30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០១,៦២៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥១,៣៤៧
សរុប ៣៨៣,៧៣៨,០៤០
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២៧៥ ដង)

ជីវិត​ជារបស់​ក្ដៅ



ស្តាប់សំឡេង

 

តើ​អ្វី​ជា​ជីវិត? ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សំលេង ក្លិន រស ផោដ្ឋព្វៈ អម្មារម្មណ៍ និង​វេទនា​ទាំង​ឡាយ​ដែល​សោយ​តាម​ទ្វារ​ភ្នែក ទ្វារ​ត្រចៀក ទ្វារ​ច្រមុះ ទ្វារ​អណ្ដាត ទ្វារ​កាយ គឺ​ជា​តួជីវិត ជា​របស់​ក្ដៅ។ តើ​ក្ដៅ​ព្រោះ​អ្វី? ក្ដៅ​ព្រោះ​ភ្លើង​កិលេស គឺ រាគៈ ទោសៈ មោហៈ។

នា​ពេល​បច្ចុប្បន្ន​នេះ បើ​ទោះ​ជា​គ្មាន​អ្នក​ណា​ប្រាប់ ក៏​យើង​អាច​ដឹង​បាន​ថា សត្វ​លោក​កំពុង​រស់​នៅ​ក្នុង​កំដៅ ហើយ​កំដៅ​នេះ​មាន​កំនើន​កើន​ជាង​មុន ១ ដង ជា ៥ ដង ឯណោះ។ សភាព​ទាំង​អស់​នេះ​ក៏​ព្រោះ​តែ​ភ្លើង រាគៈ ទោសៈ មោហៈ អាស្រ័យ​នៅ​ក្នុង​ចិត្ត​របស់​សត្វ​លោក កាន់​តែ​មានចំហេះ​ខ្លាំង​ឡើងៗ ដោយហេតុ​ថា សត្វ​លោក​កាន់​តែ​ឆ្លាត មាន​ល្បិច​កល​ពិស​ពុល ក្នុង​ការ​ផ្ដុំ​ភ្លើង​តណ្ហា ឲ្យ​កាន់តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ​ជា​លំដាប់។
 
សត្វ​លោក​រឹត​តែ​គ្មាន​ដឹង​ គ្មាន​ជំនឿ គ្មាន​ប្រកាន់​យក​ថា ការ​ពន្លត់​ ភ្លើង រាគៈ ទោសៈ មោហៈ គឺ​ជា​ចំណុច​ដ៏​ត្រជាក់​ដ៏​កំពូល​របស់​ជីវិត​នោះ​ទេ ផ្ទុយ​មក​វិញ​គេ​ច្រើន​តែ​ស្វែង​រក​សេចក្ដី​សប្បាយ​រីករាយ​លើ​បញ្ចកាមគុណ ដែល​ជា​ការ​ពង្រីក​ភ្នក់​ភ្លើង​ឲ្យ​កាន់​តែ​ធំ ដោយ​គំនិត​បញ្ឆេះ​ច្រើន​ជាង​គំនិត​ពន្លត់។

សកល​លោក​បាន​ក្លាយ​ទៅ​ជា​លោក​ដែល​មាន​កំដៅ​ទាំង​មនុស្ស​ទាំង​សត្វ​ទាំង​សកល​ធាតុ​ក៏​ព្រោះ​តែ​មនុស្ស​ក្នុង​ពិភព​លោក​នាំ​គ្នា​ស្ទាប​អង្អែល​នូវ​បញ្ច​កាម​គុណ នាំ​គ្នា​បំរើ​សេចក្ដី​សប្បាយ​បោក​ប្រាស់ ប្រកប​ដោយ​ចិត្ត​ពោរពេញ​ទៅ​ដោយ​រាគៈ ទោសៈ មោហៈ លើស​ពី​សម័យ​មុន ១ ជា ១០ ដង ឬ១ ជា ២០ ដង ក៏​អាច​ថា​បាន។
 
សព្វ​ថ្ងៃ​នេះ មនុស្ស​បាន​នាំ​គ្មាពពាក់​ពពូន​ជំពាក់​ជំពិន​លើ​អំពើ​ដុត​កំដៅ​ខ្លួន​ឯង គឺ​នាំ​គ្នា​ថ្ងូរ នាំ​គ្នា​ជូរ​ចត់​ក្នុង​ជីវិត​របស់​ខ្លួន គេ​នាំ​គ្នា​បង្កើត​កិលេស​របស់​ខ្លួន គេ​ប្រាថ្នា​លើក​ខ្លួន​របស់​គេ​ជា​ម្ចាស់ពិភព​លោក ។ ជាង​នេះ​ទៅ​ទៀត គំនិត​របស់​មនុស្ស​ម្នាក់​ៗ តែង​មាន​ការ​ប្រកាន់​យក​នូវ​របស់​មិន​ទៀត ជា​ទុក្ខ ជា​អនត្តា ថា​ជា​របស់​ទៀត ជា​សុខ ជា​អត្តា។
 
ប៉ុន្តែ​ការ​ប្រកាន់ និង គំហើយ​របស់​គេ​ទាំង​នោះ​លទ្ធ​ផល​ចុង​ក្រោយ គឺ​សំណើច​លាយ​ទំនួញ សំអប់​លាយ​សំឡាញ់​សម្លូត​លាយ​កំណាច​ជា​ដើម ដែល​ផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរ ស្ថិត​ក្រោម​លក្ខណៈ​ដុត​បំផ្លាញ​ខ្លួន​ឯង​ដោយ​វិធី​ផ្សេងៗ​យ៉ាង​មុខ​គួរ​ឲ្យ​សង្វេគ​ខ្លោច​ផ្សា​ដោយ​គ្មាន​ដឹង​ខ្លួន​ឡើយ ។ សូម​មេត្តា​ពិចារណា​នូវ​ពុទ្ធ​ភាសិត​មួយ​កន្លែង​ទៀត​ដូច​ខាង​ក្រោមៈ

មិន​មាន​ភ្លើង​អ្វី​(ក្ដៅ)​ស្មើដោយ​រាគៈ
មិន​មាន​ចង្រៃ​អ្វី(ឲ្យ​ទោស)​ស្មើ​ដោយ​ទោសៈ
មិន​មាន​សំណាញ់​អ្វី(ស្មុគ្រស្មាញ)​ស្មើ​ដោយ​មោហៈ

តាមពុទ្ធភាសិត​ខាង​លើ​នេះ ស្ដែង​ឲ្យ​យើង​ឃើញ​កាន់​តែ​ច្បាស់​ថា សូម្បី​តែ​ភ្លើង​ពិតៗ ក៏​មិន​អាច​មាន​កំដៅ​ស្មើ​ដោយ​ភ្លើង​រាគៈ​បាន​ឡឡើយ។ ដូច្នេះ​ នរក​ក្នុង​លោក​នេះ គឺ​ជា​នរក​កាច​សាហាវ​ជាង​នរក​ស្រុក​ខ្មោច ព្រោះ​ភ្លើង​ដ៏​ក្ដៅ​គឺ​រាគៈ ទោសៈ មោហៈ នេះ​វា​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ឬ​បង្កើត​ឲ្យ​មាន​រក​ស្រុក​ខ្មោច។

ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៤៣ ដង)
ទឹកភ្នែកស្ត្រីប្ដីមានស្រី
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,៦៨៣ ដង)
ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.55
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿