30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០,៨១៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៩៨,៧៤៩
សរុប ៣៨៥,៤៨៥,៤៤២
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤២២ ដង)

លោកវិបត្តិសូត្រ​ទី ៦



 
លោកវិបត្តិសូត្រ​ទី ៦

ម្នាល​ភិក្ខុ​ទាំង​ឡាយ លោកធម៌​ទាំង​ឡាយ ៨ យ៉ាង​នេះ តែង​ជាប់​តាម​នូវ​សត្វ​លោក ទាំង​សត្វ​លោក ក៏​វិញ​ទៅ​តាម​នូវ​លោកធម៌​ទាំង ៨ នេះ​ដែរ។

លោកធម៌ ៨ យ៉ាង​ តើ​ដូចម្ដេច​ខ្លះ? គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លោក​ធម៌​ទាំង​ ៨ យ៉ាង​នេះ​ឯង តែង​ជាប់​តាម​សត្វ​លោក ទាំង​សត្វ​លោក ក៏​វិល​ទៅ​តាម នូវ​លោកធម៌​ទាំង ៨ យ៉ាងនេះ​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លាភ​ក្ដី អលាភ​ក្ដី យស​ក្ដី អយស​ក្ដី និន្ទា​ក្ដី បសំសាក្ដី សុខក្ដី ទុក្ខ​ក្ដី តែង​កើត​ឡើង​ដល់​បុថុជ្ជន​អ្នក​មិន​ចេះ​ដឹង ម្នាល​ភិក្ខុ​ទាំង​ឡាយ​ លាភក្ដី អលាភ​ក្ដី យស​ក្ដី អយស​ក្ដី និន្ទា​ក្ដី បសំសាក្ដី សុខ​ក្ដី ទុក្ខ​ក្ដី តែង​កើត​ឡើង​ដល់​ អរិយសាវក អ្នក​ចេះ​ដឹង​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​ក្នុង​លោក​ធម៌​ទាំង​នោះ មាន​សេចក្ដី​បែក​គ្នា​ដូចម្ដេច មាន​អធិប្បាយ​ដូចម្ដេច មាន​ហេតុ​ផ្សេង​គ្នា​ដូច​ម្ដេច របស់​អរិយសាវក​អ្នក​ចេះ​ដឹង នឹង​បុថុជ្ជន​អ្នក​មិន​​ចេះ​ដឹង?


(​ភិក្ខុ​ទាំង​ឡាយ​តប​ថា) បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ធម៌​ទាំង​ឡាយ មាន​ព្រះដ៏​មាន​ព្រះភាគ​ជា​មូល មាន​ព្រះដ៏មាន​ព្រះភាគ​ជា​អ្នក​ណែនាំ មាន​ព្រះ​ដ៏មាន​ព្រះភាគ​ជា​ទីពឹង​របស់​យើង​ទាំង​ឡាយ​ស្រាប់​ហើយ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សេចក្ដី​នៃ​ភាសិត​នោះ ជាក់​ច្បាស់​ដល់​ព្រះដ៏មានព្រះភាគ ដោយ​ល្អ​ស្រាប់​ហើយ ភិក្ខុ​ទាំង​ឡាយ​បាន​ស្ដាប់​ (ធម៌) របស់​ព្រះដ៏​មាន​ព្រះ​ភាគ នឹង​ចងចាំ​ទុក​បាន។

ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ដូច្នោះ​ ចូរ​អ្នក​ទាំង​ឡាយ​ប្រុង​ស្ដាប់ ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយប្រពៃ​ចុះ តថាគត​នឹង​សម្ដែង។

ភិក្ខុ​ទាំង​នោះ ទទួល​ព្រះពុទ្ធ​ដីកា​ព្រះដ៏មាន​ព្រះភាគ​ថា ព្រះ​ករុណា​ព្រះអង្គ។

ព្រះមាន​ព្រះភាគ បាន​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុទាំង​ឡាយ លាភ​តែង​កើត​ឡើង​ដល់​បុថុជ្ជន​អ្នក​មិន​ចេះ​មិន​ដឹង បុថុជ្ជន​នោះ​មិន​ពិចារណា មិន​ដឹង​ច្បាស់​តាម​ពិត​ដូច្នេះ​ថា​ លាភ​នេះ​កើត​ឡើង​ដល់​អាត្មា​អញ​ហើយ លាភ​នោះ​ឯង​មិន​ទៀង ជា​ទុក្ខ មាន​សេចក្ដី​ប្រែប្រួល​ជាធម្មតា អលាភ​រមែង​កើត​ឡើង យស​ អយស និន្ទា បសំសា សុខ ទុក្ខ​រមែងកើត​ឡើង (ដល់​បុថុជ្ជន​អ្នក​មិន​ចេះ​ដឹង) បុថុជ្ជន​នោះ​មិន​ពិចារណា មិន​ដឹង​ច្បាស់​តាម​ពិត​ដូច្នេះ​ថា ទុក្ខ​នេះ​កើត​ឡើង​ដល់​អាត្មា​អញ​ហើយ ទុក្ខ​នោះ​ឯង​មិន​ទៀត ជា​របស់​អត់ធន់​បាន​ដោយ​ក្រ មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា។ លាភ​ក្ដី រមែង​គ្រប​សង្កត់​ចិត្ត​របស់​បុថុជ្ជន​នោះ អលាភក្ដី យស​ក្ដី អយសក្ដី និន្ទា​ក្ដី បសំសាក្ដី សុខ​ក្ដី ទុក្ខ​ក្ដី រមែង​គ្របសង្កត់ចិត្ត។

បុថុជ្ជន​នោះ តែង​ត្រេកអរ​នឹង​លោក​ដែល​កើត​ឡើង តូច​ចិត្ត​ព្រោះ​អលាភ ត្រេកអរនឹង​យស​ដែល​កើត​ឡើង តូច​ចិត្ត​ព្រោះ​អយស​ត្រេកអរ​នឹង​បសំសា​ដែល​កើត​ឡើង តូច​ចិត្ត​ព្រោះ​និន្ទា ត្រេកអរ​នឹង​សុខ​ដែល​កើត​ឡើង​តូច​ចិត្ត​ព្រោះ​ទុក្ខ។

បុថុជ្ជន​នោះ ប្រកប​នូវ​សេចក្ដី​ត្រេកអរ​ និង​សេចក្ដី​តូច​ចិត្ត​យ៉ាង​នោះ​ហើយ រមែង​មិន​រួច​ចាក​ជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ​ទោមនស្ស ឧបាយាសៈ តថាគត​ពោល​ថា មិនរួច​ចាក​វដ្ដទុក្ខ​ឡើយ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ លាភ​កើត​ឡើង​ដល់​អរិយសាវក​អ្នក​ចេះ​ដឹង អរិយ​សាវក​នោះពិចារណា​ដឹង​ច្បាស់​តាម​ពិត​ដូច្នេះ​ថា លាភ​នេះ​កើត​ឡើង​ដល់​អាត្មា​អញ​ហើយ លាភ​នោះ​ឯង​មិន​ទៀង ជា​ទុក្ខ មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា អលាភ​កើត​ឡើង យស អយស និន្ទា បសំសា សុខ ទុក្ខ​កើត​ឡើង​ អរិយសាវក​នោះ ពិចារណា​ដឹង​ច្បាស់​តាម​ពិត​ដូច្នេះ​ថា ទុក្ខ​កើត​ឡើង​ដល់​អាត្មា​អញ​ហើយ​ទុក្ខ​នោះ​ឯង​ក៏​មិន​ទៀង អត់​ធន់​បាន​ដោយ​ក្រ មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា។

អរិយសាវក​ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ ទុក្ខ​នោះ​ឯង​ក៏​មិន​ទៀង អត់​ធន់​បានដោយ​ក្រ មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា លាភក្ដី មិន​គ្រប​សង្កត់​ចិត្ត​របស់​អរិយសាវក​នោះ​ អលាភ​ក្ដី យស​ក្ដី អយស​ក្ដី និន្ទាក្ដី បសំសាក្ដី សុខ​ក្ដី ទុក្ខ​ក្ដី ក៏​មិន​គ្រប​សង្កត់​ចិត្ត​បាន។

អរិយសាវក​នោះ មិន​ត្រេក​អរ​នឹង​លាភ​ដែល​កើត​ឡើង មិន​អាក់​អន់​ព្រោះ​អលាភ មិន​ត្រេកអរ​នឹង​យស​ដែល​កើង​ឡើង មិន​អាក់​អន់​ព្រោះ​អយស មិន​ត្រេក​អរ​នឹងបសំសា​ដែល​កើត​ឡើង មិន​អាក់​អន់​ព្រោះ​និន្ទា មិន​ត្រេក​អរ​នឹង​សុខ​ដែល​កើត​ឡើង មិនអាក់​អន់​ព្រោះសេចក្ដី​ទុក្ខ។

អរិយសាវក​នោះ លះ​បង់​សេចក្ដី​ត្រេកអរ និង​សេចក្ដី​អាក់អន់​យ៉ាង​នេះ​ហើយ​រមែង​រួច​ចាក​ជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគត​ពោល​ថា រួច​ស្រឡះ​ចាក​វដ្ត​ទុក្ខ​បាន។

ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ឯង​ជា​សេចក្ដី​ប្លែក​គ្នា នេះ​ជា​អធិប្បាយ នេះ​ជា​ហេតុ​ផ្សេងៗ​គ្នា នៃ​អរិយសាវ​អ្នក​ចេះ​ដឹង និង​បុថុជ្ជន​អ្នកមិន​ចេះ​ដឹង។

ធម៌​ទាំង​ឡាយ​នេះ គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១ ជា​ធម៌​មិន​ទៀង ក្នុង​មនុស្ស​ជាតិ​ទាំង​ឡាយ​ជាធម៌​មិន​ឋិតថេរ មាន​សេចក្ដី​ប្រែប្រួល​ជាធម្មតា ចំណែក​បុគ្គល​អ្នក​មាន​ប្រជ្ញា​មាន​ស្មារតី លុះ​ដឹងនូវ​ធម៌​ទាំង​នេះ​ហើយ​ រមែង​ពិចារណា​ឃើញ​ច្បាស់​ នូវ​ធម៌​ដែល​មាន​សេចក្ដី​ប្រែ​ប្រួល​ ជា​ធម្មតា ឥដ្ឋារម្មណ៍ រមែង​មិន​ញាំញី​ចិត្ត​របស់​បុគ្គល​នោះ​បាន ទាំង​អនិដ្ឋារម្មណ៍ ក៏​មិន​អាច​ប៉ះទង្គិច​បាន សេចក្ដី​ត្រេកអរ ឬ​ថា​សេចក្ដី​ថ្នាំង​ថ្នាក់ ក៏​បុគ្គល​នោះ​បានកម្ចាត់​បង់​ហើយ ដល់​នូវ​​សេចក្ដី​វិនាស​មិន​មាន​តទៅ​ទៀត​ឡើង បុគ្គល​អ្នក​ដល់​នូវ​ត្រើយ​នៃ​ភព រមែង​ដឹង​ច្បាស់​ដោយ​ប្រពៃ ព្រោះ​ដឹង​ច្បាស់​នូវ​បទ គឺ​ព្រះនិព្វាន ដែល​មិន​មាន​ធូលី​គឺ​កិលេស​មិន​មាន​សេចក្ដី​សោក។

ដកស្រង់ចេញពីសៀវភៅ រលកលោកធម៌
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ៦,១៣៣ ដង)
កិរិយាតម្កល់ចិត្តក្នុងសីល
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥០០ ដង)
ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន ៤ យ៉ាង
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២១,០២១ ដង)
ជីវិត​ដែល​ផ្ញើទុកចាំមួយធម៌ មាន​សភាព​ជា​អមតៈ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១៨,៧៨២ ដង)
ធម៌ពិត​ផ្សេងគ្នា​ក្នុង​លោក ៦
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៨,៦៧២ ដង)
មាតាបិតា​សង្គ្រោះ​កូន​ដោយ​ធម៌​៥​យ៉ាង
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៧០,៩៥៨ ដង)
សម្លឹង​ដោយ​បញ្ញា នឹង​ឃើញ​សេចក្ដី​ប្រាថ្នា​ល្អ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.05
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿