30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៦,២៩១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១១៤,០៩២
សរុប ៣៨៥,៤០០,៧៨៥
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៤៦០ ដង)

កិច្ចបដិបត្តិចំពោះអ្នកដទៃ



ស្តាប់សំឡេង

 

នាទី​ដែល​កូន​ត្រូវ​បដិបត្តិ​ចំពោះ​អ្នក​ដទៃ​ជាទូ​ទៅ​ដោយ​ការ​ឲ្យ​នូវ​ទឹក​ចិត្ត​ល្អ​ស្មោះ​របស់​កូនៈ

១.​ កូន​ត្រូវ​សម្លឹង​មើល​មនុស្ស​គ្រប់​គ្នា ដែល​បាន​ជួប​ដោយ​ក្រសែ​ភ្នែក​ជា​មិត្ត ។
២. កូន​ត្រូវ​ចេះ​ញញឹម ឬមាន​ទឹក​មុខ​ស្រស់​ស្រាយ​ជា​មួយ​មនុស្ស​ទាំង​ឡាយ ។
៣. កូន​ត្រូវ​ចេះ​សម្លឹង​មើល​ផ្នែក​ល្អ​របស់​មនុស្ស កូន​ត្រូវ​យល់​ថា អ្នក​ដែល​បាន​កើត​មក​ជាមនុស្ស​ សុទ្ធ​តែ​ជា​អ្នក​ធ្លាប់​បាន​ធ្វើ​ល្អ កូន​មិន​ត្រូវ​មាក់​ងាយ​អ្នក​ណា​ឡើយ ។
៤. កូន​ត្រូវ​ចេះ​គួរ​សម​ដោយ​របៀប​ល្អ​គ្រប់​យ៉ាង​ ដូច​ជា​ញញឹមរក សំពះ ឱន​ក្បាល​បន្ទន់​ខ្លួន ...តាម​ឋានៈ​របស់​ខ្លួន និង​តាម​ឋានៈ​របស់​អ្នក​ដទៃ ។
៥. កូន​ត្រូវ​ចេះ​ស្តាប់​អ្នក​ដទៃ​និយាយ កុំ​និយាយ​កាត់​ដោយ​ឥត​របៀប បើ​និយាយ ត្រូវ​ឲ្យ​មាន​ប្រយោជន៍ ។
៦. កូន​ត្រូវ​ចេះ​ប្រើ​ពាក្យ​ទាំង​ពីរ​យ៉ាង​នេះ ឲ្យ​ជា​ប្រចាំ គឺ​ពាក្យ​សូម​អរគុណ និង ពាក្យ​សូម​អត់​ទោស ។
៧. កូន​ត្រូវ​និយាយ​ដោយ​ពាក្យ​សុភាព ពិរោះ​ទាំង​ចំពោះ​មុខ​ទាំង​កំបាំង​មុខ ។
៨. កូន​ត្រូវ​ចេះ​ឲ្យ​កម្លាំង​ចិត្ត ដោយ​ពាក្យ​សរសើរ​ជា​ដើម​ដល់​មនុស្ស​ល្អ ។
៩. កូន​ត្រូវ​ចេះ​និយាយ​សរសើរ ក្នុង​ផ្នែក​ល្អ​​របស់​មនុស្ស​ណា ដែល​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត​របស់​អ្នក​ដែល​កូន​កំពុង​តែ​និយាយ​ជា​មួយ​ជា​ការ​សរ​សើរពិត ៗ ។
១០. កូន​ត្រូវ​រួម​សន្ទនា​ក្នុងអ្វី​ដែល​អ្នក​សន្ទនា​អាច​ឲ្យ​ការ​ចេះ​ដឹង​មក​កូន​បាន ។
១១.​ កូន​ត្រូវ​ចេះ​បដិសេធ​នូវ​អ្វី​ដែល​កូន​មិន​យល់​ស្រប​តាម​ដោយ​មិន​ឲ្យ​គេ​ខូច​ចិត្ត ។
១២. កូន​ត្រូវ​យក​រឿង​ល្អ​ៗ ឬ​រឿង​អ្នក​ធ្វើ​ល្អ​មក​និយាយ​ក្នុង​ពេល​សន្ទនា ។
១៣. កូន​ត្រូង​អាស្រ័យ​បញ្ញា ពិចារណា​ចំពោះ​អ្នក​ដទៃ​ដែល​នៅ​ជុំ​វិញ​ខ្លួន​កូន ដោយ​កូន​មិន​ត្រូវ​អាង​អំណាច​អ្វី​មួយ​ហើយ​ចាំ​តែ​ចាប់​កំហុស​គេឡើយ ។
១៤. កូន​គួរ​តែ​រក​ពេល​វៀរ​ចាកការ​និយាយ​មិន​ល្អ ឬ​វៀរ​ចាកការ​ខឹង​ក្រោធ​យ៉ាង​តិច​ឲ្យ​បាន​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ចាក​ការ​ខឹង​ក្រោធ យ៉ាង​តិច​ឲ្យ​បានមួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ទោះ​ជា​ថ្ងៃ​ណា​ក៏​បាន​ដែរ ។
១៥. កូន​ត្រូវ​សាង​ឧបនិស្ស័យ​ជួយ​អ្នក​ដទៃ ក្នុងការងារ​អ្វី​ដែល​កូន​អាច​ធ្វើ​បាន ដោយ​មិន​សម្លឹង​ផង​តប​ស្នង​ពី​គេ​វិញ​ត្រូវ​សន្សម​សន្តាន​ករុណា​ឲ្យ​កាន់​តែ​មាំ​ទាំ មុន​នឹង​លាចាក​លោក​នេះ​ទៅ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា​ ជា ម៉ានិត 
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៩,២៧៧ ដង)
អសង្ខតា ធម្មា បានដល់ព្រះនិព្វាន ដែលមិនមានការប្រជុំតាក់តែង
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ១៨,៨០៥ ដង)
អំពីពុទ្ធទំនាយសោឡសនិម្មិត (មហាសុបិន្ត១៦ប្រការ)
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ១១,៥០៥ ដង)
គួររៀនកម្មដ្ឋាន​ក្នុងសំណាក់​ពុទ្ធឱរសទាំងអ្នកបានឈាន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៩៧ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤១៩ ដង)
ទី​ពឹង​ទាំង​ពួង​ក្នុង​លោក​មិន​ស្មើ​ទី​ពឹង​ព្រះ​រត​ន​ត្រ័យ​ឡើយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.62
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿