30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩៤,៤៦៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៤៥,០៨៥
សរុប ៣៨៩,៨២៧,៥៦៩
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៧៩ ដង)

បុគ្គុល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន



 
បុគ្គុល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន

បុគ្គុល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន មាន​លក្ខណៈ​ ៤ យ៉ាង​គឺៈ

១- អញ្ញទត្ថុហរោ ហោតិ គិត​ចង់​បាន​អ្វីៗ​អំពី​មិត្ត​តែ​ម្យ៉ាង ដោយ​សេចក្ដី​ថា ជា​អ្នក​ដទៃ​ទេ​មក​កាន់​ផ្ទះ​របស់​សម្លាញ់ ហើយ​ពោល​សសើរ​របស់​នេះ របស់​នោះ ដែល​ជា​សម្បត្តិ​ទ្រព្យ​របស់​សម្លាញ់ ឬ​ក៏​និយាយ​ថា មាន​អ្នក​ដទៃ​សសើរ​យ៉ាង​នេះ​យ៉ាង​នោះ​ ជួន​កាល​ក៏​ចាប់​កាន់​បបោស​អង្អែល ស្ទើរ​សុំ​ស្ទើរ​មិន​សុំ​រហូត​ទាល់​តែ​បាន​សម្រេច​សម​តាម​បំណង។ មនុស្ស​ណាដែល​ហៅ​យើង​ថា​មិត្តៗ ប៉ុន្តែ​ចង់​តែ​បាន​សម្បត្តិ​ទ្រព្យ​របស់​យើង​មនុស្ស​នោះ​ជា​មិត្ត​ប្លម មិន​មែន​ជា​មិត្ត​ពិត​ប្រាកដ​ទេ បើ​យើង​ឲ្យ​ញយៗ ថ្ងៃ​ក្រោយ​សុំ​ត្រង់​ៗ​តែ​ម្ដង មនុស្ស​នេះ​ឲ្យ​មិន​ចេះ​គ្រប់​ទេ ថ្ងៃ​ណា​ឈប់​ឲ្យ គេ​ដើរ​និយាយ​ប្រាប់​គេ​ឯង​ថា​យើង​អាក្រក់មិត្ត​មិន​បាន ខ្វេះ​កកាយ​រឿង​នេះ​រឿង​នោះ​មក​សម្អុយ​ឈ្មោះ​យើង​នេះ​ហើយ​ទាល​របស់​ អភិជ្ឈា យើង​វិញ​ក៏​អញ្ចឹង​ដែរ ត្រូវ​ការពារ​ឲ្យ​ណាស់ ចំពោះ​អភិជ្ឈានេះ ព្រោះ​វា​អាច​ឲ្យ​យើង​លួច​ប្រាក់​គេ ទាំង​ដែល​មិន​ដឹង​ថា​ខ្លួន​ឯង​ជា​ចោរ​ទៀត​ផង។

២- អប្បេន ពហុមិច្ឆតិ ប្រាថ្នា​ចង់​បាន​របស់​ច្រើន​ៗ អំពី​សម្លាញ់ ដោយ​គ្រាន់​តែ​ឲ្យ​អ្វី​ៗ​ដល់​សម្លាញ់​បន្ដិច​បន្តួច​ប៉ុណ្ណោះ គឺ​យក​របស់​តូច​ទាក់​យក​របស់​ធំ។

៣- ភយស្ស កិច្ចំ ន ករោតិ មិន​ជួយ​ធ្វើ​កិច្ចការ​សម្លាញ់​នៅ​ពេល​ដែល​សម្លាញ់​មាន​ភ័យ មនុស្ស​របៀប​នេះ​ គឺ​ទាន់​តែ​មាន​វិបត្តិ​អ្វី​មួយ​ខ្លួន​ឯង ទើប​រត់​មក​ជួយ​ធ្វើ​កិច្ច​ការ​ងារ​ឲ្យ​យើង មិន​មែន​ជួយ​ដោយ​ស្មោះ ស្រឡាញ់​យើង​ទុក​ជា​មិត្ត​ពិត​ប្រាកដ​នោះទេ។

៤- សេវតិ អត្ថការណា សេពគប់​មិត្ត​ព្រោះ​ហេតុ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មនុស្ស​របៀប​នេះ មិន​ឃើញ​គុណ​តម្លៃ​នៃ​ចិត្ត​សប្បុរស​រវាង​គ្នា​នឹង​គ្នា​ទេ គេ​មក​រាប់​អាន​យើង​ព្រោះយើង​មាន​លុយ ឬ​អ្វីៗ​ដែល​គេ​ចង់​បាន​អំពី​យើង​តែ​ប៉ុណ្ណោះ។

ការងារ​ជ្រើស​រើស​មិត្ត ជួន​ការ​មួយ​ជីវិត​រក​មិត្ត​ពិតប្រាកដ​តែ​ម្នាក់​មិន​បាន​ផង មាន​មិត្ត​ខ្លះ​តណ្ហាក្រាស់​ក្បត់​ចិត្ត​យើង​ប៉ុន្តែ​វា​អាច​មក​អំពី​ខ្លួន​យើង​ផង​ដែរ ដែល​រក​មនុស្ស​ល្អ​មក​ធ្វើ​ជា​មិត្ត​មិន​បាន ព្រោះ​មាយាទយើង​វា​អន់​ពេក ដូច្នេះ​កុសល​ធម៌ជា​មិត្ត​ដោយ​ការ​ប្រព្រឹត្ត​ជួយខ្លួន​​ឯង បើ​យើង​ប្រព្រឹត្ត​ល្អ​ជាប់លាប់​ហើយ​បាប​មិត្ត​រមែង​ឃ្លាត​ឆ្ងាយ​អំពី​យើង ម្ដង​ម្នាក់ៗ ទី​បំផុត​យើង​នឹង​បាន​មិត្ត​ដ៏​ល្អ​ជា​ពុំ​ខាន ក្នុង​សេចក្ដី​នេះ​សំខាន់​គឺ​ជួយ​ខ្លួន​ឯង​ជាមុន​សិន។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៣៦,២២៤ ដង)
ធម៌សូត្រដាក់ទង់ និងលើកទង់ ព្រះពុទ្ធសាសនា
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៤,៩២០ ដង)
អ្នក​បាន​គុណ​វិ​សេស​ដូច​ម្តេច ថា​ជា​ព្រាហ្មណ៍​ ថា​ជា​សមណៈ
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៧,៥១៩ ដង)
ភ្លើត​ភ្លើន​ក្នុង​ភ្លើង​នរក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.51
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿