អានអត្ថបទ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,៥៧១ ដង)
ការងារប្រាសចាកទោស

|
ការងារប្រាសចាកទោស
សេចក្ដីសុខរបស់មនុស្សជាប់ទាក់ទងជាមួយនឹងការងារប្រាសចាកទោស សេចក្ដីសុខព្រោះមានទ្រព្យសម្បត្តិប្រើប្រាស់ បរិភោគមិនអស់ មិនចេះខ្វះ ប៉ុន្តែបើប្រៀបជាមួយនឹងការងារប្រាសចាកទោសវិញ សេចក្ដីសុខដែលជាប់ទាក់ទងជាមួយនឹងទ្រព្យសម្បត្តិ មានទំហំតូចជាងសេចក្ដីសុខតិចតួចទេ ចំណែកការងារប្រាស់ចាកទោសវិញនោះ នាំមកនូវសេចក្ដីសុខដ៏ធំទូលាយ ទាំងដែលជាសេចក្ដីសុខបរិសុទ្ធផង។ សូមមនុស្សលោកទាំងឡាយ នាំគ្នាគោរពបូជានូវការងារប្រាសចាកទោសត្រូវរក្សាខ្លួនដោយខ្លួនឯង កុំព្រោះតែប្រាក់ព្រមលក់ខ្លួនឲ្យថៅកែបាប ពោលគឺហ៊ានធ្វើការងារប្រកបដោយទោសនោះឲ្យសោះ។
ការងារប្រាសចាកទោសគឺជាព្រះមួយអង្គ គង់នៅជួយថែរក្សាចំពោះមនុស្សណា ដែលធ្វើការងារប្រាសចាកទោសនោះឯង។ ការងារប្រាសចាកទោស ជាអ្នកបង្កើតមនុស្សលោកគ្រប់គ្នា ព្រមទាំងពពួកទេវតាទាំងអស់ផងដែរ។ ការងារប្រាសចាកទោសបានជួយមនុស្សដែលបំរុងធ្លាក់នរកទៅហើយនោះ ឲ្យបានជាទេវតាវិញ។ ការងារប្រាសចាកទោសគឺជាកំពង់ទឹក ដែលសំរាប់ចុះទៅលាងបាប។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |