30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៧,៦០១
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥៧៤,៦២៤
សរុប ៣៩០,៦៥៧,១០៨
អានអត្ថបទ
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៣,០៤៨ ដង)

មិន​និយាយ​កុហក



ស្តាប់សំឡេង

 

សីល​ទី​៤​នេះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ហាម​មិន​ឲ្យ​និយាយ​កុហក​ ហើយ​ឲ្យ​និយាយ​តែ​ពាក្យ​ពិត មាន​ប្រយោជន៍ ជា​ពាក្យ​ពិរោះ​ទន់ភ្លន់ សុភាពរាប់សារ ដើម្បី​អោយ​មនុស្ស​សាង​ប្រយោជន៍​ដោយ​ពាក្យ​សម្ដី និង សាង​មិត្ត​ភាព​រវាង​គ្នា​និង​គ្នា ព្រោះ​មាន​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​មិន​និយាយ​កុហក​ គឺ​ជា​ការ​ឲ្យ​នូវ​ការ​ពិត​ត្រង់​ដល់​អ្នក​ដទៃ ឲ្យ​នូវ​ការ​មិន​វង្វេង​ភាន់​ច្រឡំ អ្នក​ដែល​និយាយ​ពាក្យ​ពិត គឺ​មាន​សំដី​ដូច​ជា​ផ្កា​មាន​ក្លិន​ក្រអូប​ឲ្យ​តែ​របូត​ចេញ​ពី​មាត់​កាល​ណា អ្នក​ផង​តែង​រើស​យក​ជា​គ្រឿង​ប្រដាប់​កាយ ដូច​ជា​វាចា​របស់​ព្រះសម្មាសម្ពុទ្ធ ថ្វី​បើ​ពេល​វេលា​កន្លង​ទៅ​ជាង ២៥៤០ឆ្នាំ ទៅ​ដោយ​ក៏​ដោយ ក៏​នៅ​តែ​មាន​ក្លិនក្រអូប​ដដែល នៅ​តែ​មាន​មនុស្ស​ម្នា​ជា​ច្រើន​ត្រូវ​ការ ប្រាថ្នា​ចង់​ស្ដាប់​ ព្រោះ​ជាវាចា​ពិត​ឥត​ក្លែងក្លាយ។

គួរ​ហាត់​និយាយ​តែ​វាចា​ល្អៗ មាន​ប្រយោជន៍​ដល់​អ្នក​ស្ដាប់​ដែល​ជា​វាចា​សុភាសិត ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បង្រៀន​ឲ្យ​មនុស្ស​និយាយ​នូវ​វាចា​ល្អ ៥ យ៉ាង​គឺៈ
១- ស្គាល់​ពេលវេលា​ដែល​គួរ​និយាយ។
២- និយាយ​ពាក្យ​ពិត​តាម​ដែល​ដឹង ប៉ុន្តែ​ត្រូវ​ស្គាល់​កាល​ ស្គាល់​បុគ្គល ស្គាល់​បរិស័ទដែល ត្រូវ​និយាយ។
៣- និយាយ​ពាក្យ​ពិរោះ សុភាពរាបសារ មិន​ទ្រគោះ​បោះបោក។
៤- និយាយ​ពាក្យ​មាន​ប្រយោជន៍ ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ស្ងប់​រំងាប់​ចិត្ត សូម្បី​តែ​និយាយ​បន្តិចបន្តួច​ក៏​ដោយ។
៥- និយាយ​ប្រកប​ដោយ​ចិត្ត​មេត្តា​ពិតៗ ចិត្ត​មាន​មេត្តា​គឺ ជា​ចិត្ត​សប្បុរស ជា​ចិត្ត​មិន​ចង្អៀត​ចង្អល់ ជា​ចិត្ត​ធំ​ទូលាយ តែង​អនុគ្រោះ​នូវ​ប្រយោជន៍​ដល់​សត្វ​លោក​ចង់​ឲ្យ​សត្វ​លោក​បាន​នូវ​សេចក្ដីសុខ រួច​ផុត​ចាក​ក្ដី​ទុក្ខទាំង​ពួង។


សូម​អោយ​មនុស្ស​គ្រប់​គ្នា ធ្វើ​ខ្លួន​ឯង​អោយ​ជា​ឧបមាថា​អាត្មា​អញ​មិន​ត្រូវ​ការ​ពាក្យ​កុហក​អំពី​អ្នក​ដទៃ​យ៉ាង​ណា អ្នក​ដទៃ​ក៏​មិន​​ត្រូវ​ការ​ពាក្យ​កុហក​អី​អាត្មា​អញ​យ៉ាង​នោះ​ដែរ ដូច្នេះ​អាត្មា​អញ​ត្រូវ​តែ​ជា​អ្នក​មាន​សីល គឺ​វៀរចាក​ការ​និយាយ​កុហក ធ្វើ​ឲ្យ​ជាទី​ទុក​ចិត្ត​នៃ​អ្នក​ដទៃ ការ​និយាយ​ពាក្យ​ពិត គឺ​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​នូវ​រឿយ​ច្របូកច្របល់​ក្នុង​សង្គម​ជាតិ ធ្វើ​ឲ្យ​ជាតិ​រុងរឿង ក៏​ដោយ​សារពលរដ្ឋ​មាន​នូវ​សច្ចៈ​ធម៌។

សច្ចំ វេ អមតា វាចា ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា​ជា​ពាក្យ​មិន​ស្លាប់ ព្រោះ​សច្ចៈ​ពិត​មាន​ឫទ្ធិ​ចំណាប់ អ្នក​ផង​ចង់​ស្ដាប់​ហើយ​ជឿ​ទុក​ចិត្ត។

ដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៥០១ ដង)
មនុស្ស​អត់​វិជ្ជា​ដូច​នាវា​អត់​ចង្កូត
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៣,៧៧៧ ដង)
ភិក្ខុ​អ្នក​ស្ងប់​រម្ងាប់​ហើយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.21
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿