាំង​ដែល​ជា​ការងារ​ប្រាស​ចាក​ទោស​ទៀត​ផង ទើប​ជា​មង្គល​​ដ៏​ឧត្ដម។

តាម​ប្រក្រតី​នៃ​មនុស្ស​ភាគ​ច្រើន ដែល​មាន​ស្នាដៃគឺ​មនុស្ស​ដែល​បាន​រៀន​សូត្រ​ពូកែ​មក​ហ្នឹង​ឯង ព្រោះ​បាន​ប្រើ​នូវ​ចំណេះ​ដឹង​ដែ​លមាន ឲ្យ​សម្រេច​ជា​ការងារ​មាន​ស្នាដៃ​ល្អ។ ការងារ​ដែល​ចាត់​ជា​សិល្បៈ​នោះ មាន​ច្រើន​បែប ដូច​ជា​ការ​សរសេរ ការ​និយាយ ការ​សម្ដែង​ដោយ​កាយ និង​ការងារ​ជា​ប្រយោជន៍​ច្រើនទៀត​សម្រាប់​សង្គម​ទូទៅ។ អ្នក​ណា​ស្ទាត់​ផ្នែក​ណា និង​ធ្វើបាន​ល្អ​ខ្លាំង​ពូកែ​រហូត​ដល់​អ្នក​ដទៃ​ធ្វើ​មិន​បាន ឬ​ថា​ពូកែ​ដាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច្នេះ​កេរ្តិ៍ឈ្មោះ កិត្តិយស រួម​ទាំង​លុយ​កាក់​ក៏​រមែងហូរ​ចូលល​មក។

ភាព​ខ្លាំង​ពូកែ​នៃ​មនុស្ស​ម្នាក់ៗ ទាំង​ប្រកប​ដោយ​សីលធម៌​ផង​នោះ គឺ​ជា​អណ្ដូង​កើត​នៃ​សេចក្ដី​ចម្រើនឈាន​ទៅ​មុខ។


ដើម្បី​ឲ្យ​បាន​ជា​មនុស្ស​ពូកែ ត្រូវ​រៀន​ផង​ធ្វើ​ផង​ព្រម​ដោយ​កុសល​ឆន្ទៈ គឺ​ពេញ​ចិត្ត​នឹង​ធ្វើ​នូវ​ការងារ​ដែល​ប្រាសចាក​ទោស។ ត្រូវ​ហ្វឹក​ហាត់​ឲ្យ​រឿយៗ ដោយ​សេចក្ដី​អត់ធន់​ដើម្បី​ការងារ​បាន​ល្អ និង​មាន​ព្យាយាម​ទើប​ការងារបាន​សម្រេច។ ត្រូវ​ចាំ​ថា មនុស្ស​សាង​ការងារ ការងារ​សាង​មនុស្ស។

ការ​ដែល​គ្រាន់​តែ​និយាយ​ថា ចង់​បាន​យ៉ាង​នេះ​ចង់​បាន​យ៉ាង​នោះ គឺ​មិន​អាច​សម្រេច​ផល​បាន​ឡើយ ត្រូវ​ធ្វើ​តាម​ដែល​និយាយ​ផង ឬ​ត្រូវ​ធ្វើ​ឲ្យ​សម្រេច​តាម​ដែល​ប្រាថ្នា ទើប​ជា​មនុស្ស​ពូកែពិត។ 

កើត​មក​ជា​មនុស្ស បើ​មិន​ពូកែ​អ្វី​ច្រើន​មុខ ក៏​ត្រូវ​ឲ្យ​ពូកែ​មួយ​មុខ​ដែរ ហើយ​ត្រូវ​តែ​ពូកែ​ពិតៗ ដែល​អាច​ចិញ្ចឹម​ជីវិត​បាន​ផង ជា​កិត្តិយស​ផង និង​ជា​ប្រយោជន៍ដល់​សង្គម​ផង។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,៨៩៨ ដង)
មាន​ដំបៅ​ចិត្ត​ ត្រូវ​​បិទ​ថ្នាំ
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ២១,៨១០ ដង)
អានិសង្សការចម្រើនពុទ្ធគុណ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៩,២៣០ ដង)
ទឹកភ្នែក​ស្ដាយ​កំហុស​របស់​កូន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.08
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿