អានអត្ថបទ
ផ្សាយ : ២១ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៨,៩០៣ ដង)
បុណ្យវគ្គធម្មសិក្សាឆ្នាំ ២០១៣~២០១៤ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ

|
បុណ្យវគ្គធម្មសិក្សាឆ្នាំ ២០១៣~២០១៤ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ
ដែលបង្រៀនដោយលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស
សូមថ្វាយបង្គំព្រះករុណា ព្រះគុណម្ចាស់គ្រប់ព្រះអង្គ ដែលតែងតែមានទឹកព្រះទ័យជ្រះថ្លាសិក្សាព្រះធម៌ ជាមួយលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស រៀងរាល់ថ្ងៃ សៅរ៍~អាទិត្យ ប្រចាំសប្ដាហ៍នៅវត្តឧណ្ណាលោម ព្រមទាំងសិស្សានុសិស្សមហាប្រជាពុទ្ធបរិស័ទតាមមជ្ឈដ្ឋាននានា និងនៅរាជធានីភ្នំពេញ សូមព្រះមេត្តា និង មេត្តាបានជ្រាបតាមកម្មវិធីមានប្រគេនជូនដូចខាងក្រោមៈ កម្មវិធីបុណ្យ
ថ្ងៃ សៅរ៍ ៦រោច ខែ កត្ដិក ឆ្នាំ ម្សាញ់ បញ្ចស័ក ព.ស ២៥៥៧ ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៣ -ពេលព្រឹកម៉ោង ៨:០០ ព្រឹក ជួបជុំមហាប្រជាពុទ្ធបរិស័ទ និងធម្មសិស្សានុសិស្សជិតឆ្ងាយ ភ្ជាប់មកជាមួយនូវទេយ្យវត្ថុទាន សម្រាប់ដាក់បាត្រប្រគេនថ្វាយសង្ឃចំនួន ៩០ព្រះអង្គ។ -ម៉ោង ៨:៣០ ព្រឹក ទទួលលោកអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស អញ្ជើញដល់សម្រួលឥរិយាបថ អញ្ជើញលោកអគ្គបណ្ឌិតធម្មាចារ្យប្រទានធម៌ទេសនា រួចវេរចង្ហាន់បិណ្ឌបាត្រប្រគេនព្រះសង្ឃឧទ្ទិសកុសលថ្វាយជូន បុព្វការីជនរបស់លោកអ្នកម្ចាស់ទាន បន្ទាប់មកដាក់បាត្រប្រគេនព្រះសង្ឃ។ -ពេលរសៀល ម៉ោង ២:៣០នាទី ជួបជុំធម្មសិស្សានុសិស្ស នៅក្នុងព្រះវិហារវត្តឧណ្ណាលោមធ្វើបទនមស្សការ ថ្វាយបង្គំព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីភ្ជាប់នូវឧបនិស្ស័យព្រះរតនត្រៃជាពុទ្ធូបនិស្ស័យ ធម្មូបនិស្ស័យ សង្ឃូបនិស្ស័យ ក្នុងសេចក្ដីប្រាថ្នា ដើម្បីបានសម្រេចដល់នៅឋានផុតទុក្ខ ផុតភ័យផុតក្ដីសៅហ្មងនៃសង្សារវដ្ដ។ -ម៉ោង ៣:១៥នាទីរសៀល កិច្ចទទួលលោកអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស អញ្ជើញដល់បង្រៀនព្រះធម៌ក្នុងកិច្ចប្រតិបត្តិព្រះត្រៃបិតកនៃព្រះពុទ្ធសាសនាដូចរៀងរាល់ឆ្នាំ។ សូមអរព្រះគុណនិងអរគុណ!
ទំនាក់ទំនងទូរស័ព្ទលេខៈ ០១២ ៨៦ ៧៥ ២៨ ឧបាសក ហែម សុខមាន ០១២ ៤៧ ៩០ ៨១ ឧបាសក ជា គឹមនាង បញ្ជាក់ៈ កម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងព្រះវិហារវត្តឧណ្ណាលោម មេត្តាគោរពពេលវេលានៃកម្មវិធីបុណ្យ និងកម្មវិធីធម្មសិក្សា។ ដោយ៥០០០ឆ្នាំ |