30
ថ្ងៃ ច័ន្ទ ទី ២៦ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៤០,៨១៩
Today
ថ្ងៃម្សិលមិញ ១៧៧,៣៩១
ខែនេះ ៤,២៨០,៩០០
សរុប ៣៧៨,៦០២,៤២២
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦២,២៣០ ដង)

លក្ខណៈ​ព្រះពុទ្ធ​សាសនា



ស្តាប់សំឡេង

 

លក្ខណៈ​ព្រះពុទ្ធ​សាសនា ព្រះ​អង្គ​ទ្រង់​ត្រាស់​សំដែង​ថា ខន្តី​ជា-តបធម៌​ឧត្ដម តបធម៌​គឺ​ធម៌​ជា​គ្រឿង​ដុត​បំផ្លាញ​នូវ​កិលេស​ក្នុង​សន្ដាន​ចិត្ត មនុស្ស​សម័យ​ដើម​មុន​ព្រះអង្គ​បាន​ត្រាស់​ដឹង គេ​និយម​ធ្វើ​តបធម៌​ច្រើន​បែប ច្រើន​យ៉ាងណាស់ ប៉ុន្តែ​សុទ្ធ​តែ​ជា​របៀប​ធ្វើ​ខ្លួន​ឲ្យ​លំបាក​ឥត​ប្រយោជន៍ ជា​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ខ្លាំង​ក្លា ឲ្យ​ដល់​រូប​កាយ​របស់​ខ្លួន​ឯង ដោយ​យល់ថា ធ្វើ​របៀប​នេះ​នឹង​នាំ​ឲ្យ​គេ​បាន​បរិសុទ្ធ ដល់​ទី​បំផុត​នៃ​សាសនា​ឬ​លទ្ធិ​របស់​គេ។
 
តាម​ពិត​កិលេស​មិន​មែន​មាន​រូប​កាយ​ជា​ប្រភព​នៃ​កំណើត​នោះ​ទេ សូម្បី​សត្វ​ក្នុង​អរូប​ភព​ក៏​​នៅ​មាន​កិលេស​ដែរ ប៉ុន្តែ​ប្រភព​ពិត​ប្រាដក​របស់​កិលេស​ គឺ​អវិជ្ជា​ដែល​មិន​ដឹង​នូវ​ក្នុង​សច្ចធម៌។

អំណត់​គឺ​សេចក្ដី​អត់​ធន់​ ជា​ភ្លើង​ដុត​កំទេច​នូវ​អវិជ្ជា ព្រោះសេចក្ដី​អត់ធន់​ជា​កម្លាំង ក្នុង​ការ​ញ៉ាំង​កុសល​ធម៌​ទាំង​ពួង​ឲ្យ​សម្រេច​ ដូច​កម្លាំង​កាយ​របស់​បុរស ដែល​ញ៉ាំង​ឲ្យ​ការងារ​នោះ​ៗ​មាន​ការ ភ្ជួររាស់ជា​ដើម សម្រេច​ទៅ​បាន ។ សេចក្ដី​អត់ធន់​គឺ​ជា​វិជ្ជា​មួយ​ដ៏​យ៉ាង​ខ្ពង់ខ្ពស់​បំផុត ដែល​សត្វ​លោក​មិន​ងាយ​រៀន​ចេះ ប៉ុន្តែ​បើ​បុគ្គល​ណា​ប្រកប​បាន​នូវ​វិជ្ជា​នេះ បុគ្គល​នោះ​រមែង​រួច​ផុត​អំពី​ការ​ញាប់ញ័រ ដោយ​លោក​ធម៌​ទាំង​៨ គឺ មាន​លាភ១ អត់​លាភ១ មាន​យស១ អត់​យស១ សរសើរ១ និន្ទា១ សុខ១ ទុក្ខ១។

ក្នុង​ជីវិត​ទាំង​គ្រហស្ថ ទាំង​បព្វជិត សុទ្ធ​តែ​មាន​សេចក្ដី​លំបាក ដូច្នេះ​ទើប​គ្រប់​គ្នា​ត្រូវ​ចេះ​អត់ទ្រាំ គឺ​អត់​ទ្រាំ​បំពេញ​ការងារ​តាម​តួនាទី ទាំង​ជា​ការងារ​ប្រាស​ចាក​ទោស​ផង ឲ្យ​សម្រេច​ទៅបាន ជា​ពិសេស​គឺ​អត់​ទ្រាំ​បាន​ចំពោះ​អារម្មណ៍​ក្នុង​លោក រឿង​រ៉ាវ​ផ្សេងៗ ដែល​មាន​ជា​ប្រចាំ​ក្នុង​ជីវិត ។ អារម្មណ៍​ឯ​ណា​មួយ​ក្នុង​លោក អារម្មណ៍​នោះ​គេ​តែង​រៀន​គឺ​រៀន​ទទួល​យក​ស្មារតី រៀន​ទាំង​អត់​ស្រលាញ់ អត់​ស្អប់​ អត់វង្វេង អត់​ស្រវឹង អត់តក់ស្លុត និង​រៀន​លះបង់។

ចំពោះ​វិជ្ជា​ថ្នាក់​ឧត្ដម​ក្នុង​ជីវិត គឺ​វិជ្ជា​អាច​ទ្រាំ​បាន ឃើញអារម្មណ៍​ក្នុង​លោក​ទាំង​អស់ ជា​របស់​សម្រាប់​ស្រាវជ្រាវ ឃើញ​ការ​ទ្រាំ​បាន​ជា​ការ​រៀន​ចប់ ឃើញ​ការ​មិន​ជាប់​ជំពាក់​ ជា​សញ្ញា​ប័ត្រ​នៃ​ការ​ប្រឡង​ចេញ ។ ដូច្នេះ​លក្ខណៈ​សំខាន់​ដែល​ត្រូវ​យល់​ដឹង គឺ​ព្រះពុទ្ធ​សាសនា​មាន​ការ​ទ្រាំ​បាន ជា​លក្ខណៈ ការ​ទ្រាំ​បាន​គឺ​ជា​ទង់​ជ័យ​ព្រះពុទ្ធ​សាសនា។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៣,៦២៧ ដង)
ស្រឡាញ់សុខ  ឬស្រឡាញ់ទុក្ខ
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៧,៦៦៨ ដង)
ការ​ត្រៀម​ខ្លួន​ទុក​ជាមុន
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៦,២៨២ ដង)
ប្រេត​ទាំង​ឡាយ​មក​កាន់​ផ្ទះ​របស់​ខ្លួន​ ឋិត​នៅ​ខាង​ក្រៅ​ជញ្ជាំង
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៣៦,១២៤ ដង)
ធម៌ ៤០ យ៉ាងនាំសត្វទៅកាន់ស្ថានសួគ៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.49
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿